Make snow

Tuesday, July 19, 2011

វិធី​សម្អាត​អេប៉ុង​លាង​ចាន​

យោង​តាម​អ្នក​ជំនាញ​ បាន​បង្ហើប​ឲ្យ​ដឹង​ពី​បរិមាណ​បាក់​តេរី ដែល​ជួប​ប្រទះ​ក្នុង​ដែក​ដុស​ឆ្នាំង​ និង​អេប៉ុង​ សម្អាត​ចាន​ ឆ្នាំង​ ឫ​ភាជនៈ​ដាក់​អាហារ​ ដែល​អាច​ធ្វើ​ឲ្យ​ជំងឺ​ឈឺថ្កាត់​ ដូច​ជា​ ជំងឺ​អាហារ​កើត​ជាតិ​ពុល​ និង​ជំងឺ​រាក​រុស​ជា​ដើម​។ មូល​ហេតុ​គឺ​ កើត​ពី​ការ​សាយ​ភាយ​មេរោគ​បាត់​តេរី​ សាល់​ម៉ូ​ណេល​ឡា​(Salmonella) ដែល​ជាប់​មក​ជា​មួយ​សាច់​សត្វ​ ហើយ​ដោយ​សារ​អាកាស​ធាតុ​ក្ដៅ​ ធ្វើ​ឲ្យ​មេរោគ​បាក់​តេរី​ប្រភេទ​នេះ លូត​លាស់​បាន​ល្អ​ ទើប​អ្នក​គួរ​សម្អាត​ដែក​ដុស​ឆ្នាំង​ និង​អេ​ប៉ុង​លាង​ឆ្នាំង​ ក្រោយ​ប្រើ​ការ​រួច​គ្រប់​ពេល​។
វិធីទី១ គឺ​ការ​ប្រើ​កម្ដៅ​ ដោយ​ការ​លាង​អេប៉ុង​ ឲ្យ​ស្អាត​ដោយ​ទឹក​ រួច​ហាល​ថ្ងែ​ ទុក​ចោល​យ៉ាង​តិច​ ២ ៣​ម៉ោង​។
វិធី​ទី២ គឺ​យក​ទឹក​ខ្មេះ​ ៤​សា្លប​ព្រាបាយ​លាយ​ជាមួយ​ទឹក​ស្អាត​ កន្លះ​លីត្រ​ ត្រាំ​អេប៉ុង​ លាង​ចាន​ ក្រោយ​ប្រើ​ការ​រួច​ ដោយ​ទុក​ចោល​១​យប់។
ចំណែក​វិធី​ទី​៣ ​គី​ប្រើ​ផលិត​ផល​ទឹក​ថ្នាំ​លាង​ចាន​ ដែល​មាន​សមាស​ធាតុ​ផ្សំ​ជួយ​ក្នុង​ការ​ម្ចាត់ និង​ការ​ពារ​បាក់​តេរី​ ៕

No comments:

Post a Comment