លទ្ធផលនៃការស្ទាបស្ទង់ប្រើពេលយ៉ាងយូរដែលរៀបចំឡើងដោយមជ្ឈមណ្ឌល ជំងឺមហារីកជាតិជប៉ុន (National Cancer Center of Japan) នេះបានរកឃើញថា ទម្លាប់រស់នៅដែលកាន់តែផ្តល់នូវសុខភាពល្អ ហានិភ័យនៃជំងឺមហារីករបស់ពួកគេក៏កាន់តែថយចុះផងដែរ ។
មជ្ឈមណ្ឌលនេះនិយាយថា គិតជាមធ្យម ការទទួលយកនូវទម្លាប់រស់នៅមួយក្នុងចំណោមទម្លាប់រស់នៅប្រកបដោយ សុខភាពល្អទាំងប្រាំនឹងកាត់បន្ថយហានិភ័យនៃជំងឺមហារីកបាន ១៤ ភាគរយសម្រាប់បុរស និង ៩ ភាគរយសម្រាប់ស្ត្រី ។
ទោះជាយ៉ាងណា ក្រៅពីទម្លាប់រស់នៅប្រកបដោយសុខភាពល្អទាំងនោះ គេក៏បានដឹងផងដែរថា អាហារជាក់លាក់មួយចំនួនក៏មានគុណប្រយោជន៍ប្រឆាំងនឹងជំងឺមហារីកដែរ ។
អាហារដែលប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកទាំងនោះមានផ្ទុកនូវសារធាតុ ប្រឆាំងអុកស៊ីតកម្ម និង សមាសធាតុ Phytonutrients ជាសារជាតិបំប៉នមួយដែលមានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺធ្ងន់ធ្ងរដោយ រាំងខ្ទប់មិនឲ្យមានការវិវត្តកោសិកាមហារីក និង ជួយជម្រុញប្រព័ន្ធភាពស៊ាំរបស់អ្នក ។
ហើយ ការពិតជាក់ស្តែងគឺថាអាហារទាំងនោះគឺងាយស្រួលរកខ្លាំងណាស់ មានន័យថា អ្នកអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាមួយនឹងម្ហូបអាហារ អាហារសម្រន់ និង ភេសជ្ជៈដែលអ្នកធ្លាប់ទទួលទានកន្លងមក ឲ្យបានបីដងក្នុងមួយថ្ងៃ ជាប្រចាំ ។
ហើយអាហារប្រឆាំងនឹងជំងឺមហារីក កំពូលៗទាំង១០ រៀបចំដោយលោកវេជ្ជបណ្ឌិត ជីអូ អេស្ពីណូសា (Geo Espinosa) មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ New York University Langone Medical Center មានដូចជា : ១. ពពួកសណ្តែក (សណ្តែកសៀង, សណ្តែកខៀវ និង សណ្តែកស) ២.ផ្កាខាត់ណា និងបន្លែស្លឹកពណ៌បៃតងដទៃទៀត, ៣. ការ៉ុត, ៤. ពួកម្ទេស និង ម្រេច ៥. ខ្ទឹមស, ៦.ផ្សិត, ៧. ផ្លែរ៉ាសភើរី (Raspberry), ៨. ស្រាក្រហម, ៩. ប៉េងប៉ោះ និង ១០. រមៀត ៕
No comments:
Post a Comment