តាមអ្នកជំនាញការជីវជាតិ
របស់មហាវិទ្យាល័យ Kentucky,
ផ្លែឈើគ្រប់ប្រភេទសុទ្ធតែចាប់ផ្តើមបាត់បង់តម្លៃជីវជាតិភ្លាមពេលវា
ត្រូវចេញផុតពីដើម ។
ធម្មតា
ប្រសិនទុកឱ្យចេកទុំតាមធម្មជាតិនោះនឹងមានតម្លៃជីវជាតិយ៉ាងច្រើន
តែប្រសិនឆាប់ផ្តាច់វាចេញពីដើម និងទុកឱ្យទុំនោះ
សារជាតិជីវជាតិជាច្រើននឹងបាត់បង់អស់ ។
ដូច្នេះបទពិសោធន៍គឺមិនត្រូវទុកឱ្យចេកប្តូរពីខៀវ និងរឹង
ទៅជាទុំពេលវាត្រូវបានផ្តាច់ចេញទៅជាស្និតតូចៗ ។
ប្រការគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីចេកទុំ
ថាមពលៈ ចេកមានបរិមាណកាឡូរីខ្ពស់ជាងប្រៀបនឹងផ្លែឈើដទៃទៀតជាច្រើន
ដោយសារកម្រិតស្ករខ្ពស់។ ចេកទុំមួយផ្លែ
កម្រិតជីវជាតិរបស់វាអាចផ្លាស់ប្តូរ
ប៉ុន្តែបរិមាណកាឡូរីនៅរក្សាដដែល គឺប្រមាណ១០៥កាឡូរី
សម្រាប់ចេកធុនមធ្យមមួយ ។ ពេលចេកទុំ, បរិមាណ Carbohydrate
នឹងប្រែប្រួល តែដោយសារ Carbohydrate មានប្រមាណតែ៤
កាឡូរីលើមួយក្រាមចេក
ហេតុនេះចាត់ទុកដូចជាបរិមាណកាឡូរីសរុបមិនផ្លាស់ប្តូរប៉ុន្មានឡើយ
។
ស្ករៈ
ចេកពុំទាន់ទុំមួយផ្លែមានផ្ទុកសំខាន់គឺជាតិម្សៅ, ជា
Carbohydrate ចម្រុះមួយ ។ ពេលចេកទុំ ម្សៅប្តូរទៅជាស្ករសណ្ឋានសាមញ្ញ
។ ប្រភេទស្ករសាមញ្ញងាយរំលាយជាង
ដោយហេតុនេះអាចធ្វើឱ្យកើនបរិមាណស្ករក្នុងឈាមរបស់អ្នកលឿនជាង ។
នេះអាច ជាកត្តាមួយរួមចំណែកធ្វើឱ្យកើនជំងឺទឹកនោមផ្អែម ។
ការប្រែប្រួលក្នុង សមាសធាតុ Carbohydrate នៅចេកទុំ
ធ្វើឱ្យចេកមានរសជាតិផ្អែមជាង ។
សារជាតិជីវជាតិៈ សារជាតិ
ជីវជាតិក្នុងនោះរួមមានវីតាមីន និងសារជាតិរ៉ែអាចថយចុះពេលចេកទុំ ។
ពិនិត្យជារួម បរិមាណវីតាមីន C ក៏ដូចជាពពួកវីតាមីនរលាយក្នុងទឹក ,
អាស៊ីតហ្វូលិកនិង thiamin មាននិន្នាការថយចុះពេលផ្លែឈើទុំ
ពិសេសគឺពេលបានចម្អិនឬទុំជោរ ។ ពេលចេកទុំល្មម
គួររក្សាវាទុកក្នុងទូទឹកកក ដើម្បីកាត់បន្ថយការ បាត់បង់វីតាមីន។
សារជាតិប្រឆាំងអុកស៊ីតកម្មៈ
ចេកក៏ដូចជាពពួកផ្លែឈើនិងបន្លែជាច្រើនទៀតមានផ្ទុកសារជាតិប្រឆាំង
អុកស៊ីតកម្ម, សារជាតិរុក្ខជាតិជួយរក្សាឱ្យកោសិកា DNA
មាំមួនល្អដោយវិធីកម្ទេចពពួករ៉ាឌីកាល់សេរី ពពួកម៉ូលេគុល
បង្កឱ្យរបួសកោសិកា DNA នឹងអាចបង្កជាជំងឺបេះដូងនិងមហារីក។
នៅចេកទុំ សារជាតិប្រឆាំងអុកស៊ីតកម្មបែរជាកើនឡើង ៕
No comments:
Post a Comment