គ្រឿងផ្សំ
កូនព្រាប ខ្លាញ់ គល់ខ្ទឹម ម្ទេសប្លោកទុំ ប្រមាត់ដី អំបិល ម្រេច ក្រូចឆ្មារ ខ្ទឹមស សៀងម៉ដ្ឋ ទឹកម្ទេសដប។
វិធីធ្វើ
១. កូនព្រាបបោចរោម(រោលភ្លើង) វះពោះយកអាចម៍ និងពោះវៀនចេញពុះបណោយជាពីរ លាងទឹកឲ្យស្អាតដាក់សច្រោះឲ្យច្រោះទឹកហើយកាប់ស្មងចោល។
២. ដាំខ្ទះដាក់ខ្លាញ់ឲ្យច្រើនទុកឲ្យក្ដៅ ដាក់ព្រាបបំពងឲ្យឆ្អិនឡើងស្រួយស្រង់ទុកឲ្យច្រោះខ្លាញ់។
៣. យកគល់ខ្ទឹមកាត់ជាកំណាត់ខ្លីៗប្រវែងពីរថ្នាំងដៃសាប់ចុងៗដើមត្រាំទឹកឲ្យរីកម្ទេសប្លោកទុំពុះជាប្រាំមួយត្រាំទឹកឲ្យបែកជាផ្កា(ពុះកុំឲ្យដាច់គល់)។
៤. ប្រមាត់ដីបេះលាងទឹកឲ្យស្អាតរៀបដាក់ទ្រាប់បាតចានសំប៉ែត ទើបយកព្រាបមកដាក់ពីលើ ហើយយកគល់ស្លឹកស៊កតាមគែមចានជុំវិញដោតម្ទេសពីលើឲ្យបានសមរម្យ៕
No comments:
Post a Comment