Make snow

Tuesday, July 26, 2011

៥​នាទី ​បំបាត់​ភាព​ ស្មុគ​ស្មាញ​

ជា​ការ​ពិត​ណាស់ ​ពេល​នៅ​កន្លែង​ធ្វើការ​ មិន​មែន​សុទ្ធ​តែ​ជា​ពេល ​សប្បាយ​រីករាយ​ទាំងអស់​នោះ​ទេ​ គឺ​តែង​មាន​ភាព​ស្មុគ​ស្មាញ​ខ្លះ​ ដែល​វា​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល​ បែក​ញើស​ ឬ​គ្មាន​អារម្មណ៏​ធ្វើ​ការងារ​។ ​ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ខ្លះ​ ដែល​អាច​ជួយ​ឲ្យ​អ្នក​ចាក​ចេញ​ឆ្ងាយ​ពី​ជំងឺ ​ស្ត្រេស ​បាន​ ៖​
- ​បំបែក​ភាព​ស្ងប់​ស្ងាត់​
ចំណាយ​ពេល​វេលា ​ដើម្បី​ស្តាប់​ភ្លេង​។​ ស្តាប់​បទ​ចម្រៀង​ណា ​ដែល​អ្នក​ចូល​ចិត្ត​ ដែល​វា​អាច​ធ្វើ​ឲ្យ​អ្នក​ ចង់​ស្រែក​ច្រៀង​តាម​។ ​ការ​ធ្វើ​ដូច​នេះ​ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ ស្រស់​ស្រាយ​ឡើង​វិញ​។​
- ​ឱសថ​ដ៏​ល្អ​បំផុត​
តើ​ចង​ចាំ​ដែរ​ឬ​ទេ​ ពេល​ដែល​អ្នក​សើច​លេង​ សប្បាយ​យ៉ាង​ខ្លាំង​ ជា​មួយ​នឹង​មិត្ត​ភក្តិ​ របស់​អ្នក​ រហូត​ដល់​ចុក​ពោះ?​ ផ្អាក​នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ​២ ​ឬ ​៣​នាទី​សិន ​បន្ទាប់​មក​រំលឹក​នូវ​រឿង​ទាំងអស់​នោះ​។ ប៉ុន្តែ​ប្រសិន​បើ ​អ្នក​មិន​អាច​នឹក​ឃើញ​នូវ​រឿង​ទាំងអស់​នោះ​ទេ​ អ្នក​អាច​អាន​សៀវភៅ​សំណើច​ ឬ​ក៏​ឆែក​នូវ​វ៉េបសាយ​ ដើម្បី​ មើល​នូវ​រូបភាព​ អស់​សំណើច​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សើច​តាម​។ ការ​ធ្វើ​ដូច​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​រំសាយ​នូវ​ ភាព​ស្មុគ​ស្មាញ​នោះ​បាន​ភ្លាមៗ​។​
- ​បង្កើត​ការ​ទំនាក់​ទំនង​
អ្នក​គួរ​តែ​ធ្វើការ​ ទំនាក់​ទំនង​ជា​មួយ​មិត្ត​ភក្តិ​ ឬ ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ។​ ​ចំណាយ​ពេល​វេលា ​២ ​ឬ ​៣នាទី​ ដើម្បី​លេង​អ៊ីម៉ែល​ ឬ ​ឆាត​ជាមួយ​នឹង​មិត្ត​របស់​អ្នក​។
- ​ការ​ធ្វើ​លំហាត់​ប្រាណ
នៅ​ពេល​ដែល​អ្នក​មាន​ភាព​ ស្មុគ​ស្មាញ​ខ្លាំង​ ជា​មួយ​នឹង​កិច្ច​ការងារ​ របស់​អ្នក​ អ្នក​គួរ​តែ​ធ្វើ​ចលនា​ រាង​កាយ​របស់​អ្នក​ ដោយ​ធ្វើ​ការ​ពត់​ខ្លួន​ លើក​ដៃ​លើក​ជើង​ ឬ​ក៏​អ្នក​អាច​លើក​ដែក​ទម្ងន់​ ជា​ដើម​។
- ​សរសេរ​ពី​អារម្មណ៏​របស់​អ្នក​
អ្នក​ត្រូវ​តែ​ធ្វើ​ការ​កត់​ត្រា​ អារម្មណ៏​របស់​អ្នក​ បើ​ទោះ​បី​ជា​អ្នក​មាន​​អារម្មណ៏​ល្អ ​ឬ ​មិន​ល្អ​ក្តី​ ទៅ​ក្នុង​សៀវភៅ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​របស់​អ្នក​៕

No comments:

Post a Comment