ពងទាអាចធ្វើជាម្ហូបបានច្រើនយ៉ាង ដោយរាប់ចាប់ពីពងទាស្ងោរឡើងទៅរហូតដល់ខពងទា ដោយម្ដងៗត្រូវការពងទាមានចំនួនច្រើន។ ចំណុចនេះដែរ កន្លងមកស្រ្ដីមេផ្ទះតែងតែជួបបញ្ហាការបកសំបកមិនបានស្អាត ដោយសារពេលខ្លះបកដោយសាច់ស ធ្វើឲ្យមានសភាពក្រហេងក្រហូង បាត់បង់អស់សោភណ្ឌភាព លែងចង់ទទួលទាន។ វីធីខាងក្រោមនេះ អាចជួយបំបាត់បញ្ហាទាំងអស់នោះបាន ដោយដំបូងណែនាំឲ្យអ្នកយកស៊ុតដែលត្រូវធ្វើ ខទៅលាងទឹកឲ្យបានស្អាត។ បន្ទាប់មកចាប់ទឹកខ្មេះបន្តិចទៅក្នុងទឹក ដែលត្រូវស្ងោរ ឫប្រសិនបើគ្មានទឹកសខ្មេះទេ អាចប្រើក្រូចឆ្មាមួយចំហៀងផ្លែ ជំនួសក៏បានដែរ។ ជាតិទឹកខ្មេះ ឫក្រូចឆ្មារនឹងធ្វើឲ្យស៊ុតដែលស្ងោរឆ្អិនហើយងាយបក ធ្វើឲ្យសាច់ស៊ុតនៅល្អគួរឲ្យចង់ទទួលទានបំផុត៕
No comments:
Post a Comment