ប្រសិនបើលោកអ្នកតែងតែមានទម្លាប់គេងមិនលក់នោះ បញ្ហានេះ មិនមែនមានតែលោកអ្នកនៅក្នុងប្រទេសកម្ពុជាទេ។ ប្រជាជនរាប់លាន់ នាក់នៅជុំវិញពិភពលោក ក៏កំពុងតែរងគ្រោះដោយសារបញ្ហាគេងមិនលក់នេះដែរ ហើយបញ្ហាវាចាប់ផ្ដើមពិស្ថានភាពធម្មតារហូតដល់ស្ថានភាពរុំារៃ។ តើអ្នកដឹងទេថា ការទទួលទានដំណេកមិនសមស្រប អាចមានផលប៉ះពាល់ដល់សុខភាពជីវិតប្រចាំថ្ងៃ និងទម្លាប់របស់លោកអ្នក។ ជាមួយគ្នានេះដែរ ខាងក្រោមនេះ គឺជាវិធីដែលជួយឲ្យលោកអ្នកបានសម្រានជាងមុនទៅទៀតៈ
-មិនត្រូវបរិភោគជាតិកាហ្វេអ៊ីនពី ២-៣ ម៉ោងមុនពេលចូលគេងៈ ជាក់ស្ដែងកាហ្វេអ៊ីនអាចធ្វើឲ្យសតិអារម្មណ៍ និងរាងកាយរបស់លោកអ្នកដំណើរការមិនល្អ ហេតុដូច្នេះហើយវានឹងធ្វើឲ្យអ្នកគេងមិនលក់។
-អនុវត្តទម្លាប់កំណត់ពេលវេលាចូលគេងៈ ការកំណត់ពេលវេលាជួយឲ្យលោកអ្នកមានទម្លាក់ចូលគេង និងក្រោកពីដំណេកជារៀងរាល់ថ្ងៃ។ ធ្វើតាមវិធីនេះ វាជួយឲ្យរាងកាយរបស់លោកអ្នកមានទម្លាប់ចូលគេង និងក្រោកពីដំណេកជារៀងរាល់ថ្ងៃ។ ធ្វើតាមវិធីនេះ វាជួយឲ្យរាងកាយលោកអ្នកអាចដឹងបានថា ពេលណាអ្នកគួរចូលគេង និងពេលណាអ្នកគួរក្រោកឡើង។
-ជៀសវាងមានពន្លឺភ្លឺនៅក្នុងបន្ទប់គេងៈ ការបើកពន្លឺភ្លឺក្នុងបន្ទប់គេង វាមានការលំបានក្នុងការគេងជាមួយនឹងភ្លើងភ្លឺជះពេញបន្ទប់។ ភាពងងឹក នៅក្នុងបន្ទប់ប្រាកដជាអ្នកបានក្នុងការគេងលក់ស្កប់ស្កល់ ហើយវាមិនប៉ះពាល់ដល់ភ្នែករបស់លោកអ្នកទៀតផង៕
No comments:
Post a Comment