គ្រឿងផ្សំ
មាន់ជំទង់ ខ្លាញ់រាវ ដំឡូងបារាំង ម្សៅមី អំបិល ទឹកត្រី ទឹកខ្មេះ ស្ករស ម្សៅស៊ុប ស្លឹកវ៉ាន់ស៊ុយ។
វិធីធ្វើ
១. យកមាន់ជំទង់ដែលគេធ្វើរួចស្រាប់ កាប់ស្មងជើង និងស្លាបចោលចេញ លាងទឹកឲ្យស្អាត។
២. ដំឡូងបារាំងចិតជាដុំៗ ខ្ទឹមបារាំងពុះជា៤។
៣. យកកូនចានចាក់ទឹកត្រី អំបិល ស្ករស ម្សៅឆា ម្សៅស៊ុប ទឹកខ្មេះ ភ្លក់មើលឲ្យល្មម។
៤. ដាំខ្ទះចាក់ខ្លាញ់ទុកឲ្យក្ដៅទើបដាក់មាន់ចៀនទាំងមូលឲ្យឡើយក្រហមហើយចាក់ទឹកត្រីដែលលាយទុកនោះស្រោចពីលើដាក់ដំឡូង និងខ្ទឹមបារាំងចាក់ទឹកត្រីដែលលាយទុកនោះស្រោចពីលើដំឡូង និងខ្ទឹមបារាំងចាក់ទឹកបន្តិចគ្របឲ្យជិតទុកវា១០នាទីហើយបើកគ្រមចេញយកវែកត្រលប់សាច់មាន់ពីម្ខាងទៅម្ខាងទើបគ្របម្ដងទៀតបើរឹងត្រូវថែមទឹកម្ដងទៀតរំងាស់ឲ្យទាល់តែផុយសាច់ទឹកឲ្យឡើងខាប់ ទើបដួសដាក់ចានរួចដួសទឹកខាប់នេះដាក់ពីលើសាច់បេះស្លឹកវ៉ាន់ស៊ុយរោយពីលើ(នៅពេលចៀនគេប្រើភ្លើងតិចៗ)៕
No comments:
Post a Comment