ថ្នាំ គឺជាសាធាតុគីមីមួយប្រភេទ ដែលប្រើសម្រាប់ព្យាបាលជំងឺ ប៉ុន្តែ ត្រូវប្រើដដោយប្រុងប្រយ័ត្ន ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បាន។ ខាងក្រោមនេះគឺជា៨ចំណុច ដែលអ្នកគួរមានការប្រុងប្រយ័ត្ន នៅពេលប្រើប្រាស់ថ្នាំចំពោះកូនតូច...។
១ ថ្នាំអាស្ពីរីនៈ អាចបង្កឲ្យមានជំងឺ Reye's Syndrome ដែលជាអាការម្យ៉ាង ធ្វើឲ្យប៉ះពាល់គ្រប់អវយវៈទាំងអស់ នៅក្នុងរាងកាយ ជាពិសេសចំពោះខួរក្បាល និងថ្លើម។ អាការសំខាន់ដែលជួបប្រទេះជាញឹកញាប់ គឺក្មេងមានការក្អួតចង្អោរយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមក មានបញ្ហាប៉ះពាល់ដល់ខួរក្បាល ដូចជាវង្វេងវង្វាន់ ផ្លាស់ប្ដូរទង្វើ សោកសៅ សន្លប់ និងអាចបណ្ដាលឲ្យបាត់បង់ជីវិតបាន។
២ ថ្នាំបំបាត់ក្អក និងថ្នាំបំបាត់ក្ដៅខ្លួនៈ អាចបណ្ដាលឲ្យស្វាងងងុយគេងមិនលក់ ឆ្អល់ពោះ បេះដូងដើរញាប់ខុសធម្មតា រហូតអាចបណ្ដាលឲ្យបាត់បង់ជីវិតថែមទៀតផង។ នៅសហរដ្ឋអាមេរិក ក្មេងដែលមានអាយុក្រោម១១ឆ្នាំ ចំនួន៧.០០០នាក់ ត្រូវចូលបន្ទប់សង្គ្រោះ ដោយសារទទួលទានថ្នាំបំបាត់ក្អក ឫគ្រុនក្ដៅច្រើនពេក។
៣ ថ្នាំគ្រាប់ៈ អ្នកគួរកិនឲ្យម៉ដ្ឋរួចលាយជាមួយទឹក ឫអាហាររាវៗ ដើម្បីទទួលទាន ព្រោះវាអាចបណ្ដាលឲ្យស្លាក់ជាប់កបាន។
៤ ថ្នាំសម្រាប់មនុស្សធំៈ អ្នកមិនត្រូវផ្ដល់វាឲ្យទៅកុមារឡើង ទោះបីជាក្នុងបរិមាណតិចតួចក៏ដោយ។
៥ ថ្នាំផុតកំណាត់ប្រើប្រាស់ ឫថ្នាំដែលអ្នកដទៃផ្ដល់ឲ្យៈ អ្នកមិនត្រូវឲ្យកុមារ ទទួលទានថ្នាំប្រភេទនេះឡើង។
៦ ថ្នាំដែលមានសារធាតុអាសេតាមីណូហ្វេន( Acetamimophen): ជាថ្នាំសម្រាប់បន្ថយការឈឺចាប់ ដែលមានលាយនៅក្នុងថ្នាំប្រើសម្រាប់កូនក្មេងធ្វើឲ្យក្មេងតូច ទទួលជាតិថ្នាំលើសចំណុះ។
៧ ថ្នាំចិនសែៈ អាចមានប្រតិកម្មប៉ះពាល់ដល់ថ្លើម និងធ្វើឲ្យសម្ពាធឈាមរបស់ក្មេងឡើងខ្ពស់៕
No comments:
Post a Comment