បើអ្នកចង់សម្រកទម្ងន់ឲ្យខ្លួនឯងមើលទៅរាងស្វែលស្អាត ដោយវិធីទទួលទានឲ្យបានត្រឹមត្រូវ យើងសូមណែនាំនូវវិធីងាយៗ ដែលអាចជួយឲ្យអ្នកមានរាងស្វែលបាន។ ប្រសិនបើអ្នកអនុវត្តន៍បាន វាអាចសម្រក់ទំងន់បាន១គីឡូក្រាមក្នុង១សប្ដាហ៍ ហើយបើធ្វើបាន ១ខែទម្ងប់ក៏បានស្រក បាន៤គីឡូក្រាម។វិធីទទួលដើម្បីឲ្យរាងស្វែលមានៈ
-អាហារពេលព្រឹក
បបរមាន់ ឬ បបរត្រី ក្រូចពីរផ្លែ ឬនំបុ័ងអាំង២បន្ទះ(មិនលាបប័រ) ការហ្វេកុំដាក់ស្ករ ទឹកក្រូចស្រស់ ផ្លែប៉ោមមួយចំហៀង ឬបើអ្នកជាមនុស្សចូលចិត្តទទួលទានអាហារពេលព្រឹកច្រើន ក៏ត្រូវកាត់បន្ថយមកត្រឹមពាក់កណ្ដាលនៃអាហារដែលអ្នកទានរាល់ព្រឹកវិញ។
-អាហារពេលថ្ងៃត្រង់
បាយកន្លះចាន ហើយអ្នកអាចជ្រើសរើសម្ហូបបានដូចជា សាច់ជ្រូកចិញ្រ្ចាំស៊ុតស្ងោរ ត្រីចំហុយ ឆា បន្លែខ្លាញ់តិច ស៊ុត និង បង្អែមលាងមាត់ គឺផ្លែឈើអ្វីក៏បាន ប៉ុន្តែមិនគួរឲ្យលើសពី ៦-៨ ចំណិតឡើង។
-អាហារពេលល្ងាច
បាយកន្លះវែក ហើយអ្នកអាចជ្រើសរើសម្ហូបដូចជា ស្ងោរតៅហ៊ូ សាច់ជ្រូក ចិញ្រ្ចាំ ស៊ុបន្លែ និងប៉ោមខៀវមួយចំហៀងផ្លែ។
-អាហារដែលត្រូវចៀសវាងរួចមានៈ
បាយមាន់ បាយជើងជ្រូក ដំឡូងចៀន ឬអាហារដែលប្រើខ្លាញ់នឹងស្ករ ម្សៅ។ យើងដឹងហើយថា វាឆ្ងាញ់ ប៉ុន្តែបើចង់ស្អាតគួរកុំទទួលទានអ្វីផ្ដេសផ្ដាស៕
No comments:
Post a Comment