Make snow

Friday, July 22, 2011

អាហារ​ជួយ​កាត់​បន្ថយ​រោគ​ផ្ដាសាយ

ការ​បរិភោគ​អាហារ​ត្រូវ​បាន​គេ​ជឿថា វាជួយ​ក្នុង​ការ​បង្កើន​ប្រព័ន្ធ​ការ​ពារ​រោគ​ផ្ដា​សាយ​បាន​យ៉ាង​ល្អ​ប្រសើរ​។ ចំណី​អាហារ​ដែល​អ្នក​ត្រូវ​ជ្រើស​រើស​មក​បរិភោគ​មាន​ដូច​ជាៈ
  ផ្លែ​ឈើ​ពពួក​ក្រូចៈ មាន​វីតា​មីន C ជួយ​កាត់​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​ផ្ដាសាយ​បាន​យ៉ាង​ល្អ ជាពិសេស​អ្នកជក់​បារី​ ឫ​នៅ​ក្បែរ​អ្នក​ជក់​បារី​គួរ​រក​មក​បរិភោគ​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​កាត់ បន្ថយ​រោគ​ផ្ដាសាយ​។
 ខ្ទឹម​សៈ ជួយ​កាត់​បន្ថយ​អាការ​ផ្ដាសាយ​ ដោយ​យើង​អាច​បន្ថែម​ក្នុង​អាហារ ឫ​ទំពាំ​ស្រស់​ៗ។បើអាច​ទំ​ពា​បាន​មួយ​ថ្ងៃ​២កំ​ពឹស​គឺ​កាន់​តែ​ល្អ។
 មើម​ខ្ញីៈ ជួយ​ក្នុង​ការ​កាត់​បន្ថយ​ផ្ដាសាយ​ និង​ការពារ​រោគ​ផ្ដាសាយ។ ទឹក​ក្ដៅ​ឧណ្ហៗ​របស់​ខ្ញី​លាយ​ផ្សំ ជា​មួយ​ខ្ទឹម​ ស​២ ៣​កំពឹស​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដក​ដង្ហើម​ធ្វើ​ការ​ងារ​បាន​កាន់​តែ​ប្រសើរ​ឡើង​។
 អាហារ​សម្បូរ​វីតាមីន​C: អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ដូច​ជា​ត្រ​បែក​ ម្ទេស​ប្លោក​ស្រ្ដប៊ឺរី ម្នាស់​ ស្ពៃក្ដោប​ សុទ្ធ​តែជួយ​ បង្កើន​ប្រព័ន្ធ​ការ​ពារ​មេរោគ៕

No comments:

Post a Comment