ស្រ្ដីៗភាគច្រើនប្រាកដធ្លាប់ចង់បញ្ចុះទំងន់មិនឲ្យធាត់ដោយទទួលទានផ្លែឈើជំនួសអាហារពេលល្ងាចហើយមើលទៅ? បើមានមែន សូមបញ្ឈប់ទង្វើនេះទៅ ព្រោះវាមិននាំមកនៅលទ្ធផលឡើយ គឺអាចកើតរោគឈឺក្រពេះបាន។
តាមការស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវរបស់ក្រុមវេជ្ជសាស្ត្រ បានធ្វើការអះអាងថា ក្នុងពេលពោះទំនេរ ក្នុងទឹករំលាយអាហារ ក៏មានការហូរចេញនូវជាតិអាស៊ីដអំបិលច្រើនឡើងនៅក្នុងក្រពេះ ដូចនេះបើអ្នកទទួលទានផ្លែឈើ ពិសេសប្រភេទដែលមានរសជាតិជូដូចជាៈ ក្រូច ម្នាស់ និង ផ្លែឈើផ្សេងៗទៀត ខណៈពេលក្រពះនៅទទេស្អាត នឹងអាចធ្វើឲ្យរលាកសាច់ក្រពេះ ឬឈឺក្រពេះបាន។ ដូចនេះ សម្រាប់ស្រ្ដីទាំងឡាយ ដែលចង់ឲ្យសាច់ឈាមស្រស់ថ្លា និងមានរាងសមសួននោះ គួរទទួលទានផ្លែឈើ ក្រោយពីទទួលទានអាហារទើបជាការប្រសើរ៕
No comments:
Post a Comment