ជាការពិតណាស់ ពេលនៅកន្លែងធ្វើការ មិនមែនសុទ្ធតែជាពេល សប្បាយរីករាយទាំងអស់នោះទេ គឺតែងមានភាពស្មុគស្មាញខ្លះ ដែលវាបានធ្វើឲ្យអ្នកឈឺក្បាល បែកញើស ឬគ្មានអារម្មណ៏ធ្វើការងារ។ ខាងក្រោមនេះគឺជាវិធីខ្លះ ដែលអាចជួយឲ្យអ្នកចាកចេញឆ្ងាយពីជំងឺ ស្ត្រេស បាន ៖
- បំបែកភាពស្ងប់ស្ងាត់
ចំណាយពេលវេលា ដើម្បីស្តាប់ភ្លេង។ ស្តាប់បទចម្រៀងណា ដែលអ្នកចូលចិត្ត ដែលវាអាចធ្វើឲ្យអ្នក ចង់ស្រែកច្រៀងតាម។ ការធ្វើដូចនេះ វាអាចធ្វើឲ្យអ្នកមានភាព ស្រស់ស្រាយឡើងវិញ។
- ឱសថដ៏ល្អបំផុត
តើចងចាំដែរឬទេ ពេលដែលអ្នកសើចលេង សប្បាយយ៉ាងខ្លាំង ជាមួយនឹងមិត្តភក្តិ របស់អ្នក រហូតដល់ចុកពោះ? ផ្អាកនូវអ្វីដែលអ្នកកំពុងតែធ្វើ២ ឬ ៣នាទីសិន បន្ទាប់មករំលឹកនូវរឿងទាំងអស់នោះ។ ប៉ុន្តែប្រសិនបើ អ្នកមិនអាចនឹកឃើញនូវរឿងទាំងអស់នោះទេ អ្នកអាចអានសៀវភៅសំណើច ឬក៏ឆែកនូវវ៉េបសាយ ដើម្បី មើលនូវរូបភាព អស់សំណើច ដែលអាចធ្វើឲ្យអ្នកសើចតាម។ ការធ្វើដូចនេះ នឹងអាចធ្វើឲ្យអ្នករំសាយនូវ ភាពស្មុគស្មាញនោះបានភ្លាមៗ។
- បង្កើតការទំនាក់ទំនង
អ្នកគួរតែធ្វើការ ទំនាក់ទំនងជាមួយមិត្តភក្តិ ឬ អ្នកដែលនៅជុំវិញខ្លួនអ្នក ដើម្បីបង្កើតភាពសប្បាយរីករាយ។ ចំណាយពេលវេលា ២ ឬ ៣នាទី ដើម្បីលេងអ៊ីម៉ែល ឬ ឆាតជាមួយនឹងមិត្តរបស់អ្នក។
- ការធ្វើលំហាត់ប្រាណ
នៅពេលដែលអ្នកមានភាព ស្មុគស្មាញខ្លាំង ជាមួយនឹងកិច្ចការងារ របស់អ្នក អ្នកគួរតែធ្វើចលនា រាងកាយរបស់អ្នក ដោយធ្វើការពត់ខ្លួន លើកដៃលើកជើង ឬក៏អ្នកអាចលើកដែកទម្ងន់ ជាដើម។
- សរសេរពីអារម្មណ៏របស់អ្នក
អ្នកត្រូវតែធ្វើការកត់ត្រា អារម្មណ៏របស់អ្នក បើទោះបីជាអ្នកមានអារម្មណ៏ល្អ ឬ មិនល្អក្តី ទៅក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃរបស់អ្នក៕
Make snow
Tuesday, July 26, 2011
Monday, July 25, 2011
ត្រីឆ្ពង់ឆាកៅគី
គ្រឿងផ្សំៈ
សាច់ត្រីឆ្ពង់ ហាន់ជាបន្ទះៗ ២០០ក្រាម
ខ្ញី ហាន់ចិញ្រ្ចាំឲ្យម៉ដ្ឋ ១ស្លាបព្រាបាយ
ខ្ទឹមស ចិញ្រ្ចាំ ១ស្លាបព្រាបាយ
ឃិនឆាយ ហាន់ជាកំណាត់ ១ដើម
គ្រាប់កៅគី ១ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
ប្រេងល្ង ១ស្លាបព្រាកាហ្វ
ប្រេងឆា ៣ស្លាបព្រាបាយ
ម្សៅស៊ុបខ្នរ ២ស្លាបព្រាបាយ
ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ។
វិធីធ្វើៈ
១ យកគ្រាប់កៅគី ដាក់ត្រាំទឹកក្ដៅ ប្រមាណ៥នាទី ដើម្បីឲ្យទន់។
២ ដាំទឹកក្ដៅឲ្យពុះ ហើយស្រុសសាច់ត្រីឆ្ពង់ ដែលបានហាន់ជាបន្ទះៗនោះ កុំឲ្យឆ្អិនពេក ហើយទុកមួយឡែក។
៣ ឆាខ្ញីដែលហាន់រួច ជាមួយខ្ទឹមសចិញ្រ្ចាំ និងប្រេងឆារហូតទាល់តែចោលក្លិនឈ្ងុយ សឹមថែមសាច់ត្រី ឃិនឆាយ គ្រាប់កៅគី ទឹកស៊ីអ៊ីវ ប្រេងល្ង ម្សៅស៊ុបខ្នរ និងម្រេច ហើយឆាបន្ដ រហូតទាល់តែសាច់ត្រីចូលជាតិ និងឆ្អិនល្អ ទើបដួសដាក់ចាន ទទួលទាន៕
មឹកបំពង ញាំស្វាយខ្ចី
គ្រឿងផ្សំៈ
មឹកបំពងធំល្មម ១ក្បាល
ម្សៅស៊ុបខ្នរ ឆ ២ស្លាបព្រាកាហ្វេ
ខ្ទឹមសបំពងស្រួយ ២ស្លាបព្រាបាយ
គ្រាប់ស្វាយចន្ទីលីង ២ស្លាបព្រាបាយ។
គ្រឿងផ្សំទឹកញាំៈ
ស្វាយខ្ចីសាប់ ៣០ក្រាម
ខ្ទឹមក្រហម ហាន់ ១ស្លាបព្រាបាយ
គ្រាប់ស្វាយចន្ទី បុកនៅដុំៗ ១ស្លាបព្រាបាយ
ទឹកស្ករ ១ស្លាបព្រាបាយ
ម្សៅស៊ុបឆ្មារ ២ស្លាបព្រាបាយ
ម្សៅស៊ុបខ្នរ ២ស្លាបព្រាបាយ
ម្ទេសដៃនាង ហាន់វៃងៗ ២ ៣គ្រាប់។
វិធីធ្វើៈ
១ លាយម្សៅស៊ុបខ្នរ ឲ្យសព្វមឹក ហើយយកទៅហាលថ្ងៃឲ្យស្ងួតល្មមបន្ទាប់មក អង្កន់តូចៗ សព្វ រួចយកទៅបំពងឲ្យស្រួយ ទុកមួយឡែក។
២ ធ្វើទឹកញាំស្វាយ ដោយយកស្វាយដែលសាប់រួច មកលាយខ្ទឹមក្រហមហាន់ ទឹកស្ករ ម្សៅស៊ុបខ្នរ ទឹកក្រូចឆ្មារ។ ចុងក្រោយ ដាក់ខ្ទឹមក្រហមហាន់ និងម្ទេសដែនាងហាន់វែងៗ ចូលជាមួយគ្នា។
៣ យកមឹកដែលបានបំពងរួច មករៀបដាក់ចាន រួមជាមួយនឹងខ្ទឹមបំពងនិង គ្រាប់ស្វាយចន្ទីលីង។ ទទួលទានមួយញាំស្វាយ ដែលបានពីការយកគ្រឿងផ្សំទឹកញាំ មកច្របល់ចូលគ្នា រួចភ្លក្សររសជាតិតាមបំណូលចិត្ត៕
ទាចំហុយទំពាំងបារាំង
គ្រឿងផ្សំៈ
សាច់រទ្ចាខ្វៃ(សាច់ទ្រូង) ១ ចានចង្កឹះ
ទំពាំងបារាំង ១០០ ក្រាម
ម្សៅស៊ុបខ្នរ ១០០ក្រាម
ស្ករស ២ស្លាបព្រាកាហ្វេ
ប្រេងខ្យង ១ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
ប្រេងល្ញ ១ស្លាបព្រាកាហ្វេ ។
វិធីធ្វើៈ
១ យកសាច់ទា មកហាន់ជាចំណិតៗ ឲ្យបាន១ចានចង្កឹះ។
២ លាងទំពាំងបារាំង ឲ្យស្អាត រួចហាន់ជាកំណាត់ៗ ។ ឯផ្សិត លាងឲ្យស្អាត ចិតគល់ចេញ ហើយពុះជាពីរ។
៣ លាយម្សៅស៊ុបខ្នរ ជាមួយស្ករស ប្រេងខ្យង ទឹកស៊ីអ៊ីវ និងប្រេងល្ង បញ្ចូលគ្នាឲ្យបានសព្វ ទុកមួយអន្លើ។
៤ រៀបទំពាំងបារាំង ផ្សិតចំបើង និងសាច់ទាខ្វៃ ដាក់ក្នុងចាន។ បន្ទាប់មក យកទឹកគ្រឿងដែលបានផ្សំរួចនោះ ស្រោចពីលើ ហើយយកទៅចំហុយប្រមាណ២០នាទី រហូតទាល់តែឆ្អិន ជាការស្រេច៕
ថ្នាំ ៧យ៉ាង គួរប្រយ័ត្នចំពោះកូនតូច
ថ្នាំ គឺជាសាធាតុគីមីមួយប្រភេទ ដែលប្រើសម្រាប់ព្យាបាលជំងឺ ប៉ុន្តែ ត្រូវប្រើដដោយប្រុងប្រយ័ត្ន ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បាន។ ខាងក្រោមនេះគឺជា៨ចំណុច ដែលអ្នកគួរមានការប្រុងប្រយ័ត្ន នៅពេលប្រើប្រាស់ថ្នាំចំពោះកូនតូច...។
១ ថ្នាំអាស្ពីរីនៈ អាចបង្កឲ្យមានជំងឺ Reye's Syndrome ដែលជាអាការម្យ៉ាង ធ្វើឲ្យប៉ះពាល់គ្រប់អវយវៈទាំងអស់ នៅក្នុងរាងកាយ ជាពិសេសចំពោះខួរក្បាល និងថ្លើម។ អាការសំខាន់ដែលជួបប្រទេះជាញឹកញាប់ គឺក្មេងមានការក្អួតចង្អោរយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមក មានបញ្ហាប៉ះពាល់ដល់ខួរក្បាល ដូចជាវង្វេងវង្វាន់ ផ្លាស់ប្ដូរទង្វើ សោកសៅ សន្លប់ និងអាចបណ្ដាលឲ្យបាត់បង់ជីវិតបាន។
២ ថ្នាំបំបាត់ក្អក និងថ្នាំបំបាត់ក្ដៅខ្លួនៈ អាចបណ្ដាលឲ្យស្វាងងងុយគេងមិនលក់ ឆ្អល់ពោះ បេះដូងដើរញាប់ខុសធម្មតា រហូតអាចបណ្ដាលឲ្យបាត់បង់ជីវិតថែមទៀតផង។ នៅសហរដ្ឋអាមេរិក ក្មេងដែលមានអាយុក្រោម១១ឆ្នាំ ចំនួន៧.០០០នាក់ ត្រូវចូលបន្ទប់សង្គ្រោះ ដោយសារទទួលទានថ្នាំបំបាត់ក្អក ឫគ្រុនក្ដៅច្រើនពេក។
៣ ថ្នាំគ្រាប់ៈ អ្នកគួរកិនឲ្យម៉ដ្ឋរួចលាយជាមួយទឹក ឫអាហាររាវៗ ដើម្បីទទួលទាន ព្រោះវាអាចបណ្ដាលឲ្យស្លាក់ជាប់កបាន។
៤ ថ្នាំសម្រាប់មនុស្សធំៈ អ្នកមិនត្រូវផ្ដល់វាឲ្យទៅកុមារឡើង ទោះបីជាក្នុងបរិមាណតិចតួចក៏ដោយ។
៥ ថ្នាំផុតកំណាត់ប្រើប្រាស់ ឫថ្នាំដែលអ្នកដទៃផ្ដល់ឲ្យៈ អ្នកមិនត្រូវឲ្យកុមារ ទទួលទានថ្នាំប្រភេទនេះឡើង។
៦ ថ្នាំដែលមានសារធាតុអាសេតាមីណូហ្វេន( Acetamimophen): ជាថ្នាំសម្រាប់បន្ថយការឈឺចាប់ ដែលមានលាយនៅក្នុងថ្នាំប្រើសម្រាប់កូនក្មេងធ្វើឲ្យក្មេងតូច ទទួលជាតិថ្នាំលើសចំណុះ។
៧ ថ្នាំចិនសែៈ អាចមានប្រតិកម្មប៉ះពាល់ដល់ថ្លើម និងធ្វើឲ្យសម្ពាធឈាមរបស់ក្មេងឡើងខ្ពស់៕
Friday, July 22, 2011
ផ្លែស្វាយជួយរក្សាកែវភ្នែក
ក្រុមគ្រូពេទ្យជំនាញផ្នែកចក្ខុនៅសហរដ្ឋអាមេរិកបានធ្វើការ ពិសោធន៍រកឃើញថា ផ្លែស្វាយគឺជាប្រភេទរុក្ខជាតិម្យ៉ាងមានគុណសម្បត្តិជួយថែរក្សាភ្នែក ជាពិសេសភ្នែកវ័យចាស់ជរាភាគច្រើនចុះខ្សោយជាងអ្នកមានវ័យនៅក្នុង។ ផ្លែស្វាយជួយបំប៉នភ្នែកបានល្អ ជាងមើមការ៉ុត ព្រោះនៅក្នុងផ្លែស្វាយសម្បូរទៅដោយវិតាមីនCវិតាមីនEនិងបេតាការ៉ូទីន។
អ្នកស្រាវជ្រាវផ្នែកសុខភាពបានណែនាំទៀតថា ប្រសិនបើបានទទួលទានផ្លែស្វាយវាជួយកាត់បន្ថយភាពប្រឈមក្នុងការបាត់បង់កែវភ្នែកពិសេសអ្នកដែលមានវ័យជរាច្រើនមានអាការសម្ពាធឈាមឡើងខ្ពស់៕
អាហារជួយកាត់បន្ថយរោគផ្ដាសាយ
ការបរិភោគអាហារត្រូវបានគេជឿថា វាជួយក្នុងការបង្កើនប្រព័ន្ធការពាររោគផ្ដាសាយបានយ៉ាងល្អប្រសើរ។ ចំណីអាហារដែលអ្នកត្រូវជ្រើសរើសមកបរិភោគមានដូចជាៈ
ផ្លែឈើពពួកក្រូចៈ មានវីតាមីន C ជួយកាត់ជួយកាត់បន្ថយការឆ្លងមេរោគផ្ដាសាយបានយ៉ាងល្អ ជាពិសេសអ្នកជក់បារី ឫនៅក្បែរអ្នកជក់បារីគួររកមកបរិភោគឲ្យបានច្រើនដើម្បីជួយកាត់ បន្ថយរោគផ្ដាសាយ។
ខ្ទឹមសៈ ជួយកាត់បន្ថយអាការផ្ដាសាយ ដោយយើងអាចបន្ថែមក្នុងអាហារ ឫទំពាំស្រស់ៗ។បើអាចទំពាបានមួយថ្ងៃ២កំពឹសគឺកាន់តែល្អ។
មើមខ្ញីៈ ជួយក្នុងការកាត់បន្ថយផ្ដាសាយ និងការពាររោគផ្ដាសាយ។ ទឹកក្ដៅឧណ្ហៗរបស់ខ្ញីលាយផ្សំ ជាមួយខ្ទឹម ស២ ៣កំពឹសជួយធ្វើឲ្យប្រព័ន្ធដកដង្ហើមធ្វើការងារបានកាន់តែប្រសើរឡើង។
អាហារសម្បូរវីតាមីនC: អាហារដែលសម្បូរទៅដោយវីតាមីន C ដូចជាត្របែក ម្ទេសប្លោកស្រ្ដប៊ឺរី ម្នាស់ ស្ពៃក្ដោប សុទ្ធតែជួយ បង្កើនប្រព័ន្ធការពារមេរោគ៕
តិចនិកធ្វើឲ្យ ចិញ្ចើមស្អាតពេញមួយថ្ងៃ
ដើម្បីឲ្យចិញ្ចើមរបស់អ្នកស្អាតបានពេញ១ថ្ងៃវិធីងាយៗ គឺអ្នកគ្រាន់តែប្រើស្បៃយ៍ដែលធ្វើឲ្យសក់រឹង ប្រភេទ Strong-hold បាញ់ទៅលើច្រាសដុសធ្មេញឫច្រាសសិតរោមចិញ្ចើម។ បន្ទាប់មក យកវាទៅសិតបញ្រាសត្រង់បរិវេណគល់ចិញ្ចើម ទើបសិតអូសទៅចុងចិញ្ចើមស្រាលៗ ជាការស្រេច។ ធ្វើបែបនេះ ចិញ្ចើមរបស់អ្នក នឹងស្ថិតនៅជូរត្រង់បានពេញ១ថ្ងៃ៕
ត្រគាកស្អាតរយះពេល៣សប្ដាហ៍
វិធីខាងក្រោមនេះធានាថា នឹងធ្វើឲ្យសាច់ត្រគាករបស់អ្នកហាប់ណែនក្បំបានយ៉ាងឆាប់រហ័សសមដូចចិត្តប្រាថ្ន។ ដូច្នោះសូមសាកល្បងធ្វើតាមការណែនាំដូចខាងក្រោមនេះៈ
ទីមួយៈ ណែនាំឲ្យប្រើឧបករណ៍ហាត់ប្រាណនៅក្នុងក្លឹប ដូចជាឧបករណ៍សង្កត់ជើងមួលជើងទាញជើងទាញជើង និងកៀបគល់ភ្លៅ។ ប្រសិនបើអ្នកមិនធ្លាប់ប្រើគួរឲ្យគួរឲ្យគ្រូបង្ហាត់ណែនាំមុនសិន ដើម្បីឲ្យប្រើឧបករណ៍នោះត្រឹមត្រូវតាមក្បួនវិធី។
ទីពីរៈ កំណត់ឧបករណ៍ហាត់ប្រាណដោយទម្ងន់ស្រាលជាមុនសិនប្រមាណ២០ ៣០ផោន ធ្វើឲ្យបាន១៥ដងនោះ អ្នកនឹងទទួលបានអារម្មណ៍ថាសាច់ដុំនៅត្រង់ត្រគាកហាប់ណែនជាងមុនយ៉ាងច្បាស់ក្រឡែត។
ទីបីៈ ផ្លាក់ប្ដូរឧបករណ៍ហាត់ប្រាណក្រោយពេលធ្វើបាន១៥ដង តែកុំអាលឈប់សម្រាក គួរប្ដូរទៅហាត់ជាមួយឧបករណ៍ដទៃទៀតជាបន្ដ។
ទីបួនៈ បង្កើនចំនួនដង ក្នុងពេលហាត់លុះរំលងបានមួយសប្ដាហ៍ណែនាំឲ្យបង្កើនចំនួនដងនៃការហាត់ទ្វេជា២ ដោយណែនាំឲ្យធ្វើបែបនេះឆ្លាស់គ្នា និងឈប់សម្រាកប្រមាណមួយនាទីនៃជុំនីមួយៗ។
ក្រោយពេលហ្វឹកហាត់បានគ្រប់៣សប្ដាហ៍ហើយនោះ អ្នកនឹងមើលឃើញថា សាច់ត្រគាកប្រែប្រួលហាប់ណែនជាងមុនខុសគ្នាដាច់ស្រឡះជាមិនខាន៕
កាត់បន្ថយស្នាមជ្រីវជ្រួញដោយវិធីធម្មជាតិ
ក្រោយពេលឈានចូលដល់វ័យសមគួរហើយនោះ អ្វីដែលអាចមើលរំលងបាននោះ គឺបញ្ហាស្នាមជ្រីវជ្រួញដែលលេចធ្លោឡើងនៅលើផ្ទៃមុខ។ ការលុបបំបាត់ស្នាមជ្រីវជ្រួញនៅលើស្បែកមុខតាមវិធីវេជ្ជសាស្រ្ដ ក្រៅពីត្រូវចំណាយប្រាក់អស់ច្រើនហើយនោះ ថែមទាំងរងការឈឺចាប់ទៀតផង។
ខាងក្រោមនេះជាវិធីតាមបែបធម្មជាតិ ដោយយកផ្លែត្រសក់មកកិនឲ្យបានឲ្យស្លាបព្រាបាយស៊ុតពណ៌ស១ ក្រូចឆ្មារ១ស្លាបព្រាការហ្វេ។ បន្ទាប់មកយកគ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នា រួចប្រើសំឡីផ្ដិតល្បាយដែលធ្វើបានមកលាបឲ្យពេញផ្ទៃមុខ លើកលែងតែរង្វង់ភ្នែក និងមាត់ទុកចោលរយៈពេល១០នាទីទើបលុបលាងចេញ ណែនាំឲ្យប្រើរូបមន្តនេះ ក្នុងមួយសប្ដាហ៍២ដង នោះស្បែកមុខ នឹងរលុបបាត់ស្នាមជ្រីវជ្រួញអស់ជាមិនខាន៕
Tuesday, July 19, 2011
ប្រើម៉ាស៊ីនបោកគក់ឱ្យចំនេញភ្លើង
ដើម្បីឲ្យការប្រើប្រាស់ម៉ាស៊ីនបោកគក់របស់លោកអ្នកទទួលបានផល ចំណេញច្រើនមិនខ្ជះខ្ជាយទាំងពេលវេលា ថាមពលអគ្គីសនី ទឹក និងសាប៊ូនៅពេលបោកម្ដងៗតួម៉ាស៊ីនប្រើប្រាស់ថាមពលអគ្គីសនី ប្រហាក់ប្រហែលគ្នានឹងពេលបោកសំលៀកបំពាក់តិចតួចដែរ។ ដូចច្នេះក្នុងករណីមានសំល្លៀកបំពាក់តិចតួចត្រូវបោកគក់ គួររង់ចាំប្រមូលឲ្យបានច្រើនទើបមិនខ្ជះខ្ជាយថាមពលអគ្គីសនីឥត ប្រយោជន៍៕
វិធីថែទាំខ្លួន ក្រោយពេលសម្រាលកូនរួច
ចំពោះស្ត្រីដែលទើបសម្រាលបុត្ររួចថ្មីៗ គួរសម្រកទម្ងន់ដែលកើនឡើង នៅពេលមានផ្ទែពោះ យ៉ាងយឺតៗ ក្នុងរយៈពេល៦ខែ បន្ទាប់ពីសម្រាល។ អ្នកមិនត្រូវប្រញាប់បង្ខំសម្រកទម្ងន់ខ្លាំងពេកនោះឡើយ ព្រោះបន្ទាប់ពីសម្រាលបុត្ររួច អ្នកត្រូវឲ្យរាងកាយសម្រាកមួយរយៈ ពិសេស អ្នកមានភារៈត្រូវបំបៅដោះកូនផង។
ម្យ៉ាងទៀត ប្រសិនអ្នកសម្រាល់ដោយវះកាត់ អ្នកមិនត្រូវធ្វើចលនាខ្លាំងៗឡើយក្នុងរយៈពេលមួយខែកន្លះដំបូង អ្នកត្រូវចាំរហួតដល់មានអារម្មណ៍ថា ក្បាលពោះឡើងតឹង ទើបចាប់ផ្ដើមធ្វើការហាត់ប្រាណ៕
ដោះស្រាយបញ្ហាបាយខ្លោច
សម្រាប់ស្រ្ដីមេផ្ទះ ដែលដណ្ដាំបាយដោយប្រើធ្យូង ច្រើនជួយនឹងបញ្ហាបាយខ្លោចដោយសារតែប្រើភ្លើងខ្លាំងពេក ឫដុសលាងបាតឆ្នាំងមិនបានស្អាត។ ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះ យើងមានវីធីងាយៗមកណែនាំអ្នកដូចខាងក្រោមនេះៈ
វីធីដោះស្រាយក្រៅពីប្រើភ្លើងឲ្យសមល្មមហើយនោះ ក្រោយពេលបាយរបស់អ្នកខ្លោចគួរប្រើដុំធ្យូងដែលកំពុងឆេះល្អ ចំនួន១២ដុំតូចៗដាក់នៅក្នុងឆ្នាំងបាយ រួចបិទគម្របឲ្យជិតទុកចោលប្រមាណ៥នាទីនោះនឹងលេងមានក្លិនខ្លោចតទៅទៀត។ បន្ទាប់មកយកដុំធ្យូងនោះចេញ ហើយដូសបាយដែលប្រឡាក់ធ្យូងចេញជាការស្រេច៕
វិធីសម្អាតកំណកប្រេងប្រឡាក់វាំងនន
មិនថា ជាប្រេងចម្អិនអាហារ បើវាខ្ទាតទៅប្រឡាក់ក្រណាត់វាំងនន ដ៏ស្រស់ស្អាតរបស់អ្នក វាពិបាកនិងបោកសម្អាត ដោយទឹកថ្នាំបោកគក់ទូទៅណាស់។ ប៉ុន្ដែ ទោះជាយ៉ាងណា អ្នកអាចសម្អាតកំណកប្រេងប្រឡាក់វាំងននរបស់អ្នកបាន តាមវិធីដូចខាងក្រោមនេះ ៈ
១.សន្ធឹងក្រណាក់វាំងនន លើកម្រាលរាបស្មើរ រួចប្រើស្លាបព្រាប្លាស្ទិក កោសរំអិលពីកំណកប្រេងចេញ។
២.រោយម្សៅសូដ្យូមប៊ីការបូណាត ឫម្សៅកូនក្មេង លើកំណក ទុកចោល១៥នាទី។
៣.ប្រើម៉ាស៊ីនបូមធូលី បឺតម្សៅខាងលើចេញពីក្រណាត់វាំងនន ឫយកក្រណាត់វាំងនន ទៅរលាស់ម្សៅចេញ នៅក្រៅផ្ទះ។
៤.ប្រើក្រណាត់ស្ងួត ជ្រលក់ទឹកថ្នាំបោកស្ងួត លើកំណកប្រេងនោះ កុំខាត់ ឫត្រដុស ចាប់ផ្ដើមចាក់ទឹកថ្នាំពីផ្នែកខាងក្រៅ របស់ស្នាមប្រឡាក់ ចូលទៅចំណុចកណា្ដលសន្សឹមៗ រហូតស្នាមកំណកនោះ រលាយបាត់បន្តិចម្ដងៗ។
៥.យកក្រណាត់វាំងនន ទៅត្រាំក្នុងទឹកថ្នាំកម្ចាត់ស្នាមប្រឡាក់ ១៥នាទី ឫតាមដែលកំណត់ក្នុងវិធីប្រើរបស់ទឹកថ្នាំ រួចយកក្រណាត់វាំងនន ទៅបោគក់ឲ្យជ្រះស្អាតម្ដងទៀត ដោយប្រើទឹកថ្នាំ រួចយកក្រណាត់វាំងនន ទៅបោកគក់ឲ្យជ្រះស្អាតម្ដងទៀត ដោយប្រើទឹកត្រជាក់៕
វិធីសម្អាតកញ្ចក់វ៉ែនតា ឱ្យភ្លឺថ្លា
អ្នកប្រាបដជាធ្លាប់ជួបប្រទះជាតិខ្លាញ់ ដែលនៅជាប់នឹងវ៉ែនតា សម្អាតយ៉ាងណា ក៏មិនងជ្រះស្អាត។ប៉ុន្តែ តិចនិកខាងក្រោម អាចជួយកម្ចាត់បញ្ហានេះបានដោយគ្រាន់តែបន្តក់ទឹកក្រូចឆ្មារ លើវ៉ែនតា រួចប្រើក្រណាត់ស្ងូតទន់ៗ មកជូនវ៉ែនតា ឲ្យបានស្អាតជាការស្រេច៕
វិធីសម្អាតអេប៉ុងលាងចាន
យោងតាមអ្នកជំនាញ បានបង្ហើបឲ្យដឹងពីបរិមាណបាក់តេរី ដែលជួបប្រទះក្នុងដែកដុសឆ្នាំង និងអេប៉ុង សម្អាតចាន ឆ្នាំង ឫភាជនៈដាក់អាហារ ដែលអាចធ្វើឲ្យជំងឺឈឺថ្កាត់ ដូចជា ជំងឺអាហារកើតជាតិពុល និងជំងឺរាករុសជាដើម។ មូលហេតុគឺ កើតពីការសាយភាយមេរោគបាត់តេរី សាល់ម៉ូណេលឡា(Salmonella) ដែលជាប់មកជាមួយសាច់សត្វ ហើយដោយសារអាកាសធាតុក្ដៅ ធ្វើឲ្យមេរោគបាក់តេរីប្រភេទនេះ លូតលាស់បានល្អ ទើបអ្នកគួរសម្អាតដែកដុសឆ្នាំង និងអេប៉ុងលាងឆ្នាំង ក្រោយប្រើការរួចគ្រប់ពេល។
វិធីទី១ គឺការប្រើកម្ដៅ ដោយការលាងអេប៉ុង ឲ្យស្អាតដោយទឹក រួចហាលថ្ងែ ទុកចោលយ៉ាងតិច ២ ៣ម៉ោង។
វិធីទី២ គឺយកទឹកខ្មេះ ៤សា្លបព្រាបាយលាយជាមួយទឹកស្អាត កន្លះលីត្រ ត្រាំអេប៉ុង លាងចាន ក្រោយប្រើការរួច ដោយទុកចោល១យប់។
ចំណែកវិធីទី៣ គីប្រើផលិតផលទឹកថ្នាំលាងចាន ដែលមានសមាសធាតុផ្សំជួយក្នុងការម្ចាត់ និងការពារបាក់តេរី ៕
សារធាតុក្មុងទំពាំងបាយជូរខ្មៅជួយព្យាបាលជំងឺគ្រុនចាញ់
ទំពាំង បាយជូរខ្មៅ មានរសជាតិផ្អែម ឆ្ងាញ់ ដែលមនុស្សគ្រប់គ្នាចូលចិត្តទទួលទាន។ ជាមួយគ្នានេះ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ទំពាំងបាយជួរខ្មៅ មានសារធាតុដែលអាចជួយព្យាបាលជំងឺគ្រុណចាញ់ ទៀតផង...។
អ្នកស្រាវជ្រាវពីវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិច បានឲ្យដឹងថា សារធាតុដែលឈ្មោះថា រ៉េសវេរ៉ាត្រូល(Resveratrol) ដែល រកឃើញក្នុងសំបកនៃទំពាំងបាយជូរខ្មៅ ក្រៅពីមានប្រយោជន៍ចំពោះបេះដូង និងអាចជួយបង្ការមហារីក បាននៅអាចជួយព្យាបាលជំងឺគ្រុនចាញ់ បានទៀតផងធ្វើឲ្យអត្រាការរស់រានមានជីវិតរបស់អ្នកជំងឺខាងលើ មានការកើនឡើង។
តាម ការសិក្សាបានរកឃើញថា សារធាតុរ៉េសវេរ៉ាត្រូល នឹងជួយព្យាបាលកោសិកាគ្រាប់ឈាមក្រហម ដោយធ្វើឲ្យសត្វល្អិត ដែលរកឃើញក្នុងកោសិកាគ្រាប់ឈាមក្រហម ថយចុះចំនួនធ្វើឲ្យបន្ថយការវិវត្តន៍អាការជំងឺ ដ៏ធ្ងន់ធ្ងរបាន។
ក្រៅ ពីនេះ តាមរយៈការព្យាបាល គេនៅរកឃើញថា សារធាតុរ៉េសវេរ៉ាត្រូល អាចប្រើរួមជាមួយថ្នាំគីមីបំបាត់ ដើម្បីប្រចាំនឹងមេរោគគ្រុនចាញ់ ធ្វើឲ្យអ្នកជំងឺគ្រុនចាញ់ មានឱកាសបានជាសះស្បើយច្រើនឡើង។
អ្នក ស្រាវជ្រាវបានឲ្យដឹងថា ការសិក្សាលើកនេះ បង្ហាញឲ្យឃើញពីលទ្ធភាពនៃការព្យាបាលជំងឺគ្រុនចាញ់ តាមរយៈមធ្យោបាយថ្មី ដោយប្រើសារធាតុរ៉េសវេរ៉ាត្រូល ពីសំបកទំពាំងបាយជួរខ្មៅនិងធ្វើឲ្យអ្នកដែលឈឺដោយជំងឺខាងលើ មានសង្ឃឹមក្នុងការព្យាបាលភាពធ្ងន់ធ្ងរនៃជំងឺនេះបាន៕
Friday, July 8, 2011
គ្រឿងទេសហឹរ ជួយបំបាត់បញ្ហាចាញ់អាការធាតុ
នៅពេលចាញ់អាកាសធាតុម្ដងៗ រាងកាយរបស់លោកអ្នកនិងមានការប្រែប្រួល ដូចជា ក្ដៅខ្លួន ឫហៀរសំបោរ ជាដើម។ ប៉ុន្តែ អ្នកអាចបំបាត់អាការទាំងនេះបាន ដោយទទួលទានគ្រឿងទេស ដែលមានរសជាតិហឹរ ដូចជា ម្ទេស ខ្ទឹម ខ្ញី ឫខ្ទឹមបារាំង ជាដើម ព្រោះគ្រឿងទេសទាំងនេះ គឺជាឱសថបុរាណល្អ ដើម្បីបំបាត់បញ្ហាចាញ់អាកាសធាតុ៕
វីធីបំបាត់អាការក្អក តាមមូលហេតុ
មនុស្សជាច្រើន តែងតែមានអាការរមាស់ក និងក្អក នៅពេលកំពុងគេង។ ការក្អកជាប់គ្នា រយៈពេល៣សប្ដាហ៍ អាចជាសញ្ញានៃជំងឺហត់ ឫជាជំងឺអាល់លែរស្ស៊ីតែអ្នកអាចការពារជំងឺនេះបាន ប្រសិនអ្នកបានដឹងពីមូលហេតុរបស់វា... ។
ជំងឺរលាកច្រមុះ : ប្រហែលជា៣៧% នៃជំងឺក្អកខ្លាំង បណ្ដាលមកពីសំបោរហូរចូលក។ ជំងឺប្រភេទនេះ អាចព្យាបាលបាន ដោយគ្រូពេទ្យនិងព្យាបាល ដោយប្រើថ្នាំដែលមានសមាធាតុផ្សំពីស្ទេរីអីដស៍(Steroids) ឫថ្នាំផ្សំ ដើម្បីបំបាត់សំបោរ។
រាងកាយខ្វះជាតិដែកៈ ធ្វើឲ្យកើតមានការហើម និងរលាកបរិវេណភ្នាសនៃបំពង់ក។ ដូចនេះ អ្នកគួរទទួលទានវីតាមីន ឲ្យបានច្រើន ដើម្បីបន្ថែមជាតិដែកព្រោះវាអាចជួយបន្ថយអាហារក្អកបាន។
បណ្ដាលមកពីទទួលទានថ្នាំៈ ថ្នាំប្រភេទខ្លះ ធ្វើឲ្យអ្នកក្អកស្ងួត ដូចជា ថ្នាំព្យាបាលជំងឺលើសឈាមប្រភេទខ្លះ ដូចនេះ អ្នកគូរប្រាប់ឈ្នោះថ្នាំ ឲ្យគ្រូពេទ្យបានដឹង។
ជាតិអាស៊ីតហូរបញ្ច្រាសៈ ជាតិអាស៊ីត អាចហូរចូលសួត រហូតបណ្ដាលឲ្យមានអាការក្អក ។ ដូចនេះ អ្នកគួរការពារដោយកុំទទួលទានឆ្អែតពេក និងគេងកល់ក្បាលឲ្យខ្ពស់ ប្រហែល១៥ស.ម៕
តិចនិចបំពងត្រីដែលវះឆ្អឹងចេញ
ស្ដ្រីមេផ្ទះមួយចំនួន អាចជួបបញ្ហា ក្នុងកាចៀនត្រីដែលវះយកឆ្អឹងចេញ មិនមានទម្រង់ស្អាតប៉ុន្តែ ពេលនេះ សូមនាំមកជូននូវតិចនិចងាយៗ ក្នុងការដាក់ត្រីឲ្យស្អាត និងស្រួយល្អ។
ចាប់ផ្ដើមដោយការដាក់ត្រីផ្នែកខាងស្បែក ចូលទៅបំពងមុនសិន រួចប្រើវែកឆា សង្កត់លើបន្ទះត្រីរហូតសាច់ត្រីឈប់កោង បន្ទាប់មក ទើបត្រឡប់សាច់ត្រីម្ខាងទៀត បំពងរហូតឡើងពណ៍លឿង ស្រួយ ជាការស្រេច។ ចំណុចពិសេស មុនបំពងត្រី គួរដាក់អំបិលបន្តិច ក្នុងប្រេងឆាខ្ទាត ពេលបំពងត្រី៕
Thursday, July 7, 2011
តិចនិចស្រុសងាវ ឱ្យឆ្ងាញ់
ដើម្បីស្រុសងាវ ឫគ្រែងឲ្យឆ្ងាញ់ ដំបូង អ្នកត្រូវប្រើទឹកខ្មេះ ឫទឹកក្រូចឆ្មារ លាយជាមួយទឹក រួចដាំទឹកនេះឲ្យពុះ។ បន្ទាប់មក ចាក់ងាវ ឫគ្រែង ឲ្យបាន ១នាទី ទើបស្រង់ដាក់ក្នុងទឹកត្រជាក់ ឲ្យបាន៣នាទី ជាការស្រេច។
នៅពេលដែលអ្នកបកសំបក វានឹងងាយស្រួលបក ហើយថែមទាំងមានរសជាតិឆ្ងាញ់ ចង់ទទួលទានទៀត៕
Wednesday, July 6, 2011
វីធីថែទាំស្បែកនូវរដូវរងា
ស្បែកស្ងួត ជាបញ្ហាដែលកើតបណ្ដាលមកពីស្បែកខ្វះវីតាមីន និងសំណើម ហើយបញ្ហាស្បែកស្ងួតច្រើនតែកើតនៅរដូវរងា ពិសេសពេលងូចទឹករួចស្បែកកាន់តែស្ងួតតឹងជាងធម្មតា។ ដូច្នេះក្រោយពីងូចទឹករួច ៣ នាទី គួរតែលាបឡេភ្លាមៗ ដើម្បីការពារស្បែកប្រេះស្ងួត ជាពិសេសអ្នកដែលឈានចូលអាយុ ២០ឆ្នាំ ឡើងទៅនឹងមានអារម្មណថា រន្ធញើសបើកធំ។ ដូច្នេះរៀងរាល់ព្រឹក ក្រោយពីលាងមុខរួច ត្រូវយកទទឹកកកជូតលើផ្ទៃមុខឲ្យសព្វ ធ្វើជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីឲ្យរន្ធញើសតឹងណែនល្អ ហើយនៅចន្លោះពេលថ្ងៃគួរផឹកទឹកក្ដៅឧណ្ហៗ ឲ្យបានច្រើនដើម្បីបន្ថែមសំណើមដល់ស្បែកផង ។ ក្រៅពីនេះការជ្រើសរើសប្រើផលិតផលសម្អាតស្បែក ក៏មិនត្រូវមើលរំលងដែរ ប្រសិនបើសុភាពនារីណាដែលមានស្បែកស្ងួតនិងប្រើផលិតផលប្រភេទប្រើទឹកធម្មតាលាងសម្អាត សូមសាកល្បងប្ដូរមកប្រើប្រភេទទឹកដោះគោវិញ ពីព្រោះវាមិនគ្រាន់តែជួយសម្អាតគ្រឿងសម្អាង និងរំលាយកោសិកាស្បែកចាស់ប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យស្បែករបស់អ្នកទន់ល្មើយមានសំណើមទៀតផង។
បានដឹងពីវីធីថែទាំស្បែកបែបនេះហើយ មិនថារដូវរងាប៉ុណ្ណា ក៏អាចយកវីធីនេះមកប្រើដើម្បីគេចពីស្បែកស្ងួតប្រេះស្រកាក្នុងរដូវរងាបានដែរ៕
វីធីបំបាត់ស្នាមជ្រីវជ្រួញបរិមាណមាត់
ស្នាមជ្រីវជ្រួញនៅជុំវិញបបូរមាត់ គឺស្នាមទីមួយដែលមានលេចចេញមុនគេនៅលើស្បែកមុខ។ វីធីសម្រាប់ធ្វើចលនាសាច់ដដុំជុំវិញបបូរមាត់បែបងាយ។ បំផុតនោះ គឺណែនាំឲ្យញញឹមគ្រហាញ ព្រោះការញញឹមបែបនេះ វាធ្វើឲ្យសន្ទះសាច់ដែលតភ្ជាប់គ្នាជាមួយបរិវេណជុំវិញបបូរមាត់បានតឹងហាប់ណែន ជួយឲ្យផ្ទៃមុខរបស់អ្នកលេចចេញនូវទ្រង់ទ្រាយយ៉ាងល្អនោះឯង។
វីធីណែនាំ គឺអ្នកត្រូវប្រឹងញញឹមឲ្យអស់ខណៈពេលខាំធ្មេញទុកក្នុងរយៈពេល៥ នាទី។ បន្ទាប់មកបង្ហើបបូរមាត់ចេញពីគ្នាបន្តិច តែរក្សាធ្មេញឲ្យខាំជាប់គ្នាដូចមុនដដែល តែហាមហាមាត់។ ដំណាក់កាលបន្ដ គឺណែនាំឲ្យប្រឹងរុញជ្រុងបបូរមាត់ទៅខាងស្ដាំឲ្យអស់ រួចទ្រឹមទុកចោលរយៈពេល៥ នាទី និងបន្ទាប់មកត្រឡប់មកធ្វើនៅខាងឆ្វេងដូចគ្នា។
ណែនាំឲ្យធ្វើបែបនេះពី ១០-១២ ដងជាប់ៗ គ្នាក្នុងរយៈពេលមួយថ្ងៃ ជាពិសេសខណៈពេលធ្វើនោះ ត្រូវទប់កែវភ្នែកកុំឲ្យស្រល្ងៀង ឫភ្នែកព្រឹមៗឲ្យសោះ ព្រោះបើមិនដូច្នោះទេ អាចធ្វើឲ្យលេចចេញស្នាមជ្រីញជ្រួយនៅកន្ទុយភ្នែកជំនួយវិញមិនខាន។
ប្រយោជន៍ដែលទទួលបានពីការញញឹម ឫពីការសើចបែបនេះ គឺវាជួយទាញបង្ហាប់សាច់ដុំនៅលើផ្ទៃមុខ និងទុកដូចជាការជួយបន្ធូរភាពតានតឹងហត់នឿយនៃបរិវេណសាច់ដុំត្រង់កន្លែងនេះ ជាពិសេសគឺជួយភ្ញោចជំរុញចរន្ដការងារទាំងមូលរបស់ស្បែកមុខថែមទៀត៕
Tuesday, July 5, 2011
ទឹកឃ្មុំបំប៉នបបូរមាត់
ទឹកឃ្មុំពណ៌លឿនមាសហើយផ្អែមត្រជាក់នេះ គឺវាមានប្រយោជន៍ច្រើនណាស់សម្រាប់សម្រស់នារី។ ទឹកឃ្មុំមានកម្រិត PH ស្មើនឹងស្បែករបស់យើង តាមធម្មជាតិផ្ដល់សំណើមដល់ស្បែក និងជួយបង្ការមិនឲ្យស្បែកស្ងួតប្រេះស្រកា។
ក្រៅពីនេះទឹកឃ្មុំក៏មានជាតិវីតាមីន ដែលជួយផលិតកោសិកាស្បែកថ្មី ហើយក៏ជាប្រភពប្រូតេអីនពិសេស ដែលមានសារប្រយោជន៍បំផុតចំពោះស្បែក ជួយធ្វើឲ្យឈាមហូរចុះឡើងបានល្អ និងគុណប្រយោជន៍ផ្នែកឱសថ ។ វាមិនត្រឹមតែមានសារសំខាន់តែចំពោះស្បែកទេ តែទឹកឃ្មុំគឺល្អបំផុតសម្រាប់បំប៉នសាច់បបូរមាត់។ ចំណែកវីធីមិនពិបាកទេ ដោយគ្រាន់តែយកទឹកឃ្មុំនោះមកលាបរាល់ព្រឹក និងរាល់ល្ងាតនៅលើបបូរមាត់ វានឹងធ្វើឲ្យសាច់បបូរមាត់ទន់ និងបន្សះស្នាមប្រេះតូចៗរបស់មាត់បានយ៉ាងល្អទៀតផង៕
ស្បែកសស្អាត និងភ្លឺរលោង ដោយវីតាមីននៅក្នុងបន្លែផ្លែឈើ
ស្បែកសស្អាតនិងកាន់តែភ្លើងរលាយឡើងជាលំដាប់ ប្រសិនបើអ្នកទទួលទានអាហារ ដែលមានសារជាតិវីតាមីនគ្រប់គ្រាន់នោះ។ វីតាមីនដែលសំខាន់ចំពោះស្បែកនោះគឺមានដូចជាៈ
-ស្ពាន់ធ័រ គឺមានដូចជានៅក្នុង មើមឆៃថាវ ឃិនឆាយ ការ៉ុត ប៉េងប៉ោះ ទំពាំងបាយជួរ ខ្ទឹមបារាំង ស្ពៃ...។ ម៉្យាងទៀតការទទួលទានអាហារសមុទ្យជាប្រចាំងក៏អាចជួយធ្វើឲ្យស្បែកស្អាត់ គឺមានដូចជា ងាវ គ្រុម និងក្ដាមស្រស់ៗ។
-វីតាមីន A គឺវាមានតួនាទីធ្វើអោយស្បែករលើបរលោង គ្មានមុខជាំ ហើយអាហារដែលមានសារធាតុនេះ គឺមានដូចជា ល្ពៅ ការ៉ុត ដំឡូងបារាំង ស្វាយ...។
-វីតាមីន E គឺវាបានគេចាត់ទុកថាជាអាហារដែលល្អបំផុតសម្រាប់ស្បែក។ អាហារ ដែលសម្បូរវីតាមីន E គឺមានដូចជា ដំឡូងបារាំង ការ៉ុត ស្ពៃក្ដោប អង្ករសម្រូត ល្ង គ្រាប់ផ្កាឈូករ័ត្ន និងសណ្ដែកផ្សែងៗ ៕
តិចនិចជូតសម្អាតកម្រាលឥដ្ឋផ្ទះបាយ
កម្រាលឥដ្ឋការ៉ូ ក្នុងផ្ទះបាយ តែងតែមានកំណកស្អិតប្រតាក។ ប៉ុន្តែ អ្នកអាចសម្អាតវាបាន ដោយការលាយម្សៅសូដ្យូមប៊ីការបូណាត កន្លះចានចង្កឹះ ចូលក្នុងទឹក ១ធុង រួចយកទៅជូតតាមធម្មតា បន្ទាប់មកលាងដោយទឹកស្អាតម្ដងទៀត។ អ្នកអាចច្របាត់ក្រូចឆ្មារ ចូលទៅដើម្បីបន្ថែមក្លិនស្រស់ថ្លា និងប្រើអេប៉ុងសើម ជាមួយសូដ្យូមប៊ីការបូណាត ដុសខាត់កម្រាលឥដ្ឋ នៅពេលយើងឃើញស្នាមកខ្វក់។
សម្រាប់កម្រាលសេរ៉ាមិក អ្នកត្រូវជូតដោយប្រើទឹក ៤លីត្រ ផ្សំជាមួយទឹកមួយទឹកខ្មេះ ១ចានចង្កឹះដោយពុំចាំបាច់ប្រើទឹកស្អាតជូតមួយសារទៀតឡើយ។ រឺឯកម្រាលឥដ្ឋការ៉ូប្រភេទវ៉ៃនិល អាចធ្វើការសម្អាតបាន ដោយសមាតធាតុផ្សំដូចគ្នានេះ ហើយបើចង់ដុសខាត់វាឲ្យជ្រះស្អាតបំផុត សាកល្បងដុសខាត់ ដោយទឹកសូដា៕
តិចនិចបំពងអាហារមិនឱ្យបៀមខ្លាញ់
សម្រាប់នំបុ័ងលាបម្សៅ បង្គា ចេកចៀន នំជើងជ្រូក ឫសូម្បីតែចាខ្វៃ ជាដើម បើបំពងរួច ហើយបៀមខ្លាញ់ វាអាចធ្វើឲ្យមានអារម្មណ៍រងើម ប៉ុន្តែ អ្នកអាចកែបញ្ហានេះបាន ដោយចាក់ទឹកខ្មេះបន្តិច ចូលទៅក្មុងប្រេងដែលបំពងអាហាររបស់អ្នកបន្តិច វានឹងមិនធ្វើឲ្យអាហារស្រួយឆ្ងាញ់ មិនបៀមខ្លាញ់ទៀតឡើយ៕
តិចនិចថែសម្ភារសម្អាត ឱ្យប្រើបានយូរ
ឧបករណ៍សម្អាត ដូចជា ច្រាល អេប៉ុង... ដែលអ្នកប្រើសម្អាតវត្ថុនានា ទាំងឡាយ អាចប្រើប្រាស់បានយូរឡើយ ដោយគ្រាន់តែយកឧបករណ៍ទាំងអស់នេះ ត្រាំក្នុងទឹកសូដ្យូមប៊ីការបូណាត ៤ស្លាបព្រាបាយ លាយជាមួយទឹកមួយចាន។ សូដ្យូមប៊ីការបូណាត នឹងជួយធ្វើឲ្យឧបកណ៍ស្ងួតរឹង ត្រឡប់មកជាទន់ ហើយវាថែមទាំងជួយកម្ចាត់ក្លិនផងដែរ។
ដូចនេះ ស្រ្ដីមេផ្ទះទាំងឡាយ គួរយកចិត្តទុកដាក់ថែទាំសម្ភារ ឫឧបកណ៍សម្រាប់ធ្វើការសម្អាត ដែលអ្នកតែងប្រើប្រាស់ជាប្រចាំនោះ ឲ្យបានញឹកញាប់ ពិសេសក្រោយពេលរួច ត្រូវសម្អាតវាឲ្យស្អាតជានិច្ច មិនគួរទុកចោលទាំងប្រឡាក់កខ្វក់នោះទេ ព្រោះក្រៅពីធ្វើឲ្យវាឆាប់ខូចគុណភាព ថែមទាំងអាចជាប្រភពផ្ដុំមេរោគ ទៀតផង៕
៦ចំណុចហាមធ្វើនៅទីសាធារណៈ
ពេលនៅទីសាធារណៈ អ្នកគួររៀបចំឥរិយាបថឪ្យបានសមរម្យ ថ្លៃថ្នូរ ទើបជាទីគួរឪ្យស្រលាញ់ចូលចិត្ត និងកោតសរសើរពីអ្នកផងទាំងពួង។ ៦ចំណុចខាងក្រោមនេះ ជាមារយាទមិនល្អ ដែលស្ត្រីភេទមិនគួរធ្វើ ពេលនៅក្រៅផ្ទះឫនៅទីសាធារណៈ.....។
១.អង្គុយគងអន្ទាក់ខ្លា ពេលស្លៀកសំពត់ខ្លី
ការ ស្លៀកសំពត់ខ្លី អាចឲ្យអ្នកបញ្ចេញភ្លៅសខ្ចី ប៉ុន្តែ វាស្រស់ស្អាតតែពេលឈរប៉ុណ្ណោះ នៅពេលណាដែលអ្នកអង្គុយ វានឹងមានចន្លោះប្រហោងទើបនារីៗកែបញ្ហាដោយការអង្គុយគងជើង។ ប៉ុន្តែ អ្នកដឹងទេថា បើមានបញ្ចក់នៅម្ចាងទៀត ចន្លោះប្រហោងនៅតែឃើញដដែល។ ដូច្នេះ បើស្លៀកខ្លីអង្គុយ ចូរព្យាយាមរកកាសែត ឫអាវក្រៅ គ្របនៅជាយសំពត់ ឫលើជង្គង់ទើបអាចបិទបាំង។
២.តែងមុខក្រៅផ្ទះ
ឥរិយាបថ នៅពេលបន្ថែមសម្រស់របស់ស្ដ្រី មិនគួរឲ្យចង់មើលឡើយមិនថាជាការក្រឡាប់ភ្នែក ដើម្បីលាបម៉ាស្ការ៉ា ហាមាត់ធំៗ ពេលលាបក្រែមបបូរមាត់ រួមទាំងនៅពេលគូសចិញ្ចើម ផាត់ថ្ពាល់។ ដូច្នេះ អ្នកគួរតែស្វែងរកទីតាំងសមរម្យមួយ កុំឲ្យអ្នកដទៃឃើញហើយជិនជ្រេញពេក ដូចជា បន្ទប់ទឹកឫក្នុងផ្ទះ ជាដើម។
៣.ទាញខោក្នុងចេញពីចង្វែកគូទ
បើចង់ ដឹងថា គួរឲ្យស្អប់កម្រិតណា ចូរឈរមុខកញ្ចក់ រួចធ្វើបែបនោះសាកមើល តើវាគួរឲ្យរអើមកម្រិតណា? បើចង់ទាញខោទ្រនាប់ចេញពីចង្វែកគូទគួររកបន្ទប់ណាដែលគ្មាន មនុស្សមើលឃើញ ឫបន្ទប់ទឹកក៏បាន មិនគួរធ្វើនៅកណ្ដាលចំណោមមនុស្សនោះទេ។
៤.និយាយទូរស័ព្ទក្នុងបន្ទប់ទឹក
បើ អង្គុយនិយាយធម្មតា មិនជាអ្វីឡើយ ប៉ុន្តែ បើនិយាយបណ្ដើរ ដោះទុក្ខសត្វបណ្ដើរ អាចធ្វើឲ្យអ្នកស្ដាប់មានសំម្ពាត់ខ្ពស់ ព្រោះសំឡេងក្នុងបន្ទប់ទឹក អាចបរិយាយពីដំណាប់កាលនៃកិច្ចការផ្ទាល់ខ្លួនរបស់អ្នកបាន ដូចជា បាញ់ទឹកលាងគូទចុចទឹកបង្គង់ បើកទឹកលាងដៃ ហើយបើមានសំឡេងធ្លាក់ក្នុង ទឹកឮសូរផ្លូកៗទៀតនោះអ្នកស្ដាប់ប្រាកដជាដឹងថា ជាអ្វី ហើយនឹងបិទទូរស័ព្ទ ដោយមិនបានប្រាប់មុនឡើយ។
៥.ច្របាច់ កេះ ញេច ឫអេះ
ការញេច មុន ខ្វេះអាចម៌ច្រមុះ កេះក្រមរដំបៅ ឫអេះគូទ ជាដើម ជាឥរិយាបថបំផ្លាញភាពស្រស់ស្អាតទាំងអស់។ ដូចេ្នះ ការដែលបុរសៗបានឃើញស្ដ្រីលូកខ្វេះកេះកៀវរាងកាយ អាចធ្វើឲ្យបុរសអស់អារម្មណ៌តាមសុំស្នេហ៌បាន។
៦.ប្រៀនប្រដៅដៃគូនៅទីសាធារណៈ
បើ សង្សាររបស់អ្នក បញ្ចេញកំហឹងចំពោះអ្នក ឲ្យខ្មាសគេ នៅក្នុងចំណោមមនុស្ស គួរទប់មាត់ទប់កសិន កុំទាន់អាលទេសនាអ្វីចេញមក ព្រោះប្រៀនប្រដៅគេ នៅទីសាធារណៈ វាអាចបំផ្លាញកិត្តិយសរបស់បុរសឲ្យអសោចិ៍បាន ហើយគំនុំនេះ គេគ្មានថ្ងៃភ្លេចឡើយ គេអាចនឹងជម្រះបញ្ជី ដោយការចែកផ្លូវគ្នា ឫមានដៃគូថ្មីក៏បាន។
វិធីរៀនចំខ្លួន ពេលនាំគូសេ្នហ៍ទៅជួបឳពុកម្ដាយ
ការនាំគូស្នេហ៍ទៅជួបឳពុកម្ដាយ គឺជាពេលមួយដែលមានស្ថានភាពតឹងតែងបំផុត ពីព្រោះប្រសិនឪពុកម្ដាយមិនពេញចិត្ត អាចធ្វើអោយអ្នកទាំងពីបែបគ្នាបាន។ ខាងក្រោមនេះ គឺជាវិធីខ្លះៗ ដើម្បីត្រៀមខ្លួនប្រឈមនឹងស្ថានការណ៍ដ៏លំបាកនេះ...។
១.ធ្វើការសមជាមុនៈ
រយៈពេល២-៣ថ្ងៃកំណត់ណាត់ជួបអ្នក និងគូស្នេហ៍ គួរស្នេហ៍ គួរជួយគិតគ្នាថាឳពុកម្ដាយ អាចនឹងសួរសំណួរអ្វីខ្លះ? ហើយតើគួរឆ្លើយតបដូចម្ដេចខ្លះ? ម្យ៉ាងទៀត អ្នកគួរដឹងថា អ្នកមិនគួរឆ្លើយត្រង់ៗពេកឡើយ តែក៏មិនគួរឆ្លើយលាក់លៀមពេកដែរ។ម្យ៉ាងទៀត ប្រសិនបើគូរស្នេហ៍អ្នក ធ្លាប់មានប្រវត្តិមិនល្អ អ្នកគួរណែនាំគូរស្នេហ៍ អោយរៀបចំខ្លួន ឲ្យបានល្អ ពេលនៅចំពោះមុខឳពុកម្ដាយ។
២.តុបតែងខ្លួនឱ្យស្អាតបាត សមរម្យៈ
ការតុបតែងរបស់មនុស្សប្រុស មិនមានអ្វីច្រើនឡើយ ប៉ុន្តែ អ្នកមិនត្រូវពាក់អាវយឺត ស្លៀកខោខ្លីឬខោម៉ូដរហែក ជាពិសេស គឺការចេះត្រចៀក ឬអណ្ដាត ជាដើម ដែលទង្វើទាំងអស់ទាំងអស់នេះ គឺជាការបង្ហាញថា អ្នកជាមនុស្សមិនល្អ និងមិនគួរឲ្យសេពគប់ឡើយ។
៣.មិនចាំបាច់បង្អួតខ្លាំងពេកឡើយៈ
ប្រសិនបើមិនចង់ឲ្យឳពុកម្ដាយ មានការទើសចិត្ត អ្នកមិនចាំបាច់ត្រូវបង្ហាញទ្រព្យសម្បត្តិ ដែលអ្នកមានច្រើនពេកនោះឡើយ។ តែប្រសិនបើអ្នកបញ្ចេញទ្រព្យសម្បត្តិច្រើនពេក ធ្វើឲ្យពួកគាត់យល់ថា អ្នកជាមនុស្សដែលចាយប្រាក់ខ្ជះខ្ជាយ មិនចេះសន្សំសំចៃប្រាក់។
៤.ញញឹម និងធ្វើចិត្តឳ្យត្រជាក់ៈ
ក្នុងឋានៈដែលអ្នកជាភ្ញៀវ អ្នកចាំបាច់ត្រូវចេះគួរសមចំពោះចាស់ទុំ និងធ្វើចិត្តឲ្យត្រជាក់ ឆ្លើយតបនឹងសំណួរឲ្យបានល្អ។ អ្នកមិនត្រូវសម្ដែងអកប្បកិរិយាណាដែលមានឋានៈជាម្ចាស់ផ្ទះ ឪពុកម្ដាយយល់ថា ពួកគាត់ជាអ្នកដែលមានឋានៈធំជាងគេ។
៥.ចែកបន្ទប់គ្នាស្នាក់នៅៈ
ប្រសិនបើផ្ទះអ្នកនៅតាមខេត្តឆ្ងាយ មិនអាចត្រឡប់មកវិញទាន់ ដែលចាំបាច់ត្រូវស្នាក់នៅមួយយប់អ្នកមិនត្រូវស្នើថា" ឲ្យគាត់ស្នាក់នៅក្នុងបន្ទប់ខ្ញុំ ក៏បាន" ឡើង ព្រោះដរាបណានៅមិនទាន់រៀបការ អ្នកចាំបាច់ត្រូវធ្វើខ្លួនជាកូនស្រី ដែលបរិសុទ្ធផូរផង់ ប្រសិនបើមិនចង់ឲ្យឳពុកម្ដាយ អាប់មុខមាត់។
៦.ហាមធ្វើការរួមភេទៈ
គូស្នេហ៍ខ្លះ ឆ្លៀតខ្លួនដែលឳពុកម្ដាយភ្លេចខ្លួន ដើម្បីមានសម្ព័ន្ធជាមួយគ្នា។ ប្រសិនបើអ្នកអាចយករួចខ្លួនបាននោះ មិនអាចមានបញ្ហាអ្វីឡើយតែប្រសិនបើអ្នក ត្រូវឳពុកម្ដាយ ចាប់បាន វាមានន័យថា អ្នកកំពុងតែបំផ្លាញការទុកចិត្ត ដែលឳពុកម្ដាយមានចំពោះអ្នក និងធ្វើឲ្យគូស្នេហ៍របស់អ្នក ស្ទើរតែរត់យករួចខ្លួនមិនបានទៀតផង។
៧.ប្រសិនបើជួបគ្នានៅកន្លែងផ្សេងៈ
ក្នុងករណីដែលអ្នកមិនបានណាត់ជួបនៅផ្ទះ តែបែរជាណាត់ជួបនៅកន្លែងសាធារណៈ ដូចជា ភោជនីយដ្ឋាន ជាដើម អ្នកមិនគួរភ្លេចនូវទង្វើមួយចំនួនដូចជាៈ
»កុំហៅអាហារតាមចិត្តរបស់ខ្លួនៈ
ភាគច្រើន មនុស្សចាស់ តែងផ្តល់សិទ្ធិឲ្យក្មេងៗជាអ្នកកុម្មង់អាហារ ។ ដូចនេះ វិធីដែលល្អបំផុត អ្នកគួរប្រាប់គូស្នេហ៍ជាមុនថា តើម្ហូបដែលឳពុកម្ដាយអ្នកចូលចិត្ត? ដើម្បីឲ្យគេកុម្មង់បានត្រូវចិត្តឳពុកម្ដាយរបស់អ្នក។
»ដួសម្ហបឲ្យឳពុកម្ដាយៈ
អ្នកមិនត្រូវរវល់តែដួសម្ហូបឲ្យគូស្នេហ៍របស់ខ្លួនឡើយ អ្នកចាំបាច់ត្រូវតែដួសអាហារឲ្យឳពុកម្ដាយរបស់គួស្នេហ៍ផងដែរ ដើម្បីកុំឲ្យពូកគាត់ វាយតម្លែថា អ្នកយកចិត្តទុកដាក់តែទៅលើកូនស្រីគាត់ តែម្នាក់។
»ចេញលុយថ្លៃអាហារៈ
អ្នកអាចស្នើខ្លួនចេញថ្លៃអាហារ ដើម្បីជាការប៉ាវអាហារ ព្រោះបើមិនដូចនោះ ពួកគាត់អាចនឹងយល់ថា អ្នកជាមនុស្សកំណាញ់ មិនព្រមចាយប្រាក់មួយកាក់មួយសេនឡើយ។
»អាកប្បកិរិយាចំពោះបុគ្គលិកភោជនីដ្ឋានៈ
នេះមិនមែនត្រឹមតែជាអាកប្បកិរិយាល្អប៉ុណ្ណោះទេ តែវាថែមទាំងបង្ហាញពីនិស្ស័យថា អ្នកជាមនុស្សបែបណាថែមទៀត ព្រោះឳពុកម្ដាយគ្រប់គ្រង់រូប ប្រាកដជាមិនចង់លើកកូនស្រីរបស់ខ្លួន ទៅឲ្យបុរសដែលកាចសាហាវឡើយ ហើយពួកគាត់នឹងបំបែកអ្នកទាំងពីរភ្លាមៗ។ ដូចនេះ អ្នកមិនត្រូវជះអារម្មណ៍មិនល្អ ទៅលើបុគ្គលិកដែលយកអាហារមកយូរ ឬខុសពីអ្វីដែលអ្នកកុម្មង់នោះឡើយ៕
វីធីសម្អាតស្មាមឈាមប្រឡាក់ខោអាវ
នៅពេលដែលសម្លៀកបំពាក់របស់អ្នកប្រឡាក់ស្នាមឈាម គួរប្រើទឹកដោះគោឆៅ មកលាបភ្លាមៗ ទុកមួយសន្ទុះមុននឹងយកទៅបោកគក់តាមធម្មតា តែប្រយ័ត្នស្រមោចរោមផង។ ប៉ុន្តែបើឃើញនៅតែមានស្នាមឈាមស្ដើងៗ គួរប្រើម្សៅ សូដ្យូមប៊ីការបូណាត ឫបេឃីង( Backing Soda) លាយទឹកបន្តិច ឲ្យខាប់ៗ រួចយកមកត្រដុសស្រាលៗ លុះពេលស្ងួតត្រូវផ្លុំជាតិម្សៅចេញ។
ក្រៅពីនេះ ប្រសិនបើស្នាមឈាមជាប់ខ្លាំង ត្រូវប្រើអេប៉ុង ជ្រលក់ទឹកត្រជាក់ លាយអំបិល ត្រដុសស្រាលៗ រហូតដល់ស្នាមឈាមរលុបបន្តិចម្ដងៗ រួចជ្រលក់ទឹកធម្មតា មកត្រដុសទៀត។ ចុងក្រោយ គួរផ្ដិតជាតិសើម ដោយក្រដាសជូតមាត់(Tissue) ឲ្យស្ងួត មុននឹងយកទៅបោកគក់ តាមធម្មតា៕
Subscribe to:
Posts (Atom)