តាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានរកឃើញថាកាតរទទួលទានត្រីមួយដង ឬពីរដងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺផ្សេងៗ ដែលបណ្ដាលឲ្យខ្វាក់ភ្នែកបានពាក់កណ្ដាល។
ការសិក្សានោះ បានរកឃើញថា ការទទួលទានអាស៊ីដខ្លាញ់អូមេហ្គា-៣ ដែលគេរកឃើញភាគច្រើននៅក្នុងត្រីដែលមានខ្លាញ់ដូច ជាត្រីសាល់ម៉ុន និងត្រីធូណា អាចជួយការពារការចា់ផ្ដើមខូចភ្នែក ដែលជាស្ថានភាពមួយដែលនាំទៅរកការបាត់បង់ការមើលឃើញជាណ្ដើរៗ។ យោងទៅតាមការសិក្សាថ្មីមួយបាននិយាយថា ពួកគេបានរកឃើញថា ការទទទួលទានត្រីតែមួយដងឬពីរដងក្នុងមួយសប្ដាហ៍អាចកាត់បន្ថយគ្រោះ ថ្នាក់នៃការបាត់បង់ការមើលឃើញ ចំនួន ៤២ ភាគរយ សម្រាប់ស្ត្រីរ័យចំណាស់។ ការរកឃើញនេះ បានគំទ្រដល់ការស្រាវជ្រាវលើកមុនដែលបានបង្ហាញនូវលទ្ធផលដូចគ្នានេះដែរ សម្រាប់បុរស។ វេជ្ជបណ្ឌិតវីល្លៀមគ្រីស្តេន មកពីសាលាពេទ្យហាវ៉ាត និយាយថា ត្រីដែលមានសាច់ខ្មៅទំនងជាមានច្រើនបំផុត។ លោកនិយាយថា ការកាត់បន្ថយគ្រោះថ្នាក់នេះទំនងជា ដោយសារតែការទទួលទានត្រីធូណាកំប៉ុង និងត្រីមានសាច់ខ្មៅ។ ប្រជាជនអង់គ្លេស ជាង៥០០.០០០នាក់ក្នុងប្រទេស បានកើតជំងឺបាត់បង់ការមើលឃើញ ដែលណ្ដាលមកពីការខូច និងងាប់កោសិកានៅក្នុងភ្នែក។ ហើយជំងឺនេះ បានប៉ះពាល់ជាសំខាន់ទៅលើមនុស្សដែលមានអាយុជាង៤០ឆ្នាំ។
ការសិក្សាទៅលើស្ដ្រីចំនួនជាង ៣៨.០០០នាក់បានបង្ហាញថា ស្ដ្រីដែលទទួលទានអាហារសាច់ត្រីមួយដង ឬ ច្រើនដងក្នុងមួយសប្ដាហ៍ គឺមាន ៣ភាគរយ ឬ៤២ភាគរយ ទំនងជាកើតជំងឺខូចភ្នែកតិចជាងស្ដ្រីដែលទទួលទានត្រីតិចជាងម្ដងក្នុងមួយខែ៕
No comments:
Post a Comment