ការជ្រើសរើសអាហារដែលត្រឹមត្រូវអាចបង្ការប្រជាជនអាមេរិកពីការបរិភោគអាហារលើសកាឡូរីជាច្រើនកាឡូរី។
វេជ្ជបណ្ឌិត ជេស៊ីកា បាតហ្វីល និយាយថា “ប្រជាជនអាមេរិកជាមធ្យមបរិភោគអាហារនៅក្រៅជិត ៥០ភាគរយ។ តាមការអនុវត្តតាមគោលការណ៍មួយចំនួន អ្នកអាចរក្សាគ្រប់គ្រងកាឡូរីនៃអាហារទាំងនោះបាន”។
នៅពេលដែលជ្រើសរើស ភោជនីយដ្ឋាន វេជ្ជបណ្ឌិត បាតហ្វីល ណែនាំឱ្យជ្រើសយកហាងស៊ាំងវិចណាដែលបន្ថែមបន្លែ ព្រោះវាអាចបន្ថែមវីតាមីននិងសារធាតុចិញ្ចឹមទៅក្នុងអាហារប្រភេទនោះ ។ គាត់និយាយថា “ខ្ញុំក៏ជាអ្នកគាំទ្រហាងអាហារដែលមានស៊ុបឬស៊ុបហឹរកាន់តែជា ជម្រើសដ៏ល្អ ជាពិសេសស៊ុបដែលសម្បូរទៅដោយបន្លែ សាច់ និងសណ្តែក។ អ្នកត្រូវជៀសវាងស៊ុបដែលមានក្រែមឬឈីស និងនំប៉័ងឈីស ព្រោះវាអាចបន្ថែមដល់ទៅ ១.០០០កាឡូរី”។
ខាងក្រោមនេះគឺជាការណែនាំរបស់វេជ្ជបណ្ឌិត បាតហ្វីល ពីជម្រើសអាហារដើម្បីជួយថែរក្សាសុខភាព៖
- ជ្រើសរើសអាហារអាំង មិនមែនចៀន៖ ការជ្រើសអាហារប្រភេទអាំងអាចជួយកាត់បន្ថយ ២៨០ កាឡូរី និងខ្លាញ់ ២៧ក្រាម។
- មិនបរិភោគអាហារជាតិខ្លាញ់ខ្ពស់៖ ឈីស ម៉ាយ៉ូណេស និងទឹកសាឡាដ អាចផ្ទុកដល់ទៅ ១០០កាឡូរីក្នុងមួយចាន។ ជៀសវាងការបរិភោគគ្រឿងផ្សំទាំងនេះលើកលែងតែមានប្រភេទជាតិខ្លាញ់ទាប។
- កុម្ម៉ង់អាហារខ្នាតតូច៖ ជ្រើសរើសអាហារខ្នាតតូច ជាជាងការកុម្ម៉ង់ខ្នាតធំ។
- ជៀសវាងភេសជ្ជៈមានជាតិស្ករ៖ វាបន្ថែមកាឡូរីកាន់តែលឿន និងមិនមានផ្តល់សារជាតិចិញ្ចឹមអ្វីនោះទេ។
- ទុកពាក់កណ្តាល៖ ខ្ចប់អាហារផ្នែកនៅសល់ហើយទុកសម្រាប់ពេលក្រោយដើម្បីជួយរក្សាលុយនិងកាត់បន្ថយកាឡូរី។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)
No comments:
Post a Comment