Make snow

Monday, July 25, 2011

មឹក​បំពង​ ញាំ​ស្វាយ​ខ្ចី

គ្រឿង​ផ្សំៈ

  មឹក​បំពង​ធំ​ល្មម ១​ក្បាល
  ម្សៅ​ស៊ុប​ខ្នរ ២​ស្លាប​ព្រា​កា​ហ្វេ​
  ខ្ទឹម​ស​បំពង​ស្រួយ ២​ស្លាប​ព្រា​បាយ
  គ្រាប់​ស្វាយ​ចន្ទី​លីង ២​ស្លាប​ព្រា​បាយ។

គ្រឿង​ផ្សំ​ទឹក​ញាំៈ

  ស្វាយ​ខ្ចី​សាប់ ៣០​ក្រាម​
  ខ្ទឹម​ក្រហម ហាន់ ១​ស្លាប​ព្រាបាយ
  គ្រាប់​ស្វាយ​ចន្ទី បុក​នៅ​ដុំៗ ១​ស្លាប​ព្រាបាយ
  ទឹក​ស្ករ ១​ស្លាប​ព្រា​បាយ
  ម្សៅ​ស៊ុប​ឆ្មារ ២​ស្លាប​ព្រា​បាយ
  ម្សៅ​ស៊ុប​ខ្នរ ២​ស្លាប​ព្រាបាយ
  ម្ទេស​ដៃ​នាង​ ហាន់​វៃងៗ ២ ៣​គ្រាប់។

វិធី​ធ្វើៈ

១  លាយ​ម្សៅ​ស៊ុប​ខ្នរ​ ឲ្យ​សព្វ​មឹក​ ហើយ​យក​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​ល្មម​បន្ទាប់​មក អង្កន់​តូចៗ សព្វ​ រួច​យក​ទៅ​បំពង​ឲ្យ​ស្រួយ​ ទុក​មួយ​ឡែក។
២  ធ្វើ​ទឹក​ញាំ​ស្វាយ ដោយ​យក​ស្វាយ​ដែល​សាប់​រួច មក​លាយ​ខ្ទឹម​ក្រហម​ហាន់ ទឹក​ស្ករ ម្សៅ​ស៊ុប​ខ្នរ ទឹក​ក្រូច​ឆ្មារ។ ចុង​ក្រោយ​ ដាក់​ខ្ទឹម​ក្រហម​ហាន់ និង​ម្ទេស​ដែ​នាង​ហាន់​វែងៗ ចូល​ជា​មួយ​គ្នា។
៣  យក​មឹក​ដែល​បាន​បំពង​រួច​ មក​រៀប​ដាក់​ចាន​ រួម​ជា​មួយ​នឹង​ខ្ទឹម​បំពង​និង​ គ្រាប់​ស្វាយ​ចន្ទី​លីង​។ ទទួល​ទាន​មួយ​ញាំ​ស្វាយ​ ដែល​បាន​ពី​ការ​យក​គ្រឿង​ផ្សំ​ទឹក​ញាំ មក​ច្រ​បល់​ចូល​គ្នា រួច​ភ្លក្សរ​រស​ជាតិ​តាម​បំណូល​ចិត្ត៕

No comments:

Post a Comment