Make snow

Sunday, June 19, 2011

បង្កើត​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ឲ្យ​កូន


ជា​ការ​ពិត​ណាស់​ថា​ កុមារ​គឺ​ជារ័យ​មួយ​ដែល​ងាយ​រង​នឹង​ជំងឺ​បំ​ផុត​ ព្រោះ​ប្រព័ន្ធ​រាង​កាយ​របស់​គេ​ដែល​បាន​ទទួល​ពី​មាតា​កាលពី​នៅ​ក្នុង​គ៌ត​នោះ​ត្រូវ​បាន​ចំណាយ​អស់​ដូច្នេះ​ចាំ​បាច់​ត្រូវ​សាង​ប្រព័ន្ធ​ការ​ពារ​នោះ។
វិធី​ការ​ពារ​កូន​តូច​ឲ្យ​ចៀស​ផុត​ពី​ការ​កើត​ជំងឺ​ញឹក​ញាប់​ យើង​អាច​ធ្វើ​បាន​ដោយ​រៀប​ចំ​ទី​ស្នាក់​អាស្រ័យ​ឲ្យ​មាន​អនាម័យ​គ្រប់គ្រាន់​គ្មាន​កម្ទេច​ធូលី កម្ទេចច​ម្សៅ​ជា​ដើម​ ត្រូវ​ជូត​សសម្អាត​ឥដ្ឋ​ដោយ​​ជ្រលក់​ក្រណាត់​ឲ្យ​សើម​តិចៗ​ប៉ុន្តែ​ហាម​ប្រើ​វិ​ធី​បោស​សម្អាត​ធ្វើ​ឲ្យ​ធូលី​ដី​ហុយ​ព្រោង​ព្រាត​ឲ្យ​សោះ​។ ចំណែក​ការ​រស់​នៅ​ទៀត​សោត​ គួរ​ឲ្យ​មាន​ខ្យល់​អាកាស​ចេញ​ចូល​បាន​ល្អ​មិន​ត្រូវ​នាំ​កូន​ចូល​ទៅ​ក្នុង​ចំណោម​មនុស្ស​កុះ​ករ​ឬ ទី​កន្លែង​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​ដូច​ជា​ ហាង​លក់​ទំនិញ​ធំៗ និង​ទី​ផ្សារ​ទំនើប​នា​នា​។ ប្រសិន​បើ​នៅ​ក្នុង​ផ្ទះ​មាន​ប្រើ​ម៉ា​ស៊ីន​ត្រជាក់​ត្រូវ​ព្យា​យាម​សម្អាត​ឲ្យ​បាន​ញឹក​ញាប់ ផ្ដល់​អាហារ​ឲ្យ​កូន​ចៅ​តាម​វ័យ និង​បើ​មាន​អ្នក​កើត​ជំងឺ​ផ្ដាសាយ​ សូម​ណែ​នាំ​ឲ្យ​ប្រើ​ម៉ាស​បិទ​ច្រមុះ​ពេល​នៅ​រួម​គ្នា​។
ចំពោះ​វ៉ាក់​សាំង​ប្រភេទ​ខ្លះ​អាច​ការ​ពារ​រោគ​ធ្ងន់​ធ្ងរ​បាន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ មិន​អាច​ការ​ពារ​បាន​គ្រប់​រោគ​នោះ​ទេ។ ដូច្នេះ​ចំពោះ​ករណី​មួយ​នេះ​ណែ​នាំ​ឲ្យ​ពិ​គ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​កុមារ​មុន​ពេល​ឲ្យ​កូន​ទទួល​វ៉ាក់​សាំង​នោះ​។ នៅ​មាន​មូល​ហេតុ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ក្មេង​មាន​ជំងឺ​ញឹក​ញាប់​បាន​ គឺ ការ​រស់​នៅ​ឡូក​ឡាំ​ជា​មួយ​ក្មេង​ដទៃ​ទៀត​។ ដូច្នេះ​ក្មេង​ដែល​មិន​បាន​ចូល​ទៅ​ក្នុង​មណ្ឌល​ទទួល​មើល​ការ​ថែ​ទាំ​ មិន​សូវ​កើត​មាន​ជំងឺ​រុក​រាន​កាយ​ទេ​ ក៏​ប៉ុន្តែ​ក្រោយ​ពេល​គេ​មាន​វ័យ​ធំធាត់​ត្រូវ​ចូល​សិក្សា​នៅ​តាម​សា​លា​រៀន​នោះ​គេ​នឹង​ចាប់​ផ្ដើម​មាន​ជំងឺ៕

No comments:

Post a Comment