Make snow

Monday, June 13, 2011

ការ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ដោយ​មិន​ដឹង​ខ្លួន​

ក្នុង​ខណៈ​ដែល​អា​កាស​ធាតុ​ប្រែ​ប្រួល​ មាន​កម្ដៅ​ក្ដៅ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បាន​យ៉ាង​ងាយ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចេះ​ថែ​រក្សា​ស្បែក​នោះ​ បញ្ហា​ស្បែក​ស្ងួត​នឹង​ពុំ​មាន​ទៀត​ឡើយ​។ ថ្មីៗ​នេះ​ អ្នក​ឯ​ក​ទេស​ខាង​សម្រស់​បាន​ស្រាវ​ជ្រាវ​បាន​ឃើញ​ថា​​ មាន​ការ​កើន​ឡើង​នូវ​ចំនួន​ស្ដ្រី​ដែល​មាន​ស្បែក​ស្ងួត​ ផ្ទុយ​ពីមុន​ភាគ​ច្រើន​មាន​ បញ្ហា​ស្បែក​ខ្លាញ់​។ មិ​ន​មែន​​មាន​តែ​កា​ប្រែ​ប្រួល​នៃ​អាកាស​ធាតុ​ទេ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​នេះ​ នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដូច​ជាៈ
»ការ​ប្រើ​ប្រាស់​គ្រឿង​សម្អាង
ស្ដ្រី​មួយ​ចំនួន​ចូល​ចិត្ត​ប្រើ​ប្រាស់​គ្រឿង​សម្អាង​ចំរុះ​ប្រភេទ​ ហើយ​គ្រឿង​សម្អាង​ខ្លះ​មិន​ត្រូវ​និង​ស្បែក​មុខ​របស់​ខ្លួន​ ដែល​នេះ​ហើយ​ ជាកត្តា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ ។​ ដូច​ច្នេះ​ដើម្បី​ឲ្យ​ស្បែក​ប្រសើរ​ឡើង​វិញ អ្នក​ត្រូវ​ជ្រើស​គ្រឿង​សម្អាង​ណា​ដែល​ត្រូវ​ជា​មួយ​ស្បែក​របស់​អ្នក​។ វិធី​ដែល​ល្អ​ គឺ​ត្រូវ​ពិភាក្សា​ជា​មួយ​អ្នក​ជំនាញ ឬ​ឆ្លង​កាត់​ការ​ពិនិត្យ​ស្បែក​ជា​មុ​ន​សិន។
​​»ការ​បរិភោគ​អាហារ
ព្រោះ​តែ​ចង់​ស្គម​ មាន​រាង​តូច​ច្រឡឹង​ស្អាត​ មិន​ហាន​ញុំា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ទេ។ នេះ​ជា​កត្តា​ដែល​នាំ​ឲ្យ​ខ្វះ​ជាតិ​ប្រូតេអ៊ីន អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បាន​។
»ការ​សម្អាត​ស្បែក​មិន​ស្អាត​ល្អ
ការ​លាង​មុខ​មិន​ស្អាត​ បន្សល់​ទុក​ក្អែល​ម្សៅ​ មិន​ធូលី​ដី​នៅ​តាម​រន្ធ​រោម​ យូរៗ​ទៅ អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ទះ​រោម​ មិន​អាច​បញ្ចេញ​​ជាតិ​ទឹក​ និង​ជាតិ​ខ្លាញ់​បាន​ នេះ​ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​នឹង​មាន​មុន​ទៀត​ផង​ដែរ​។
»អត់​ងងុយ​ច្រើន
ការ​អត់​ងងុយ​ញឹក​ញាប់​ កោសិកា​ស្បែក​មិន​បាន​សម្រាក់​ ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ជាតិ​ទឹក​ ក៏​អាច​បណ្ដោយ​ឲ្យ​ស្បែក​ស្ងួត​បាន​ដែរ។
»សុរា​ កា​ហ្វេរ និង​ទឹក​តែ
ការ​ទទួល​ទាន​តែ​ កា​ហ្វេ និង​ស្រា​ច្រើន​ពេក​ ក៏​ធ្វើ​ស្បែក​ស្ងួត​យ៉ាង​ងាយ​ដែរ។
»អារម្មណ៍​ តាន​តឹង​ និង​តប់ប្រមស់
ការ​គិត​ច្រើន​ធុញ​ថប់ ធ្វើ​ឲ្យ​ការ​សិការ​ស្បែក​ធ្វើ​ការ​ខ្លាំង​ឡើង​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ស្ងួត​។
»មិន​ហាត់​ប្រាណ
មិន​ធ្វើ​លំ​ហាត់​ប្រាណ​ ធ្វើ​ឲ្យ​ឈាម​ដើរ​មិន​ស្រួល​ ក៏​ធ្វើ​អោយ​ស្បែក​ស្ងួត​ដែរ។ ក្រៅ​ពី​នេះ​ រដូវ​មិន​ទៀង​ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យស្បែក​ស្ងួត​ដូច​គ្នា៕

No comments:

Post a Comment