Make snow

Wednesday, July 6, 2011

វី​ធី​បំបាត់​ស្នាម​ជ្រីវជ្រួញ​បរិមាណ​មាត់​


ស្នាម​ជ្រីវជ្រួញ​នៅ​ជុំ​វិញ​បបូរ​មាត់​ គឺ​ស្នាម​ទី​មួយ​ដែល​មាន​លេច​ចេញ​មុន​គេ​នៅលើ​ស្បែក​មុខ។ វី​ធី​សម្រាប់​ធ្វើ​ចលនា​សាច់​ដដុំ​ជុំវិញបបូរ​មាត់​បែបងាយ។ បំផុត​នោះ​ គឺ​ណែ​នាំ​ឲ្យ​ញញឹម​គ្រហាញ​ ព្រោះ​ការ​ញញឹម​បែប​នេះ​ វា​ធ្វើ​ឲ្យ​សន្ទះ​សាច់​ដែល​តភ្ជាប់​គ្នា​ជា​មួយ​បរិវេណ​ជុំ​វិញ​បបូរ​មាត់​បាន​តឹង​ហាប់​ណែន​ ជួយ​ឲ្យ​ផ្ទៃ​មុខ​របស់​អ្នក​លេច​ចេញ​នូវ​ទ្រង់​ទ្រាយ​យ៉ាង​ល្អ​នោះ​ឯង។
វីធី​ណែ​នាំ គឺ​អ្នក​ត្រូវ​ប្រឹង​ញញឹម​ឲ្យ​អស់​ខណៈ​ពេល​ខាំ​ធ្មេញ​ទុក​ក្នុង​រយៈ​ពេល​៥​ នាទី​។ បន្ទាប់​មក​បង្ហើបបូរ​មាត់​ចេញ​ពី​គ្នា​បន្តិច​ តែ​រក្សា​ធ្មេញ​ឲ្យ​ខាំ​ជាប់​គ្នាដូច​មុន​ដ​ដែល​ តែ​ហាម​ហា​មាត់​។ ដំណាក់​កាល​បន្ដ​ គឺ​ណែ​នាំ​ឲ្យ​ប្រឹង​រុញ​ជ្រុង​បបូរ​មាត់​ទៅ​ខាង​ស្ដាំ​ឲ្យ​អស់​ រួច​ទ្រឹម​ទុក​ចោល​រយៈ​ពេល​៥ នាទី​ និង​បន្ទាប់​មក​ត្រឡប់​មក​ធ្វើ​នៅ​ខាង​ឆ្វេង​ដូច​គ្នា​។
ណែ​នាំ​ឲ្យ​ធ្វើ​បែបនេះ​ពី​ ១០-១២​ ដង​ជាប់​ៗ គ្នា​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ ជា​ពិសេស​ខណៈ​ពេល​ធ្វើ​នោះ​ ត្រូវ​ទប់​កែវ​ភ្នែក​កុំ​ឲ្យ​ស្រល្ងៀង​ ឫ​ភ្នែក​ព្រឹម​ៗឲ្យ​សោះ​ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​ អាច​ធ្វើ​ឲ្យ​លេច​ចេញ​ស្នាម​ជ្រីញ​ជ្រួយ​នៅ​កន្ទុយ​ភ្នែក​ជំនួយ​វិញ​មិន​ខាន​។
ប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ញញឹម​ ឫពីការ​សើច​បែប​នេះ​ គឺ​វា​ជួយ​ទាញ​បង្ហាប់​សាច់​ដុំ​នៅ​លើ​ផ្ទៃ​មុខ​ និង​ទុក​ដូច​ជា​ការ​ជួយ​បន្ធូរ​ភាព​តាន​តឹង​ហត់​នឿយ​នៃ​បរិវេណ​សាច់​ដុំ​ត្រង់​កន្លែង​នេះ​ ជា​ពិសេស​គឺ​ជួយ​ភ្ញោច​ជំរុញ​ចរន្ដ​ការងារ​ទាំង​មូល​របស់​ស្បែក​មុខ​ថែម​ទៀត៕

No comments:

Post a Comment