Make snow

Tuesday, July 5, 2011

វីធីសម្អាត​ស្មាម​ឈាម​ប្រឡាក់​ខោ​អាវ​

នៅ​ពេល​ដែល​សម្លៀក​បំពាក់​របស់​អ្នក​ប្រឡាក់​ស្នាម​ឈាម​ គួរ​ប្រើ​ទឹក​ដោះ​គោ​ឆៅ​ មក​លាប​ភ្លាម​ៗ ទុក​មួយ​សន្ទុះ​មុន​នឹង​យក​ទៅ​បោក​គក់​តាម​ធម្មតា​ តែ​ប្រយ័ត្ន​ស្រមោច​រោម​ផង។ ប៉ុន្តែ​បើ​ឃើញ​នៅ​តែ​មាន​ស្នាម​ឈាម​ស្ដើង​ៗ គួរ​ប្រើ​ម្សៅ​ សូដ្យូម​ប៊ីការ​បូណាត​ ឫ​បេឃីង( Backing Soda) ​លាយ​ទឹក​បន្តិច​ ឲ្យ​ខាប់ៗ រួច​យក​មក​ត្រដុស​ស្រាលៗ​ លុះ​ពេល​ស្ងួត​ត្រូវ​ផ្លុំ​ជាតិ​ម្សៅ​ចេញ​។
ក្រៅ​ពី​នេះ​ ប្រសិន​បើ​ស្នាម​ឈាម​ជាប់​ខ្លាំង​ ត្រូវ​ប្រើ​អេប៉ុង​ ជ្រលក់​ទឹក​ត្រជាក់ លាយ​អំបិល​ ត្រដុស​ស្រាលៗ រហូត​ដល់​ស្នាម​ឈាម​រលុប​បន្តិច​ម្ដង​ៗ រួច​ជ្រលក់​ទឹក​ធម្មតា​ មក​ត្រដុស​ទៀត​។ ចុងក្រោយ​ គួរ​ផ្ដិត​ជាតិ​សើម​ ដោយ​ក្រដាស​ជូត​មាត់(Tissue) ឲ្យ​ស្ងួត​ មុននឹង​យក​ទៅ​បោក​គក់​ តាម​ធម្មតា៕

No comments:

Post a Comment