Make snow

Tuesday, July 19, 2011

វិធី​សម្អាត​កំណក​ប្រេង​ប្រឡាក់​វាំង​នន​

មិន​ថា​ ជា​ប្រេង​ចម្អិន​អាហារ​ បើ​វា​ខ្ទាត​ទៅ​ប្រ​ឡាក់​ក្រណាត់​វាំង​នន​ ដ៏​ស្រស់​ស្អាត​របស់​អ្នក​ វា​ពិបាក​និង​បោក​សម្អាត ដោយ​ទឹក​ថ្នាំ​បោក​គក់​ទូទៅ​ណាស់។ ប៉ុន្ដែ ទោះ​ជា​យ៉ាង​ណា​ អ្នក​អាច​សម្អាត​កំណក​ប្រេង​ប្រឡាក់​វាំង​នន​របស់​អ្នក​បាន​ តាម​វិធី​ដូច​ខាង​ក្រោម​នេះ ៈ
.​សន្ធឹង​ក្រណាក់​វាំង​នន លើកម្រាល​រាប​ស្មើរ​ រួច​ប្រើ​ស្លាប​ព្រា​ប្លាស្ទិក កោស​រំអិល​ពី​កំណក​ប្រេង​ចេញ។
.​រោយ​ម្សៅ​សូ​ដ្យូម​ប៊ី​ការ​បូណាត​ ឫ​ម្សៅ​កូន​ក្មេង​ លើ​កំណក​ ទុក​ចោល​១៥នាទី។
.​ប្រើ​ម៉ា​ស៊ីន​បូម​ធូលី​ បឺត​ម្សៅ​ខាង​លើ​ចេញ​ពី​ក្រណាត់​វាំង​នន ឫ​យក​ក្រណាត់​វាំងនន​​ ទៅ​រលាស់​ម្សៅ​ចេញ នៅ​ក្រៅ​ផ្ទះ​។
.​ប្រើ​ក្រណាត់​ស្ងួត ជ្រលក់​ទឹក​ថ្នាំ​បោក​ស្ងួត​ លើ​កំណក​ប្រេង​នោះ​ កុំ​ខាត់ ឫ​ត្រដុស ចាប់​ផ្ដើម​ចាក់​ទឹក​ថ្នាំ​ពី​ផ្នែក​ខាង​ក្រៅ របស់​ស្នាម​ប្រឡាក់​ ចូល​ទៅ​ចំណុច​កណា្ដល​សន្សឹមៗ រហូត​ស្នាម​កំណក​នោះ​ រលាយ​បាត់​បន្តិច​ម្ដងៗ។
.​យក​ក្រណាត់​វាំង​នន​ ទៅ​ត្រាំ​ក្នុង​ទឹក​ថ្នាំ​កម្ចាត់​ស្នាម​ប្រឡាក់​ ១៥​នាទី​ ឫ​តាម​ដែល​កំណត់​ក្នុង​វិធី​ប្រើ​របស់​ទឹក​ថ្នាំ​ រួច​យក​ក្រណាត់​វាំង​នន​ ទៅ​បោគក់​ឲ្យ​ជ្រះ​ស្អាត​ម្ដង​ទៀត ដោយ​ប្រើ​ទឹក​ថ្នាំ​ រួច​យក​ក្រណាត់​វាំងនន​ ទៅ​បោក​គក់​ឲ្យ​ជ្រះ​ស្អាត​ម្ដង​ទៀត​ ដោយ​ប្រើ​ទឹក​ត្រជាក់៕

No comments:

Post a Comment