Make snow

Friday, July 8, 2011

វីធី​បំបាត់​អាការ​ក្អក​ តាម​មូល​ហេតុ

មនុស្ស​ជា​ច្រើន​ តែង​តែ​មាន​អាការ​រមាស់​ក និង​ក្អក​ នៅ​ពេល​កំពុង​គេង។ ការ​ក្អក​ជាប់​គ្នា​ រយៈ​ពេល​៣​សប្ដាហ៍​ អាច​ជា​សញ្ញា​នៃ​ជំងឺ​ហត់ ឫ​ជា​ជំងឺ​អាល់​លែរស្ស៊ី​តែ​អ្នក​អាច​ការពារ​ជំងឺ​នេះ​បាន​​ ប្រសិន​អ្នក​បាន​ដឹង​ពី​មូល​ហេតុ​របស់​វា...
ជំងឺ​រលាក​ច្រមុះ :​ ប្រហែល​ជា​៣៧%​ នៃ​ជំងឺ​ក្អក​ខ្លាំង​ បណ្ដាល​មក​ពី​សំបោរ​ហូរ​ចូលក។ ជំងឺ​ប្រភេទនេះ ​អាច​ព្យាបាល​បាន​ ដោយ​គ្រូ​ពេទ្យ​និង​ព្យាបាល​ ដោយ​ប្រើ​ថ្នាំ​ដែល​មាន​សមា​ធាតុ​ផ្សំពី​ស្ទេរីអីដស៍(Steroids) ឫ​ថ្នាំ​ផ្សំ ដើម្បី​បំបាត់​សំបោរ។
រាង​កាយ​ខ្វះ​ជាតិ​ដែកៈ ធ្វើ​ឲ្យ​កើត​មាន​ការ​ហើម​ និង​រលាក​បរិវេណ​ភ្នាស​នៃ​បំពង់​ក។ ដូច​នេះ​ អ្នក​គួរ​ទទួល​ទាន​វីតាមីន​ ឲ្យ​បាន​ច្រើន​ ដើម្បី​បន្ថែម​ជាតិ​ដែក​ព្រោះ​វា​អាច​ជួយ​បន្ថយ​អាហារ​ក្អក​បាន។
បណ្ដាល​មក​ពី​ទទួល​ទាន​ថ្នាំៈ ថ្នាំ​ប្រភេទ​ខ្លះ​ ធ្វើ​ឲ្យ​អ្នក​ក្អក​ស្ងួត​ ដូច​ជា​ ថ្នាំ​ព្យាបាល​ជំងឺ​លើស​ឈាម​ប្រភេទ​ខ្លះ​ ដូច​នេះ​ អ្នក​​គូរ​ប្រាប់ឈ្នោះ​ថ្នាំ​ ឲ្យ​គ្រូពេទ្យ​បាន​ដឹង​។
ជាតិ​អាស៊ីត​ហូរ​បញ្ច្រាសៈ ជាតិ​អាស៊ីត​ អាច​ហូរ​ចូល​សួត​ រហូត​បណ្ដាល​ឲ្យ​មាន​អា​ការ​ក្អក ។ ដូច​នេះ​ អ្នក​គួរ​ការ​ពារ​ដោយ​កុំ​ទទួល​ទាន​ឆ្អែត​ពេក​ និង​គេង​កល់​ក្បាល​ឲ្យ​ខ្ពស់​ ប្រហែល​១៥ស.ម៕

No comments:

Post a Comment