ស្បែកស្ងួត ជាបញ្ហាដែលកើតបណ្ដាលមកពីស្បែកខ្វះវីតាមីន និងសំណើម ហើយបញ្ហាស្បែកស្ងួតច្រើនតែកើតនៅរដូវរងា ពិសេសពេលងូចទឹករួចស្បែកកាន់តែស្ងួតតឹងជាងធម្មតា។ ដូច្នេះក្រោយពីងូចទឹករួច ៣ នាទី គួរតែលាបឡេភ្លាមៗ ដើម្បីការពារស្បែកប្រេះស្ងួត ជាពិសេសអ្នកដែលឈានចូលអាយុ ២០ឆ្នាំ ឡើងទៅនឹងមានអារម្មណថា រន្ធញើសបើកធំ។ ដូច្នេះរៀងរាល់ព្រឹក ក្រោយពីលាងមុខរួច ត្រូវយកទទឹកកកជូតលើផ្ទៃមុខឲ្យសព្វ ធ្វើជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីឲ្យរន្ធញើសតឹងណែនល្អ ហើយនៅចន្លោះពេលថ្ងៃគួរផឹកទឹកក្ដៅឧណ្ហៗ ឲ្យបានច្រើនដើម្បីបន្ថែមសំណើមដល់ស្បែកផង ។ ក្រៅពីនេះការជ្រើសរើសប្រើផលិតផលសម្អាតស្បែក ក៏មិនត្រូវមើលរំលងដែរ ប្រសិនបើសុភាពនារីណាដែលមានស្បែកស្ងួតនិងប្រើផលិតផលប្រភេទប្រើទឹកធម្មតាលាងសម្អាត សូមសាកល្បងប្ដូរមកប្រើប្រភេទទឹកដោះគោវិញ ពីព្រោះវាមិនគ្រាន់តែជួយសម្អាតគ្រឿងសម្អាង និងរំលាយកោសិកាស្បែកចាស់ប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យស្បែករបស់អ្នកទន់ល្មើយមានសំណើមទៀតផង។
បានដឹងពីវីធីថែទាំស្បែកបែបនេះហើយ មិនថារដូវរងាប៉ុណ្ណា ក៏អាចយកវីធីនេះមកប្រើដើម្បីគេចពីស្បែកស្ងួតប្រេះស្រកាក្នុងរដូវរងាបានដែរ៕
No comments:
Post a Comment