ដូច្នេះ ស្ត្រីគួរតែព្យាយាមបំបៅដោះដល់ទារកយ៉ាងហោចណាស់ឲ្យបាន៦ខែដំបូង។ តែដោយឡែក ចំពោះ ស្រ្ដីនៅពេលដែលដឹងខ្លួនមានជំងឺផ្សេងៗដូចជា អេដស៍ឬរបេង មិនគួរបំបៅដោះ ព្រោះអាចចម្លងរោគដល់ទារកបាន។ ហើយកុំភ្លេចឲ្យសោះ ម្ដាយដែលប្រើប្រាស់ឱសថ ថ្នាំញៀន និងគ្រឿងស្រវឹង ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកដែរ។
នៅពេលដែលបំបៅដោះកូន អ្នកត្រូវការអាហារបន្ថែមច្រើនជាងធម្មតា ដើម្បីផ្ដល់ថាមពលសម្រាប់ផលិតទឹកដោះ។ដូច្នេះត្រូវទទួលទានអាហារឲ្យមានតុល្យភាពដោយៈ
-រាងកាយអ្នកត្រូវការបន្ថែមប្រហែលជា ៥០០ កាឡូរី ច្រើនជាងធម្មតាក្នុង ១ថ្ងៃ។
-ត្រូវច្បាស់ថា អ្នកបានទទួលជាតិកាល់ស្យ៉ូម ១០០mg ក្នុង ១ថ្ងៃ ។ ពេទ្យ អាចនឹងណែនាំអ្នកឲ្យទទួលទានជាតិវិតាមីនរាល់ថ្ងៃ។
-ជៀសវាងអាហារណាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទារក ។ ប្រសិនបើទារក មួមៅ ឬ រាគបន្ទាប់ពីបៅរួច អ្នកត្រូវទៅជួបពេទ្យភ្លាម
-ម្ដាយត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ២លីត្រក្នុង ១ថ្ងៃ៕
No comments:
Post a Comment