ពេលនៅទីសាធារណៈ អ្នកគួររៀបចំឥរិយាបថឪ្យបានសមរម្យ ថ្លៃថ្នូរ ទើបជាទីគួរឪ្យស្រលាញ់ចូលចិត្ត និងកោតសរសើរពីអ្នកផងទាំងពួង។ ៦ចំណុចខាងក្រោមនេះ ជាមារយាទមិនល្អ ដែលស្ត្រីភេទមិនគួរធ្វើ ពេលនៅក្រៅផ្ទះឫនៅទីសាធារណៈ.....។ ១.អង្គុយគងអន្ទាក់ខ្លា ពេលស្លៀកសំពត់ខ្លី
ការ ស្លៀកសំពត់ខ្លី អាចឲ្យអ្នកបញ្ចេញភ្លៅសខ្ចី ប៉ុន្តែ វាស្រស់ស្អាតតែពេលឈរប៉ុណ្ណោះ នៅពេលណាដែលអ្នកអង្គុយ វានឹងមានចន្លោះប្រហោងទើបនារីៗកែបញ្ហាដោយការអង្គុយគងជើង។ ប៉ុន្តែ អ្នកដឹងទេថា បើមានបញ្ចក់នៅម្ចាងទៀត ចន្លោះប្រហោងនៅតែឃើញដដែល។ ដូច្នេះ បើស្លៀកខ្លីអង្គុយ ចូរព្យាយាមរកកាសែត ឫអាវក្រៅ គ្របនៅជាយសំពត់ ឫលើជង្គង់ទើបអាចបិទបាំង។
២.តែងមុខក្រៅផ្ទះ
ឥរិយាបថ នៅពេលបន្ថែមសម្រស់របស់ស្ដ្រី មិនគួរឲ្យចង់មើលឡើយមិនថាជាការក្រឡាប់ភ្នែក ដើម្បីលាបម៉ាស្ការ៉ា ហាមាត់ធំៗ ពេលលាបក្រែមបបូរមាត់ រួមទាំងនៅពេលគូសចិញ្ចើម ផាត់ថ្ពាល់។ ដូច្នេះ អ្នកគួរតែស្វែងរកទីតាំងសមរម្យមួយ កុំឲ្យអ្នកដទៃឃើញហើយជិនជ្រេញពេក ដូចជា បន្ទប់ទឹកឫក្នុងផ្ទះ ជាដើម។
៣.ទាញខោក្នុងចេញពីចង្វែកគូទ
បើចង់ ដឹងថា គួរឲ្យស្អប់កម្រិតណា ចូរឈរមុខកញ្ចក់ រួចធ្វើបែបនោះសាកមើល តើវាគួរឲ្យរអើមកម្រិតណា? បើចង់ទាញខោទ្រនាប់ចេញពីចង្វែកគូទគួររកបន្ទប់ណាដែលគ្មាន មនុស្សមើលឃើញ ឫបន្ទប់ទឹកក៏បាន មិនគួរធ្វើនៅកណ្ដាលចំណោមមនុស្សនោះទេ។
៤.និយាយទូរស័ព្ទក្នុងបន្ទប់ទឹក
បើ អង្គុយនិយាយធម្មតា មិនជាអ្វីឡើយ ប៉ុន្តែ បើនិយាយបណ្ដើរ ដោះទុក្ខសត្វបណ្ដើរ អាចធ្វើឲ្យអ្នកស្ដាប់មានសំម្ពាត់ខ្ពស់ ព្រោះសំឡេងក្នុងបន្ទប់ទឹក អាចបរិយាយពីដំណាប់កាលនៃកិច្ចការផ្ទាល់ខ្លួនរបស់អ្នកបាន ដូចជា បាញ់ទឹកលាងគូទចុចទឹកបង្គង់ បើកទឹកលាងដៃ ហើយបើមានសំឡេងធ្លាក់ក្នុង ទឹកឮសូរផ្លូកៗទៀតនោះអ្នកស្ដាប់ប្រាកដជាដឹងថា ជាអ្វី ហើយនឹងបិទទូរស័ព្ទ ដោយមិនបានប្រាប់មុនឡើយ។
៥.ច្របាច់ កេះ ញេច ឫអេះ
ការញេច មុន ខ្វេះអាចម៌ច្រមុះ កេះក្រមរដំបៅ ឫអេះគូទ ជាដើម ជាឥរិយាបថបំផ្លាញភាពស្រស់ស្អាតទាំងអស់។ ដូចេ្នះ ការដែលបុរសៗបានឃើញស្ដ្រីលូកខ្វេះកេះកៀវរាងកាយ អាចធ្វើឲ្យបុរសអស់អារម្មណ៌តាមសុំស្នេហ៌បាន។
៦.ប្រៀនប្រដៅដៃគូនៅទីសាធារណៈ
បើ សង្សាររបស់អ្នក បញ្ចេញកំហឹងចំពោះអ្នក ឲ្យខ្មាសគេ នៅក្នុងចំណោមមនុស្ស គួរទប់មាត់ទប់កសិន កុំទាន់អាលទេសនាអ្វីចេញមក ព្រោះប្រៀនប្រដៅគេ នៅទីសាធារណៈ វាអាចបំផ្លាញកិត្តិយសរបស់បុរសឲ្យអសោចិ៍បាន ហើយគំនុំនេះ គេគ្មានថ្ងៃភ្លេចឡើយ គេអាចនឹងជម្រះបញ្ជី ដោយការចែកផ្លូវគ្នា ឫមានដៃគូថ្មីក៏បាន។
No comments:
Post a Comment