ការសិក្សាថ្មីមួយបង្ហាញថា ការសម្រកទម្ងន់ប្រហែលអាចជួយប្រឆាំងនឹងជំងឺអញ្ចាញធ្មេញបាន។
ការសិក្សានេះធ្វើឡើងដោយ បញ្ចូលមនុស្សធាត់លើសទម្ងន់ ៣១នាក់ ដែលបានធ្វើការព្យាបាលជំងឺអញ្ចាញធ្មេញ។ អ្នកជំងឺពាក់កណ្តាលបានធ្វើការវះកាត់បញ្ចុះទម្ងន់ដោយការវះកាត់ក្រពះ និងបានយកកោសិកាខ្លាញ់ចេញពីពោះរបស់ពួកគេផងដែរ។ អ្នកជំងឺពាក់កណ្តាលទៀតមិនបានធ្វើការវះកាត់ឬវះយកខ្លាញ់ចេញពីពោះ របស់ពួកគេឡើយ។
អ្នកជំងឺទាំងអស់បានធ្វើការព្យាបាលអញ្ចាញធ្មេញដែលមិនមានការវះកាត់ និងបានទទួលការណែនាំពីការថែទាំមាត់នៅផ្ទះ។
ក្រុមទាំងពីរបានបង្ហាញ ភាពជាសះស្បើយនៃសុខភាពអញ្ចាញធ្មេញសរុប ប៉ុន្តែក្រុមដែលបានធ្វើការវះកាត់បានបង្ហាញមានភាពជាសះស្បើយល្អ ជាងទៅលើការហូរឈាម និងកម្រិតនៃការកកឈាម។
ក្រុមអ្នកស្រាវជ្រាវ និយាយថា នេះប្រហែលមកពីការថយចុះនៃការប្រឆាំងនឹងអាំងស៊ុយលីន និងការរលាកទាក់ទងនឹងការសម្រកទម្ងន់។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)
No comments:
Post a Comment