Make snow

Tuesday, July 19, 2011

សារ​ធាតុ​ក្មុង​ទំពាំង​បាយ​ជូរ​ខ្មៅ​ជួយ​ព្យា​បាល​ជំងឺ​គ្រុន​ចាញ់

ទំពាំង ​បាយ​ជូរ​ខ្មៅ​ មាន​រស​ជាតិ​ផ្អែម​ ឆ្ងាញ់​ ដែល​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​ទទួល​ទាន​។ ជាមួយ​គ្នា​នេះ​ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ទំពាំង​បាយ​ជួរ​ខ្មៅ មាន​សារ​ធាតុ​ដែល​អាច​ជួយ​ព្យា​បាល​ជំងឺ​គ្រុណ​ចាញ់ ទៀត​ផង...

អ្នក​ស្រាវ​ជ្រាវ​ពី​វិទ្យា​ស្ថាន​សុខ​ភាព​ជាតិ​សហរដ្ឋ​អា​មេ​រិច បាន​ឲ្យ​ដឹង​ថា​ សារ​ធាតុ​ដែល​ឈ្មោះ​ថា​ រ៉េស​វេ​រ៉ា​ត្រូល(Resveratrol) ដែល ​រក​ឃើញ​ក្នុង​សំបក​នៃ​ទំពាំង​បាយ​ជូរ​ខ្មៅ​ ក្រៅ​ពី​មាន​ប្រយោជន៍​ចំពោះ​បេះ​ដូង​ និង​អាច​ជួយ​បង្ការ​មហារីក​ បាន​នៅ​អាច​ជួយ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ បាន​ទៀត​ផង​ធ្វើ​ឲ្យ​អត្រា​ការ​រស់​រាន​មាន​ជីវិត​របស់​អ្នក​ជំងឺ​ខាង​លើ​ មាន​ការ​កើន​ឡើង។
តាម ​ការ​សិក្សា​បាន​រក​ឃើញ​ថា សារធាតុ​រ៉េស​វេរ៉ា​ត្រូល នឹង​ជួយ​ព្យាបាល​កោ​សិកា​គ្រាប់​ឈាម​ក្រហម​ ដោយ​ធ្វើឲ្យ​សត្វ​ល្អិត​ ដែល​រក​ឃើញ​ក្នុង​កោ​សិ​កា​គ្រាប់​ឈាម​ក្រហម ថយ​ចុះ​ចំនួន​ធ្វើ​ឲ្យ​បន្ថយ​ការ​វិវត្តន៍​អាការ​ជំងឺ​ ដ៏​ធ្ងន់​ធ្ងរ​បាន។
ក្រៅ ​ពី​នេះ​ តាម​រយៈ​ការ​ព្យាបាល​ គេ​នៅ​រក​ឃើញ​ថា សារ​ធាតុ​រ៉េស​វេ​រ៉ា​ត្រូល​ អាច​ប្រើ​រួម​ជា​មួយ​ថ្នាំ​គីមី​បំបាត់ ដើម្បី​ប្រចាំ​នឹង​មេរោគ​គ្រុនចាញ់​ ធ្វើ​ឲ្យ​អ្នក​ជំងឺ​គ្រុនចាញ់​ មានឱកាស​បាន​ជា​សះ​ស្បើយ​ច្រើន​ឡើង​។
អ្នក ​ស្រាវ​ជ្រាវ​បាន​ឲ្យ​​ដឹង​ថា​ ការ​សិក្សា​លើក​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ពី​លទ្ធ​ភាព​នៃ​ការ​ព្យា​បាល​ជំងឺ​គ្រុន​ចាញ់​ តាម​រយៈ​មធ្យោ​បាយ​ថ្មី ដោយ​ប្រើ​សារធាតុ​រ៉េស​វេរ៉ា​ត្រូល ពី​សំបក​ទំពាំង​បាយ​ជួរ​ខ្មៅ​និង​ធ្វើ​ឲ្យ​អ្នក​ដែល​ឈឺ​ដោយ​ជំងឺ​ខាង​លើ​ មាន​សង្ឃឹម​ក្នុង​ការ​ព្យា​បាល​ភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​នេះ​បាន៕

No comments:

Post a Comment