Make snow

Thursday, August 29, 2013

ប្រេង​ផ្កា​ឈូក​រ័ត្ន​មាន​អាស៊ីដ​ ខ្លាញ់​ល្អ​ចំពោះ​សុខភាព

អាស៊ីដ​ខ្លាញ់​ចាត់​ទុកថា ជា​សារ​ជាតិ​អាហារ​ដែល​ចាំ​បាច់​មួយ​ប្រភេទ​ដែល​ រាងកាយ​ត្រូវ​ការ​ ដែល​ប្រភេទ​ខ្លះ​មាន​ដូចជា អូមេហ្គា៣ និង​អូមេហ្គា៦ រាងកាយ​មិន​អាច​បង្កើត​ឡើងបាន។ ដូច្នេះ​ចាំ​បាច់​គួរស្វែង​រក​ទទួល​ទាន​ ក៏ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​យល់ថា​ ការ​ទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ និង​ជះ​ផល​អាក្រក់​ដល់​រាងកាយ​។   
    ការ​ពិត​ខ្លាញ់​ទាំង​ប្រភេទ​ល្អនិង​ប្រភេទ​អាក្រក់​ដែល​គួរ​ជ្រើស​រើស​ទទួល​ទាន​ ហើយ​ថែម​ទាំង​ត្រូវ​មាន​បរិមាណ​សម​ល្មម​ទៅ​តាម​តំរូវ​ការ​នៃ​រាង​កាយ​។
    បច្ចុប្បន្ន​គេ​បាន​រក​ឃើញ​ជំរើស​ថ្មី​នៃ​ការ​ទទួល​ទាន​ខ្លាញ់​ប្រភេទ​ថ្មី​ដែល​កើត​ចេញ​ពី​ការ​ផ្សែផ្សំ​រវាង​ប្រេង​កាណូឡា​ជាមួយ​និង​ប្រេង​ផ្កា​ឈូក​រ័ត្ន​ ដោយ​ប្រេង​ប្រភេទ​ទាំង​ពី​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​ក្រុម​អ្នក​ស្រឡាញ់​សុខភាព​ថា ជា​ប្រភេទ​ប្រេង​មាន​គុណ​សម្បតិ្តល្អ​ចំពោះ​សុខភាព​។
    ចំណែក​វិធី​ផ្សែ​ផ្សំ​គឺ​​គេ​ប្រើ​ប្រេង​កាណូឡា​៤​ភាគ​ជាមួយ​នឹង​ប្រេង​ផ្កា​ឈូក​រ័ត្ន១ភាគ​។ តាម​ការ​ឆ្លង​កាត់​ស្រាវ​ជ្រាវ​រូច​គេ​រក​ឃើញ​ថា មាន​តុល្យ​ភាព​គ្នាជា​មួយ​នឹង​តំរូវ​ការ​រាងកាយ​ ហើយ​មាន​អូ​មេហ្គា៣​និង​៦​ក្នុង​បរិមាណ​តុល្យ​ទៅ​តាម​តំរូវ​ការ​រាយ​កាយ​។ ចំណែក​មួយ​នេះ​នៅ​មាន​អាស៊ីដ​ខ្លាញ់​មិន​រលាយ​ និង​អាស៊ីដ​ខ្លាញ់​ត្រាំ​កំរិត​ទាប​មិន​ធ្វើ​ឱ្យ​កំរិត​កូឡេស្ដូរ៉ូល​ប្រភេទ​មិន​ល្អ​(​LDL)កើន​ឡើង​ទៀត​ផង។
    ក្រៅ​ពី​នេះ​ Blende Oil ដែល​កើត​ចេញ​ពី​ការ​ផ្សំ​នៃ​ប្រេង​កាណូឡា​និង​ប្រេង​ផ្កា​ឈូក​រ័ត្ន​ក្នុង​ចំណែក​ដូច​បាន​ពោល​មក​ខាង​លើ​ក៏​នៅ​មាន​អូមេហ្គា​៩ និង​វីតាមីន​E យ៉ាង​ខ្ពស់​មាន​កំរិត​ពុះ​ខ្ពស់​រហូត​ដល់​២៣០​អង្សា​ អាច​នាំ​មក​ចំអិល​អាហារ​បាន​ជា​ច្រើន​ប្រភេទ​ ហើយ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​ទៀត​ផង៕

អាហារ​៦​យ៉ាង​ជួយ​ដុត​កម្ចោច​សារ​ជាតិ​ខ្លាញ់

សំរាប់​អ្នក​ចូល​ចិត្ត​ទទួល​ទាន​ច្រើន​តែ​ខ្លាច​រោគ​ធាត់​តាម​យា​យី​រាង​កាយ​នោះ​ពេល​នេះ​មិន​ចាំ​បាច់ព្រួយ​បារម្ភ​ត​ទៅ​ទៀត​ឡើយ​ ព្រោះ​ក្នុង​នោះ​មាន​អាហារ​៦​ប្រភេទ​ដែល​ជួយ​ដុត​កម្លោច​ខ្លាញ់​នៅ​ក្នុង​ រាយកាយ​ បើ​ទទួល​ទាន​​កាន់​តែ​ច្រើន​កាន់​តែមាន​ប្រយោជន៍​។
    កាហ្វេ កាហ្វេ​អ៊ីន​វា​ជួ​យ​ភ្ញោច​អង្គ​ស៊ីម​ដែល​មាន​តួនាទី​ដុត​កម្លោច​សារ​ជាតិ​ខ្លាញ់​ ដូច្នេះ​គួរ​ទទួល​ទានការហ្វេ​រាល់ថ្ងៃ​ ក៏​ប៉ុន្តែ​ហាម​ទទួល​ទាន​ច្រើន​ ដោយ​គ្រាន់​តែ​ពេល​ព្រឹក​១កែវ​ ក្រោយ​អាហារ​ថ្ងៃ​ត្រង់​១កែវ​ក៏​គ្រប់​គ្រាន់​ដែរ។
    តែបៃតង គេ​ឃើញ​មាន​ការ​អះ​អាង​ថា ការ​ទទួល​ទាន​តែបៃតង​រៀងរាល់​ថ្ងៃ​ក្នុង​បរិមាណ​១​ថ្ងៃ​៤​កៃវ​វា​អាច​ជួយ​ភ្ញោច​ការ​ដុត​កម្លោច​សារ​ជាតិ​ខ្លាញ់​បាន​និង​មាន​ផល​ល្អ​ដល់​សុខភាព​ទៀត​ផង។
    សារាយ​និង​តែសារាយ អាហារ​ទាំង​២​មុខ​នេះ​វាមាន​គុណ​ភាព​ដូច​ អាស៊ីតអេសប៉ារ៉ាជីន​គឺ​ជួយ​បណ្ដេញ​ជាតិ​ទឹក​និង​វត្ថុ​ស្មោគ​គ្រោក​ចេញ​ពីរាងកាយ​។ ចំណែក​ការ​ដុត​កម្លោច​សារ​ជាតិ​ខ្លាញ់​វិញ​កំពុង​ស្ថិត​នៅ​ជា​ចំណុច​ជជែក​គ្នា​នៅ​ឡើយ​ថា វា​អាច​ដុត​កម្លោច​បាន​ពិត​ឬ​អត់។
    ស្រាក្រហម ប្រសិន​បើ​ទទួល​ទាន​ក្នុង​បរិមាណ​តិច​ សារ​ជាតិ​ខ្លះ​នៅ​ក្នុង​ស្រា​ក្រហម​អាច​ជួយ​រារាំង​ការ​ស្រូប​ជាតិ​ខ្លាញ់​បាន​ ក៏​ប៉ុន្តែ​មិន​គួរ​ទទួល​ទាន​ច្រើន​ពេក​នោះ​ទេ​ ព្រោះ​ស្រា​ក្រហម​ក្នុង​បរិមាណ​កន្លះ​កែវ​ក្នុង​អាច​ផ្ដល់​ថាមពល​បាន​រហូត​ទៅ​៧២​កាឡូរី។
    ទំពាំងបារាំង អាស៊ីតអេសប៉ារ៉ា​ជីន​នៅ​ក្នុង​ទំពាំង​បាយ​ជួរ​វា​ជួយ​ធ្វើ​ឱ្យ​ស្គម​បាន​ក៏​ប៉ុន្តែ​អាស៊ីត​នេះ​វា​គ្រាន់​តែ​ជួយ​បណ្ដេញ​ជាតិ​ទឹក​ចេញ​តែ​ប៉ុណ្ណោះ​ ពុំ​មាន​ចំណែក​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ដុត​កម្លោច​សារ​ជាតិន​ខ្លាញ់​ណាមួយ​នោះ​ទេ។
    ម្ទេស នៅ​ក្នុង​ម្ទេស​មាន​ជាតិ​ហឹរ​ក្ដៅ​ដែល​គេ​ស្គាល់​ឈ្មោះថា​ ខេប​ស៊ី​ស៊ីន​ សារ​ជាតិ​នេះ​ជួយ​បង្កើន​កំដៅ​ក្នុង​រាង​កាយ​ និង​ជួយ​ដុត​កម្លោច​ខ្លាញ់។ ហេតុ​ដូច្នេះ​អ្នក​ណា​ក៏​ចូល​ចិត្ត​ទទួល​ទាន​ហឹរ​អាច​ប្រើ​ប្រាស់​ម្ទេស​ម៉ដ្ឋ​បន្តិច​ឬ​ទទួល​ទាន​ផ្លែ​ម្ទេស​ស្រស់​រួមជា​មួយ​អាហារ​ទៅ​តាម​ចំណូលចិត្ត៕​

សំងំ​គេង​ពេល​ថ្ងៃ​ជួយ​ឱ្យ​ខួរក្បាល​វាង​វៃ​ល្អ

លោក​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ជ្រាប​ពី​មុន​មក​ទេ​ថា​ ការ​សំងំ​ធ្មេច​គេង​នៅ​ពេល​ថ្ញៃ​នោះ​វា​ជួយ​ឱ្យ​​ខួរ​ក្បាល​របស់​មនុស្ស​យើង​អាច​គិត​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត​។ ទិន្នន័យ​នេះ​គេ​ទទួល​បាន​ពីការ​ពិសោធន៍​ដោយ​សាកល​វិទ្យាល័យ​មួយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​គេ​បាន​រក​ឃើញ​ថា ការ​សំងំ​ធ្មេច​គេង​នៅ​ពេល​ថ្ងែ​(Rapid Eyes Movement) វា​អាច​ជួយ​ឱ្យ​យើង​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​បាន​ល្អ​ប្រសើរ​ថែម​ទៀត​រហូត​ដល់​៤០​ភាគ​រយ​ឯណោះ​។
    នៅ​ក្នុង​អំឡុង​នៃ​រាង​កាយ​មិន​កំរើក​ជា​បណ្ដោះ​អាសន្ន​និង​មិន​រវើរវល់​ជាមួយ​នឹង​វត្ថុ​ដែល​បាន​ភ្ញោក​ណា​មួយ​ពី​ខាង​ក្រៅ​នោះ​ក្នុង​រយៈ​ពេល​ប្រមាណ​១ម៉ោង​ក្រោយ​ពេល​គេង​លក់​នឹង​កើត​មាន​ប្រមាណ​៥ដង​ក្នុង​១​យ​ប់​ក្នុង​ការងារ​ពិសោធន៍​ទៅ​លើ​ក្រុម​អ្នក​ស្ម័ត្រ​ចិត្ត​អាច​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ការ​រួម​គ្នា​លេង​ហ្គេម​ឆ្លើយ​នឹង​សំណួរ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​មុន។ ហេតុ​ផល​ដោយសារ​ការ​គេង​របៀប​ REM នេះ​វា​ជួយ​ធ្វើ​ឱ្យ​ខួរ​ក្បាល​តភ្ជាប់​គ្នា​ជាមួយ​នឹង​គំនិត​​ក្នុង​រូប​ភាពថ្មី​ៗ​ធ្វើឱ្យ​កើត​ការ​ផ្តួច​ផ្ដើម​ល្អៗ​ឡើង​មក​នោះ​ឯង៕

អាហារ​ដែល​គួរ​តែ​ចៀស​វាង​នៅ​ពេល​ដែល​ឈឺ​ក្បាល​

អាការៈ​ឈឺ​ក្បាល​អាច​មាន​មូល​ហេតុ​ច្រើន​យ៉ាង​ប្រសិន​បើ​អ្នក​មាន​អាការៈ​ឈឺ​ក្បាល​គួរ​ប្រតិបត្តិ​ខ្លួន​ឱ្យ​សមរម្យ​ដើម្បី​ចៀស​វាង​អាការៈ​ឈឺក្បាល​មាន​​ដូច​ជា​ព្យាយាម​គេង​ឱ្យ​បាន​គ្រប់​គ្រាន់​ធ្វើ​អារម្មណ៍​ឱ្យ​ល្អ​ ទទួល​ទាន​អាហារ​ឱ្យ​ ត្រឹមត្រូវ​ដោយ​វេជ្ជបណ្ឌិត​ដេវិដ​ប៊ូស ហ៊ល​ពី​សាកលវិទ្យាល័យ​ចនហប​ហ៊ីម​បាន​នាំ​ណែ​ពាក់ព័ន្ធ​ទៅ​នឹង​អាហារ​ដែល​គួរ​ទទួល​ទាន​នៅ​ពេល​មាន​អាការៈ​ឈឺក្បាល​ដូចខាងក្រោម​៖
  • ស្ករសូកូឡា
  • ភេសជ្ជៈមាន​កាហ្វេអ៊ីន ដូចជា​ កាហ្វេ តែ ទឹកក្រូច​ប្រភេទខ្លះ
  • ទឹកដោះគោជូរ
  • ប័ររឹង
  • អាហារ​ឆ្លង​កាត់​កម្មវិធី​ដូច​ជា​ សាច់ក្រក​ ហតដក​ សាច់ជ្រូក​បន្ទះ​ចៀន​ អាហារ​កំប៉ុង របស់​ត្រាំផ្អាប់​
  • សណ្ដែក​សំបក​រឹង​ផ្សេងៗ​មាន​គ្រាប់​សណ្តែក​អាល់​ម៉ន គ្រាប់​ស្វាយ​ចន្ធី​ និង​ប័រ​ទូទៅ
  • ភេសជ្ជៈ​ដែល​មាន​អាល់កុល​
  • ប៊ីចេង
  • ផ្លែឈើ​ប្រភេទ​ខ្លះ​ដូច​ជា​អំបូរ​ក្រូច​ផ្សេងៗ មាន​ក្រូច​ឆ្មា​ ចេក​ ផ្លែអាវូកាដូ ម្នាស់​ សណ្ដែក​វែង​ផ្សេងៗ ​។
ប្រសិន​បើ​លោក​អ្នក​បំពុង​មាន​អាការៈ​ឈឺ​ក្បាល​នោះ​កុំ​ភ្លេច​ចៀសវាង​អាហារ​អស់​ទាំង​នេះ​ទើប​ឆាប់​ជាសេះ​ស្បើយ៕

Monday, August 26, 2013

ទឹក​ប៉េងបោះ​ប្រឆាំង​នឹង​ជំងឺ​ពុក​ឆ្អឹង

ពួក​អ្នក​វិទ្យាសាស្រ្ដ​ឱ្យ​ដឹង​ថា​ ផឹក​ទឹក​​ប៉េងប៉ោះ​២​កែវ​ក្នុង​ជួយ​ថ្ងៃ​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ​ជាង​ និង​អាច​ប្រឆាំង​តប​ជំងឺ​ពុក​ឆ្អឹង...។
    សារ​ជាតិ​មាន​ប្រសិទ្ធ​ភាព​ដ៏​អស្ចារ្យ​នេះ​ គឺ​ Lycopence សម្បូរ​នៅ​ក្នុង​ប៉េងប៉ោះ​ និង​ផ្លែ​ឈើ​មួយ​ចំនួន​​ទៀត។​ ការ​ស្រាវ​ជ្រាវ​មុនៗ​នេះ​ ក៏​បាន​បង្ហាញ​ថា​សារ​ជាតិ​  Lycopence ​មាន​ឥទិ្ធពល​បន្ថយ​គ្រោះ​ថា្នក់​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នៅ​បុរស​ និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​។
    ពួក​អ្នក​វិទ្យាសាស្រ្ដ​នៅ​មហាវិទ្យាល័យ​តូរ៉ុនតូ បាន​ដំណើរ​ការ​ពីសោធន៍​លើ​ស្រ្ដី​អស់​ដូវ​៦០​នាក់​ មាន​អាយុ​ពី​៥០​ដល់​៦០ឆ្នាំ​ ។ ស្រ្ដី​ទាំង​នេះ​ត្រូវ​បាន​សំណូម​ពរ​មិន​ទទួល​​ទាន​អាហារ​កែច្នៃ​ពីប៉េងប៉ោះ​ក្នុង​រយៈ​ពេល​មួយ​ខែ​។ លទ្ធ​ផល​គឺ​កម្រិត​ N-telopeptide ក្នុង​ឈាមកើន​ខ្ពស់​ពេល​ឆ្អឹង​ខ្សោយ​និង​ស្រួយ​។
​    បន្ទាប់​ពី​នោះ​ ពួក​អ្នក​វិទ្យាសាស្រ្ដ​បាន​សំណូម​ពរ​ស្រ្ដី​ខាង​លើ​មួយ​ចំនួន​ទទួល​ទាន​ថ្នាំ​មាន​ផ្ទុក​៣៥​មិល្លី​ក្រាម​ lycopene មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ ប្រហាក់​ប្រហែល​ទឹក​ប៉េងប៉ោះ​២កែវ​ ហើយ​ស្រ្តី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ឱ្យ​លេប​ថ្នាំ​ស្រដៀង​គ្នា​ តែពុំ​មាន​ផ្ទុក​សារ​ជាតិ​lycopene ។ ក្រោយ​ពេល​ដំណើរការ​ពិសោធន៍​ក្នុង​រយៈ​ពេល​៤ខែ​ ពួក​អ្នក​វិទ្យាសាស្រ្ដ​សង្កេត​ឃើញ​ថា​ បរិមាណ​ N-telopeptide ក្នុង​ឈាម​សុទ្ធ​តែថយ​ចុះ​នៅ​ស្រ្ដី​ផឹក​ថ្នាំ​គ្រាប់​មាន​សារ​ជាតិ​lycopene ឬផឹក​ទឹក​ប៉េងប៉ោះ​។ ក្នុង​ពេល​នោះ​ឥទិ្ធ​ពល​នេះ​ពុំ​លេច​ឡើង​នៅ​ស្រ្ដី​ផឹក​ថ្នាំ​គ្រាប់​គ្មាន​ផ្ទុក​សារជាតិ​ lycopene ៕

ការ​ទទួល​ទាន​ទឹក​ឪឡឹក​អាច​ជួយ​សម្រួល​ភាព​ចុក​រោយ​សាច់ដុំ​

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ទឹក​ផ្លែ​ឪឡឹក​អាច​ជួយ​សម្រួល​ភាព​ចុក​រោយ​សាច់​ដុំ​បន្ទាប់​ពី​ការ​ធ្វើ​លំហាត់​ប្រាញ​។
    គេ​ជឿថា​ អាស៊ីត​អាមីនេ ប្រភេទ​L-citruline ដែល​ត្រូវ​បាន​គេ​រក​ឃើញ​មាន​នៅ​ក្នុង​ផ្លែឪឡឹក​ អាច​ជួយ​ឱ្យ​កីឡា​ការ​ជាសះ​ស្បើយ​ឆាប់​ជាង​មុន​ និង​អាច​ជំរុញ​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ។
    ទឹក​ឪឡឹក​ ធ្លាប់​មាន​ប្រជាប្រិយ​ភាព​តាំង​ពី​យូរ​អង្វែង​មក​ហើយ​ជាមួយ​នឹង​អ្នក​កីឡា​ ប៉ុន្តែ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ឥឡូវ​នេះ​បាន​ផ្ដល់​ដំបូន្មាន​ឱ្យ​មាន​ការ​ទទួល​ទាន​ទឹក​ឪឡឹក​បន្ថែម​ទៀត។
    នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ចុះ​នៅ​ក្នុង​ទិន្នានុប្បវត្តិ​កសិកម្ម​ និង​ផ្នែក​គីមឺ​អាហារ​ក្រុម​អ្នក​​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​បក​ស្រាយ​ថា​ធ្លាក់​មាន​ការ​ធ្វើការ​ស្រាវ​ជ្រាវ​ពីមុន​មក​ដើម្បី​បង្ហាញ​ថា​ ទឹក​ឪឡឹក​មាន​ប្រភេទ​សារធាតុ​អង់​ទី​អុកស៊ី​ដង់(Antioxidant) និង​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​បង្កើន​ប្រូតេអ៊ីន​នៅ​ក្នុង​សាច់ដុំ​ និង​លើក​កម្ពស់​សមត្ថភាព​របស់​កីឡាករ។
    ទោះ​បី​យ៉ាង​ណាក៏​ដោយ​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​អ្នកវិទ្យា​សាស្រ្ដ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើប្រសិទ្ធ​ភាព​នៃ​ទឹក​ឪឡឹក​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីត​អាមីនេ ប្រភេទ​L-citruline ​ ។​
    នៅ​ក្នុង​ការ​សិក្សា​ គេបាន​រក​ឃើញ​ថា​ ទាំង​ទឹក​ឪឡឹក​ធម្មជាតិ​ និង​ទឹកឪឡឹក​ដែល​គេ​មាន​បាន​ដាក់​សារ​ធាតុ​អាស៊ីត​អាមីនេ​បន្ថែម​បាន​ជួយ​សម្រួល​ភាព​ចុក​រោយ​សាច់​ដុំ​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា។
    សាធាតុ​អាស៊ីត​អាមីនេ ប្រភេទ​L-citruline ​ មានសារ​សំខាន់​ ដោយ​សារ​តែ​វា​អាច​ជួយ​សម្រួល​លុប​បំបាត់​អាស៊ីត​ឡាក់​តិច​ដែល​អាច​បង្ក​ឱ្យ​មាន​ភាព​ចុកន​រោយ​សាច់​ដុំ។
    ការ​សិក្សា​ពី​មុន​មក​ក៏​បាន​រក​ឃើញ​ថា​ឪឡឹក​អ្នក​ជួយ​ក្នុង​ការ​ការ​ពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង​ដោយ​ទប់​ស្កាត់​កំណាត​នៃ​សារ​ធាតុ​កូឡេស្ដេរ៉ុល​ និង​ការ​ពារ​ការឡើង​ទម្ងន់៕

Thursday, August 22, 2013

ផល​ប្រយោជន៍​សុខ​ភាព​របស់​គ្រាប់​ទំពាំង​បាយ​ជូរ

លោក Phil Lampert ជំនាញ​ការ​អាហារ​ល្បី​ឈ្មោះ​នៅ​អាមេរិក​ ឱ្យ​ដឹង​ថា " សមាសធាតុ​មាន​​ប្រយោជន៍​របស់​គ្រាប់​ទំពាំង​បាយ​ជួរ​​គឺ Proanhthocyanidin “ ។
    បណ្ដាការ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​អនុវត្ត​​តាំង​ពី​ទសវត្សរ៍​១៩៥០​ បាន​បង្ហាញ​ថា​ គ្រាប់​ទំពាំង​បាយ​ជូរ​ មាន​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​ហើយ​ដែរ​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​ជា​សារ​ជាតិ​កម្ចាត់​រ៉ាឌីកាល់សេរី​ដ៏​សែន​ខ្លាំង​ ក៏​ដូច​ជា​លទ្ធ​ភាព​បញ្ចុះ​សម្ពាធ​ឈាម​ខ្ពស់​ និង​កូឡេស្ដេ​រ៉ូល។ ក្នុង​តួនាទី​សារ​ជាតិ​ប្រឆាំង​អុកស៊ីកម្ម​  Proanhthocyanidin ត្រូវ​បាន​បញ្ជាក់​មាន​ប្រសិទ្ធ​ភាព​ជាង​២០​ជាង​២០​ដង​ប្រៀប​ជាមួយ​វីតាមីនC និង​៥០ដង​ប្រៀប​និង​វីតាមីន​ E “ ។  Proanhthocyanidin ក៏​មាន​ប្រយោជន៍​ សម្រាប់​ប្រព័ន្ធ​សរសៃ​ឈាម​ដោយ​សារ​វា​ពង្រឹង​គែ​សរសៃ​ឈាម​។
    ក្រៅ​ពី​នេះ​តាម​ការ​ខាង​លើ អាស្រ័យ​ដោយ​លទ្ធ​ភាព​ប្រឆាំង​រលាក​  Proanhthocyanidin  អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​ហឺត​រលាក​សន្លាក់​ របួស​  និង​ហើម​សន្លាក់​ទន្ទឹម​នោះ​អាច​បន្ថយ​លក្ខណៈ​ធ្ងន់ធ្ងរ​របស់​ជំងឺ​អាលែក​ហ្ស៊ី។​
    ជំនាញ​ការ Lampert បាន​ធ្វើការ​ទូន្មានថាៈ ចូរ​ទទួល​ទាន​ទំពាំង​បាយ​ជូរ​មាន​គ្រាប់​ ឬ​ប្រេង​គ្រាប់​ទំពាំងបាយជួរ​សុទ្ធ១០០ភាគ​រយ៕

"ស៊ុត"​ បាន​ចាត់ទុក​ជា​កំពូល​អាហារ

យោង​តាម​ការ​ប្រកាស​ថ្មីៗ​នេះ​លើទស្សនាវដី​ Nutrition and Food Science បណ្ឌិត Carrie Ruxtion និង​សហសេវិក(ជន​ជាតិ​អង់គ្លេស​) ឱ្យ​ដឹង​ថា​ ពួក​គេ​បាន​រក​ឃើញ​ថា​ ស៊ុត​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​មាន​ស្រាប់​សម្បូរ​ជីវ​ជាតិ​បំផុត​ និង​សំណូម​ពរ​មនុស្ស​គ្រប់​គ្នា​ គួរ​ទទួល​ទាន​តិច​បំផុត​ស៊ុត​មួយ​ គ្រាប់​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​អតិបរមា​។ តាម​រយៈ​នោះ​ស៊ុត​អាច​ដើរ​តួរ​សំខាន់​ក្នុង​ការ​រក្សា​សុខ​ភាព ក៏​ដូច​ជួយ​បញ្ចុះ​ទម្ងន់​ និង​ជំនួយ​ដល់​ការ​ទទួល​ទាន​តម។
    Telegraph ឱ្យ​ដឹង​ថា​ ក្រុម​ស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​ពី​៧១​គម្រោង​ប្រកាស​មុន​នោះ​ និង​ថ្មី​ៗ​នេះ​អំ​ពី​សមាស​ធាតុ​ជីវជាតិ​របស់​ស៊ុត​ និង​តួ​នាទី​របស់​វាក្នុង​របប​ទទួល​ទាន​។ ពួក​គេរក​ឃើញ​ថា​ ថ្វី​
ត្បិត​​មាន​បរិមាណ​កាឡូរី​ទាប​ តែ​ស៊ុត​សម្បូរទៅ​ដោយ​ប្រូតេអ៊ីន​និង​សារ​ជាតិ​បំប៉ន​សំខាន់​ៗ​ដើម្បី​រក្សា​សុខភាព​មូយ​ល្អ​ ពិសេស​គឺ ​វីតាមីន​D វិតាមីន​ B12 Selen និង Choline  ។ ពុំ​ទាន់​អស់ទេ ក្នុង​ពពួក​អាហារ​សម្បូរ​​ប្រូតេអ៊ីន ស៊ុត​មាន​ច្រើន​បំផុត​បរិមាណ​ អាមីណូអាស៊ីត​ចាំបាច់​ ពិសេស​គឺ​ចំពោះ​កុមារ​ ក្មេង​ជំទង់ និង​យុវរ័យ​ ព្រោះ​អត្រាតុល្យ​ភាព​ពពួក​អាមីណូ​អាស៊ីត​ទាំង​នេះ​ជា​ប្រការ​ចាំ​បាច់​ដើម្បី​សរីរាង្គ​លូតលាស់​ និង​ស្ថិរ​ភាព។
    បរិមាណ​ដ៏​ខ្ពស់​នៃ​សារជាតិ​ប្រឆាំង​អុកស៊ីត​កម្ម​ក្នុង​ស៊ុត​ អាច​ជួយ​ទប់​ស្កាត់​ភាព​ទ្រុឌ​ទ្រោម​កែវ​ភ្នែក​ពាក់​ព័ន្ធ​ដល់​វ័យ​ចំណាស់​។
    “ ផល​ប្រយោជន៍​សុខភាព​របស់​ស៊ុត​ធំ​ដល់​ថ្នាក់​អាច​ចាត់​ទុក​ថា​ជា​កំពូល​អាហារ"​ បណ្ឌិត​ Ruxton សន្និ​ដ្ឋាន​៕

បន្ថយ​ឈឺ​ក្បាល​ដោយ​អាហារ​ និង​ទឹក​

ឈឺ​ក្បាល​ពុំ​មែន​ជា​ជំងឺ​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​នោះ​ឡើយ ​តែ​វា​បង្កការ​ពិបាក​ទ្រាំ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ពិសេស​គឺ​នៅ​រដូវ​ក្ដៅ​ស្អុះ​ស្អាប់​នេះ។ ក្រៅ​ពី​ថ្នាំ​និង​លំហាត់​ព្យាបាល​ឈឺ​ក្បាល​អាហារ​មួយចំនួន​និង​ទឹក​ផឹក​អាច​ជួយ​បន្ថយ​រោគសញ្ញា​ឈឺ​ក្បាល់​បាន។
    ទឹក ៖ បរិមាណ​ទឹក​ចំពោះមនុស្ស​ធំក្នុង​រដូវក្ដៅ​មាន​​ប្រមាណ​ពី​២-២,៥​លីត្រ​ អាស្រ័យ​ទៅ​តាម​អ្នក​ធ្វើការ​ធ្ងន់​​បែក​ញើស​ ឫ​អត់​។ ពេល​ផ្គត់​ផ្គង់​ទឹក​ចូល​ សរីរាង​នឹង​បញ្ចេញ​ចោល​សារ​ជាតិ​ពុល​តាម​ផ្លូវ​ ទឹក​មូត្រ​ ជួយ​បន្ថយ​សីតុណ្ហភាព​សេរីរាង្គ​ទ្រាំ​ផ្នែក​ខួរ​​ក្បាល​ដែល​ធ្វើ​ឱ្យ​ឈឺ​ក្បាល​។ ទឹក​ល្អ​មួយចំនួន​​សម្រាប់​យើង​ពេល​ឈឺ​ក្បាល​។ ទឹក​ល្អ​មួយ​ចំនួន​សម្រាប់​យើង​ពេល​ឈឺ​ក្បាល​គឺ​ទឹក​ស្អាត​ ទឹក​ក្រូច​ ទឹក​ក្រូច​ឆ្មារ...។
    ពពួក​ផ្លែ​ឈើ​មាន​ទឹក​ច្រើន​ ៖ ផ្លែ​ឈើ​មួយ​ចំនួន​សម្បូរវី​តាមីន​ C និង​សារ​ជាតិ​រ៉ែ​ម៉ាញ៉េស្យូម​ ជួយ​បន្ថយ​លឿន​ក្នុង​ការ​ឈឺ​ក្បាល​។ អ្នក​គួរ​ទទួល​ទាន​ ក្រូច​ ឪឡឹក​ ក្រូច​ត្លុង​ ប៉េងប៉ោះ​ ឫ​អាហារ​មួយ​ចំនួន​ពី​បន្លែ​ដូច​ជា​ស្ពៃ។
    បំពេញបន្ថែម glycogen ៖ Glycogen ជាប្រភព​ថាម​ពល​មួយ​ពល​ក្នុង​ខួរ​ ដូច្នេះ​ហើយ​ពេល​ប្រភព​ផ្គត់​ផ្គង់​ថយ​ចុះ​សភាព​ឈឺ​ក្បាល​នឹងលេច​ឡើង​។ ហេតុនេះ ដើម្បី​បង្ការ​និង​ជំនួយ​ព្យាបាល​ជំងឺ​ អ្នក​ត្រូវ​ទទួល​ទាន​អាហារ​សម្បូរ​ glycogen ដូច​ជាល្ពៅ​សម្បូរ​វិតាមីន​B6 និង​ដែក​ជួយ​បង្កើន​ដំណើរ​ការ​បំបែក​​glycogen ទៅ​ជា​គ្លុយកូស​។ គ្លុយកូស​ជា​ថាមពល​សំខាន់​ផ្ដល់​ឱ្យ​ខួរ​ក្បាល​ជួយ​រំញោច​ខ្សែ​សរសៃ​ប្រសាទ​របស់​ខួរ​ក្បាល។
    Alkaloid ក្នុង​ផ្លែ​ចេក​ជួយ​បន្ថយ​តាន​តឹង ៖ ពេល​ត្រូវ​ឈឺ​ក្បាល​ អ្នក​ច្រើន​តែ​មាន​អារម្មណ៍​ស្មារតី​នឿយ​ហត់​ ធុញ​ទ្រាន់​មិន​ចង់​ធ្វើ​ការ​អ្វី​... ។  Alkaloid ក្នុង​អ្នក​ចំពោះ​ស្មារតី​ផ្លូវ​ចិត្ត​បង្កើន​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។ ទន្ទឹម​នោះ​ វីតាមីន​ B6 និង tryptophan ក្នុង​ចេក​នៅ​ជួយ​បង្កើត​បរិមាណ​ Serotonin ខ្ពស់​ បន្ថយ​ភាព​ខ្វាយ​ខ្វល់​ កំហឹង​ ជួយ​បន្ថយ​ការ​ឈឺ​ក្បាល​យ៉ាងនល្អ៕

អាហារ​គួរ​ទទួល​ទាន​ពេល​រលាក​បំពង់​ក

រលាក​បំពង់ក​ បង្ក​ឡើង​ដោយ​មូល​ហេតុ​ជា​ច្រើន​ផ្សេងៗ​គ្នា​។ អាច​ដោយ​សារ​ត្រូវ​ឆ្លង​វីរុស​ របក​លាត់​មហារីក​ ឬ​សាមញ្ញ​នោះ​គ្រាន់​តែ​ជា​ជំហាន​សះ​ស្បើយ​ក្រោយ​ការវះ​កាត់​។
    ទោះ​បីដោយ​សារ​មូល​ហេតុ​ណា​មួយ​ក៏​ដោយ​នោះ​ ការ​រលាក​បំពង់​ក ក៏​ធ្វើ​ឱ្យ​អ្នក​ឈឺ​ក​ពេល​លេប​របស់​អ្វី​មួយ​នោះ​។ ខាង​ក្រាមនេះ​ជា​ពាក្យ​ទូន្មាន​មួយ​ចំនួន​អំពី​ចំណី​អាហារ​ដែល​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រួល​លេប​និង​កាត់បន្ថយ​ការ​ឈឺ​បំពង់ក។
    អាហារទន់ៗ ៖ ចៀស​វាង​ទទួល​ទាន​អាហារ​ រឹង​ដូច​ជា​ដំឡូង​បារាំង​ចៀន ​នំបុ័ង​សាន់វិច​អាំង នំប៊ីស​គ្វីត … ។ អាហារ​គួរ​ទទួល​ទាប​រួច​មាន​ដូច​ជា​ ហ្រ្វូម៉ា ចេក​ ត្រសក់ ស្រូវ នូយ​ សាច់កិន​ឫ​ទឹក​ដោះ​គោ​។ គប្បីចង​ចាំ​ថា​បណ្ដា​ផលិត​ផល​ពី​ទឹកដោះ​ក៏​អាច​បង្ក​ការ​របករ​លាត់​ប្រសិន​មិន​ត្រូវ​បាន​ច្រោះ​ស្អាត​និង​គួរ​បន្ថយ​ទទួល​ទាន​ប្រសិន​ក្អក​ច្រើន។
    ភេសជ្ជៈ ៖ គួរ​ផឹក​ភេសជ្ជៈ​នៅ​សីតុណ្ហភាព​ត្រជាក់​ ចៀស​វាង​ផឹក​​ពេល​នៅ​ក្ដៅ​ហើយក៏​​មិន​ត្រូវ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាស៊ី​ដូច​ជា​ ទឹក​ប៉េង​ប៉ោះ ក្រូចត្លុង​ ក្រូចឆ្មារ​ ក្រូច​ព្រោះ​នឹង​ធ្វើ​ឱ្យ​ផ្សារក​។ ផឹក​ទឹក​សម្ល​សាច់​ឬប្រភេទ​ទឹក​មាន​រស​ប្រៃ​របស់​អំបិល​នឹង​ជួយ​បន្ថយ​ការ​ឈឺក។
    រៀប​ចំ​ការទទួ​ទា​​ន​ ៖ ពេល​មិន​ត្រូវ​ទទួល​ទាន​បន្លែ​ឆៅ​ គឺ​ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន​ជាមុន ។ ត្រូវ​ចែក​ពេល​ទទួល​ទាន​ទៅ​ជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​និង​ទទួល​ទាន​បន្ដិចៗ​ ។​ គួរ​កិន​ឫ​កាត់​សាច់​ស្តើងៗ​ ។​ គួរ​កិន​ឫ​កាត់​សាច់​ស្ដើង​ៗ​ពេល​ចម្អិន និង​ចម្អិន​ឱ្យ​ទន់​មែន​ទែន​ឱ្យ​ត្រជាក់​ទើប​ទទួល​ទាន៕

វិតាមីន​D អម​ជាមួយ​កាល់ស្យូម​ជួយ​អូស​បន្លាយ​អាយុ


    ក្នុង​រយៈពេល​៣​ឆ្នាំ​ អ្នកផឹក​វីតាមីន​D អម​ជា​មួយ​ថ្នាំ​គ្រាប់​កាល់​ស្យូម​មាន​ការ​ប្រឈម​ការ​បាត់បង​ជីវិត​តិច​ជាង​៩​ភាគ​រយ​ ប្រៀប​នឹង​អ្នក​មិន​បំពេញ​បន្ថែម​ថ្នាំ​ពីរ​ប្រភេទ​នេះ​។
    អ្នក​ស្រាវ​ជ្រាវ​ Lars Rejinmark នៅ​មន្ទើរ​ពេទ្យ​មហា​វិទ្យា​ល័យ Aarhus (ដាណឺម៉ាក) និង​សហ​សេវិក​បាន​ពិនិត្យ​មើល​តួ​លេខ​អំពី​ការ​ផឹក​វិតាមីន​D របស់​មនុស្ស​ជាង​៧០.០០០​នាក់​ មាន​អាយុ​ពី​៦០ ទៅ​៧០ឆ្នាំ​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ។
    ពួក​អ្នក​ស្រាវ​ជ្រាវ​ឱ្យ​ដឹង​ថា​ផឹក​វិតាមីន​D តែ​មួយ​មុខ​ គឺ​ពុំ​មាន​ឥទ្ធិពល​ចំពោះ​អត្រា​បាត់បង់​ជីវិត​។ អត្រា​បាត់​បង់​ជីវិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​ផឹក​វីតាមីន​នេះ​ក្រោយ​រយៈ​ពេល​១ ឫ២ឆ្នាំ​ ពុំមាន​ការ​ខុស​ប្លែក​ច្រើន​គំហើញ​នេះ​ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​ផ្ដល់​លទ្ធ​ភាព​មិន​ដូច​គ្នា​អំពី​ផល​ប្រយោជន៍​របស់​វីតាមីន​D ចំពោះ​សុខភាព​រួមមាន​ទាំង​ឥទិ្ធពល​អាច​មាន​ចំពោះ​អាយុ។ តាម​បណ្ឌិត Philippe Autier នៅ​វិទ្យាសា្ថន​ស្រាវជ្រាវ​បង្ការ​ជំងឺ​អន្តរជាតិ​ ការ​ស្រាវ​ជ្រាវ​នេះ​​បាន​បញ្ជាក់​មន្ទិល​សង្ស័យ​របស់​ពួក​អ្នក​វិទ្យាសាស្រ្ដ​ថា​ វីតាមីនD​ អាច​អូស​បន្លាយ​អាយុ​។
    ថ្វីត្បិត​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​អនុវត្ត​តែ​ចំពោះគ្រាប់​ថ្នាំ​បំពេញ​បន្ថែម​កាល់​ស្យូម​ តែបណ្ឌិត​ Rejinmark ពុំ​ចាត់​ទុក​ថាមាន​ការ​ខុស​ប្លែក​គ្នា​អំពី​ផល​ប្រយោជន៍​ពេល​មនុស្ស​ស្រូប​យក​ជីវ​ជាតិ​ទាំង​នេះ​ពី​អាហារ​។ លោក​ក៏មាន​ជំនឿថា​ វិតាមីនD និង​កាល់ស្យូម​សុទ្ធ​តែ​មាន​ឥទិ្ធ​ពល​ដូច​គ្នា​ទាំង​នៅ​បុរស​និង​ស្រ្ដី​ពេល​ចង់​អូស​បន្លាយ​អាយុ​ វាមាន​តួនាទី​សំខាន់​ចំពោះ​ឆ្អឹង​។ លោក Rejinmark ទូន្មាន​គ្រប់​គ្នា​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ផឹក​វា "ពេល​អស់​រដូវ​នៅ​ស្រ្ដី​ និង​បុរស​នៅ​អាយុ​ប្រមាណ​៥០ឆ្នាំ​”។
    បណ្ឌិត Autier សង្កត់ធ្ងន់​ថា​ប្រភព​វិតាមីន​D ធំ​បំផុត​​ដែល​ស្បែកអាច​បង្កើត​ដោយ​ធម្មជាតិ​គឺ​ពេល​វា​ប្រាស្រ័យ​ជាមួយ​ពន្លឺ​ព្រះ​អាទិត្យ​។ អ្នក​មាន​សម្បុរ​ស្បែក​ពណ៌​ក្រមៅ​ពិ​បាក​អាច​បង្កើត​វីតាមីន​ D ហេតុ​នេះ​ត្រូវ​ថ្លឹង​ថ្លែង​ដល់​ការ​ផឹក​គ្រាប់​ថ្នាំ​បំពេញ​បន្ថែម​៕

Monday, August 19, 2013

ទទួល​ទាន​ផ្នែក​ក្រហម​របស់​ស៊ុត​ជា​ប្រចាំ​ផ្តល់​ផល​អាក្រក់​ដល់​បេះដូង

ទទួល​ទាន​ផ្នែក​ក្រហម​នៃ​ស៊ុតមាន់​ឬ​ស៊ុតទា​ជា​ប្រចាំ​នឹង​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​បេះដូង​ស្មើ​នឹង​ការ​ជក់បារី​។ ផល​ប៉ះ​ពាល់​នេះ​ក៏​ព្រោះ​តែ​ផ្នែក​ក្រហម​របស់​ស៊ុត​បាន​ធ្វើ​ឱ្យ​សរសៃ​ឈាម​បេះដូង​ឡើង​រឹង​និង​កកស្ទះ​ព្រោះ​មាន​ការ​ប្រមូល​ផ្ដុំម​សារ​ធាតុ​ខ្លាញ់​ច្រើន​តួ​យ៉ាង​ដូច​ជា កូឡេស្តេរ៉ូល។
    បន្ទាប់​ពី​ពិសោធន៍​លើ​នមុស្ស​ប្រុស​ស្រី​១.២៣១នាក់​ វេជ្ជបណ្ឌិត​ David Spence បាន​អះ​អាង​ថា​ទទួល​ទាន​ពង​ក្រហម​របស់​ស៊ុត​គឺ​ អាក្រក់​ដូច​ជា​ការ​ជក់​បារី​ប្រហែល​ ២/៣ ហើយ​ថា​ នេះ​ជា​បច្ច័យ​ដែល​នាំ​ទៅ​រក​ការកើត​មាន​ជំងឺ​គាំង​បេះដូង​ និង​ដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល។
    ក្រុមអ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា​ ទទួល​ទាន​៣​ដង​ក្នុង​មួយ​សប្ដាហ៍​​ ការ​ប្រឈម​កាន់​តែ​មាន​ច្រើន​ធៀប​ទៅនឹង​អ្នក​ដែលទទួល​ទាន​វា​តិច​ជា​២ដង​ក្នុង​មួយ​សប្ដាហ៍​។
    តាម​លោក​វេជ្ជបណ្ឌិត  Spence ឱ្យ​ដឹង​ថា​ មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា ផ្នែក​ក្រហម​របស់​គឺ​ជា​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​សម្រាប់​ពួក​គេ។ លោកបន្ដថា៖ ​<< ការ​ទទួល​ទាន​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​កូឡេស្ដូរ៉ូល​បង្កើត​ការ​ស្ទះ​សរសៃ​ឈាម​បេះដូង​ ហើយ​ផ្នែក​ក្រហម​នៃ​ស៊ុត​គឺ​ផ្ទុក​កូឡេស្តូរ៉ូល​ច្រើនបំផុត >> ។
    វេជ្ជបណ្ឌិតរូប​នេះ​បាន​បន្ថែម​ថា ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​លើក​ក្រោយ​ តែ​ទោះ​យ៉ាង​ណា​ លោក​បាន​សង្កត់​ធ្ងន់​ថា​ បុគ្គល​ដែល​ងាយ​ប្រឈម​បេះដូង​ តួរ​តែ​បោះ​បង់​ការទទួលល​ទាន​ក្រហម​ជា​ប្រចាំ​៕

ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឆ្អែត​ខ្លាំង​ជួយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​និង​ដំណើរលើស​ ឈាម

យោង​តាម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សកលវិទ្យល័យ​ Tev Aviv University ប្រទេស​អ៊ីស្រាអែល​បាន​ឱ្យ​ដឹង​ថា បណ្ដាជន​ដែល​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឆ្អែត​ដូច​ជា​អាហារ​ថ្ងៃ​ត្រង់​អាច​ធ្វើ​ឱ្យ​កម្រិត​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​ និង​កម្រិត​ គ្លុយ​កូស​ថយ​ចុះ​ ។ បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​អត្រា​ប្រឈម​នឹង​ជំងឺ​បេះដូង​ ទឹក​នោម​ផ្អែម​ ការ​លើស​ឈាម​ ការ​លើស​ខ្លាញ់​កូឡេស្ដេរ៉ូល​​ថយ​ចុះ​។ បន្ថែម​ពី​លើ​នេះ​ទៀត​ ចំណង់​ក្នុង​ការ​ទទួល​ទាន​អាហារ​សម្រន់​ផ្សេងៗ​ក៏​មាន​តិច​តួច​ផង​ដែរ​ហើយ​ដូច្នេះ​ ហា​និ​ភ័យ​នឹង​ការ​ធាត់​លើស​ទម្ងន់​ក៏​ត្រូវ​បាន​កាត់​បន្ថយ​។
    ក្រោយ​ពី​ការ​ពិ​សោធ​លើ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជាស្រ្ដី​រយៈ​ពេល​១២​សប្ដាហ៍​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ដែល​ដឹក​នាំ​ឱ្យ​លោក​ស្រី​សាស្រ្ដចារ្យDaniela Jakubowicz បាន​រក​ឃើញ​ថា​ ក្រុម​ដែល​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឆ្អែត​ចុះ​ទម្ងន់​ជា​មធ្យម​បាន​ ៨,៦៦​គីឡូក្រាម​ខណៈ​ក្រុម​ដែល​ទទួល​អាហារ​ពេល​ល្ងាច​ឆ្អែត​ចុះ​ទម្ងន់​ត្រឹម​៣,២២​គីឡូក្រាម​ប៉ុណ្ណោះ។
    យោង​តាម​លោក​ស្រី​សាស្រ្ដា​ចារ្យ​ Jakubowicz បក​ស្រាយ​ថា​ បញ្ហា​នេះ​ក៏​ព្រោះ​ ក្រុម​អ្នក​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឆ្អែត​ កម្រិត​អ័រ​ម៉ូន​បញ្ជា​ការ​ស្រេក​ឃ្លាន​របស់​ពួក​គេ ថយ​ចុះ​ច្រើន​ធៀប​នឹង​ក្រុម​ដែល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ឆ្អែត។ ចំណែក​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​ គ្លុយ​កូស​និង​ខ្លាញ់​ Triglyceride ក៏​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​។ លោក​ស្រី​បាន​បន្ត​ថា​៖<<ការ​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវខុស​ពេល​វេលា​មិន​ត្រឹម​តែ​មិន​ជួយ​បញ្ជុះ​ទម្ងន់​ខ្លួល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ផ្ដល់​ផល​អាក្រក់​ដល់​សុខភាព​ទៀត​ផល​  ។ ​ការ​សិក្សា​របស់​យើង​បាន​រក​ឃើញ​ថា​ បណ្ដា​ជន​ដែល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ឆ្អែត​ខ្លាំង​ កម្រិត​សារ​ធាតុ​ខ្លាញ់​ក្នុង​រាង​កាយ​របស់​ពួក​គេពិត​ជា​កើន​ឡើង​>>។
លោកស្រី​បាន​ស្នើសុំ​ឱ្យ​ជន​ទាំង​ឡាយ​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​ផ្សេង​ៗ​ក្នុង​ពេល​ភាព​ងងឹត​ឈាន​ចូល​មក​ដល់​ដើម្បី​បញ្ចៀស​នូវ​រាល់​បញ្ហា​សុខ​ភាព​ដែល​បង្ក​ដោយ​ការ​ទទួល​ទាន​។ សា​ស្រ្ដ​ចារ្យ​រូប​នេះ​បាន​បន្ថែម​ថា​៖ <<ការ​ទទួល​ទាន​តាម​ទំនើង​ចិត្ត​នៅ​មុខ​ម៉ាស៊ីន​កុំ​ព្យូទ័រ​ ឬមុខ​ទូរទស្សន៍​ជា​ពិសេស​ក្រោយ​ពេល​សម្រាក​ពី​ការ​ងារ​នឿយ​ហត់​ពេគ​មួយ​ថ្ងៃ​គឺ​ជា​កត្តា​ប្រឈម​ចម្លង​មួយ​ដែល​នាំ​ធាត់​លើស​ទម្ងន់​។ វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បង្កើន​អត្រា​ប្រឈម​នឹង​ជំងឺ​បេះដូង​ទៀត​ផង>>៕

ពិសារ​កាហ្វេ​ច្រើនជាង​៤​ពែង​មួយ​ថ្ងៃ​ប្រឈម​ការ​ស្លាប់​មុន​អាយុ​៥០%

ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​ដែល​បាន​ពិសោធ​លើ​មនុស្ស​វ័យ​ពី​២៨​ឆ្នាំ​ទៅ​៨៧​ឆ្នាំ​ប្រមាណ​៣៣.៧២៤​នាក់​បាន​ដាក់​ការ​សង្ស័យ​ថា​ អ្នក​ដែល​បាន​ពិសា​កាហ្វេ​ច្រើន​លើស​លប់​រហូត​ដល់​ទៅ​២៨​ពែង​ក្នុង​មួយ​សប្ដាហ៍​ ទំនង​ជា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ​របស់​រាង​កាយ​ ដែល​ការ​ប៉ះ​ពាល់​នេះ​បាន​លុប​លើ​អត្ថប្រយោជន៍​សុខ​ភាព​មួយ​ចំនួន​ប៉ះពាល់​ខាង​ដើម​នេះ​ផង​ដែរ​។
    Steven Blair ជា​អ្នក​ស្រាវជ្រាវ​មក​ពី​សកល​វិទ្យា​ល័យ​ University of South Carolina បាន​ថ្លែង​ថា​<<ច្បាប់​ណាស់​ លទ្ធ​ផល​នៃ​ការ​រក​ឃើញ​លើក​នេះ​មិន​បាន​បង្ហាញ​នូវ​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​ពិសា​កាហ្វេ​ និង​សេចក្ដី​ស្លាប់​ចំពោះ​បុរស​ និង​ស្រ្ដី​វ័យ​ចាស់​នោះ>>។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក្រុម​ស្រាវ​ជ្រាវ​របស់​លោក​មិន​បាន​ពន្យល់​ពី​មូល​ហេតុ​ដែល​កាហ្វេ​មិន​ផ្ដល់​ផល​ប៉ះ​ពាល់​ដូច​គ្នា​នេះ​លើ​មនុស្ស​វ័យ​ចាស់​នោះ​ទេ។
    កាហ្វេ​ត្រូវ​គេ​ដឹង​ថា ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​គីមី​ផ្សេង​ៗ​គ្នា​រាប់​រយ​មុខ​ ដូច្នេះ​វា​ផ្តល់​ទាំង​ផល​អាក្រក់​ និង​ផល​ល្អ​ដល់​សុខភាព​អាស្រ័យ​លើ​អ្នក​ទទួល​ទាន​។​ យោង​តាម​ការ​សិក្សា​ពី​មុន​ មក​បាន​បង្ហាញ​ថា​ កាហ្វេ​ពិត​ជា​ផ្ដល់​ផល​ល្អ​ដល់​សុខភាព​ ប្រសិន​ជា​ប្រើ​ប្រាស់​ក្នុង​កម្រិត​មធ្យម​៕

Sunday, August 18, 2013

ស្រ្ដី​បំបៅ​ដោះ​កូន​អាច​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ពី​ជំងឺ​ភ្លេច​ភ្លាំង​

ឧទាហរណ៍​ ការ​បំបៅដោះកូន​អាច​ស្ដា​ឡើង​វិញនូវ​តុល្យភាព​អ័រ​ម៉ូន​អាំង​ស៊ុយលីនដែល​ត្រូវបានកាត់​បន្ថ​អំឡុង​ពេល​មាន​ផ្ទែពោះ​ខណៈ​ជំងឺ​ភ្លេច​ភ្លាំង​ត្រូវ​ បាន​សម្គាល់​ដោយ​រេស៊ីស្ដង់អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​នៅ​ក្នុង​ខួរ​ក្បាល។
    វេជ្ជបណ្ឌិត Molly Fox មក​ពី​សាកល​វិទ្យាល័យ​ University of Cambridge ដែល​ជាអ្នក​ដឹក​នាំ​ការ​សិក្សា​ស្រាវ​ទ្រាវ​បាន​និយាយ​ថា៖​ << ជំងឺ​ភ្លេច​ភ្លាំង​គឺ​ជាភាព​ច្របូក​ច្របល់​នៃ​មុខ​ងារ​យល់​ដឹង​ ហើយ​ប៉ះ​ពាល់​លើ​មនុស្ស​៣៥,៦ ​លាន​នាក់​ក្នុង​ពិភលោក​។ ទៅអនាគត​ យើង​គិត​ថាជំងឺ​នេះ​នឹង​រាល​ដាល​ចូល​ក្នុង​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​។ ដូច្នេះ​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​បង្កើត​នូវ​លទ្ធផល​នៃ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ការ​បំបៅ​ដោះ​កូន​ក្នុង​រយៈ​ពេល​វែង​នឹង​ជួយ​ឱ្យ​ស្រ្ដី​កាត់​បន្ថយ​បាន​អត្រា​កើត​ជំងឺ​ភ្លេច​ភ្លាំង​(Alzheimer's) ។
    ការសិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ជំងឺ​ភ្លេច​ភ្លាំង​បាន​លើក​ឡើង​ថា​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​អាច​បណ្ដាល​មក​ពី​ប្រសិទ្ធ​ភាព​ជំងឺ​ភ្លេច​ភ្លាំង​បាន​លើក​ឡើង​ថា​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​អាច​បណ្ដាល​មក​ពី​ប្រសិទ្ធភាព​ជីវសាស្រ្ដ​នៃ​ការ​បំបៅ​ដោះ​។​ យុទ្ធ​សាស្រ្ដ​ទ្រង់​ទ្រាយ​ធំ តែ​ចំណាយ​លុយ​តិច​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​រាល​ដាល​ជំងឺ​នេះ>>។
    ដោយ​ឡែក​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន​កាល​ពី​លើក​មុន​ៗ​ ក៏​សុទ្ធ​តែ​បាន​បង្ហាញ​ថា​ ការ​បំបៅ​ដោះ​កូន​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​របស់​ស្រ្ដី​ជា​ម្ដាយ​ពី​ជំងឺ​ផ្សេងៗ​ទៀត​៕

ពិសា​ពោត​ពណ៌​ស្វាយ​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ពួក​អ្នក​វិទ្យាសាស្រ្ដ​សាកលវិទ្យាល័យ​ Hallym University ប្រទេស​កូរ៉ូ​ខាងត្បូង​បាន​បង្ហាញ​ជា​ភស្ដុតាង​ថា​ សមាសធាតុ​ Anathocyanins នៅ​ក្នុង​ផ្លែពោត​ ពណ៌ស្វាយ​ មាន​សមត្ថភាព​បញ្ឍប់​ ការ​អភិវឌ្ឍន៍​ជំងឺ​តម្រង​នោម​ម្យ៉ាង​ហៅ​Diabetic Nephropathy និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ។​ លទ្ធ​ផល​នេះ​បាន​កើត​ចេញ​ពី​ការ​ពិសោធន៍​២​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​មួយ​ពិ​សោធន៍​២​ ដាច់​ដោយ​ឡែក​ពីគ្នា​ដែល​មួយ​ពិសោធន៍​លើ​កោសិកា​មនុស្ស​ និង​មួយ​ទៀត​ពិសោធ​លើ​សត្វ​កណ្ដុរ។
    ពោត​ពណ៌ស្វាយ​គេរក​ឃើញ​ថា ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​គីមី​ពី​ធម្មជាតិ​សំខាន់​ៗ២​យ៉ាង​គឺ​ Anthocyanins ​និង​ Phenolics។ តាម​រយៈ​ការ​សិក្សា​ សារធាតុ​ទាំង​ពីរ​នេះ​មាន​សមត្ថភាព​ប្រឆាំង​នឹង​អុក​ស៊ីដកម្ម​ ។
    ដោយ​ឡែក​ ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​ពី​មុន​មក​ ក៏​សុទ្ធ​តែ​បង្ហាញ​ថា​ ទទួល​ទាន​ពោត​ពណ៌ស្វាយ​មាន​ប្រសិទ្ធ​ភាព​លើ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២​។​ ដូច្នេះ​លទ្ធ​ផល​លើក​នេះ​បាន​បង្ហាញ​ជា​ភស្ដុតាង​កាន់​តែ​ ច្បាស់​បន្ថែម​ទៀត​អំពី​ប្រយោជន៍​សុខភាព​របស់​ពោត​ពណ៌​ស្វាយ​។
    អ្នក​វិទ្យាសាស្រ្ដ​ដដែល​បាន​បញ្ជាក់​ថា​ ការ​ជ្រើស​រើស​យក​ពណ៌ស្វាយ​មក​ទទួល​ទាន​គឺ​ពិត​ជា​មាន​សារ​សំខាន់​អាច​ជួយ​ទប់​ស្កាត់​ការ​ខូច​តម្រង​នោម​ចំពោះ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២៕

Friday, August 16, 2013

វិធាន​សាស្រ្ដ​ងាយ​ៗ​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ប្រចាំ​ថ្ងៃ

ការ​រំលាយ​អាហារ​ (Metabolism) ​គឺ​ជា​ដំណើរ​ដែល​រាង​កាយ​ដុត​បំផ្លាយ​កាឡូរី​។ ​បុរស​ត្រូវ​គេ​ដឹង​ថា​ អាច​ដុត​បំផ្លាញ​កាឡូរី​បាន​ឆាប់​រហ័ស​ជាង​ស្រ្ដី​ ក៏​ព្រោះ​តែ​រាង​កាយ​របស់​ពួក​គេ​សម្បូរ​ទៅ​ដោយ​សាច់​ដុំ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​រំលាយ​អាហារ​របស់​មនុស្ស​គ្រប់​គ្នា​នឹង​មាន​ល្បឿន​ថយ​ចុះ​នៅ​ពេល​ពួក​គេ​មាន​វ័យ​កាន់​តែ​ចាស់​។ ការ​រំលាយ​អាហារ​បាន​ល្អ នឹង​ជួយ​ឱ្យ​អ្នក​មាន​រាង​កាយ​សម​សួន​ ហើយ​មិន​ចាំ​បាច់​កាត់​បន្ថយ​កាឡូរី​។ ដូច្នេះ​ចូរ​អនុវត្ត​វិធី​សាស្ត្រ​ដូច ​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ប្រចាំ​ថ្ងៃ​​​៖
    ១.​ មិនត្រូវ​បោះបង់​អាហារ​ពេល​ព្រឹក
    ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ជួយ​ឱ្យ​ការ​រំលាយ​អាហារ​របស់​​អ្នក​ឆាប់​មាន​ដំណើរ​ការ​ហើយ​ជា​ពិសេស​ទទួល​ទាន​តិច​អំឡុង​អាហារ​ថ្ងៃត្រង់​។
    ២.​ ហាត់​ប្រាណ​យ៉ាង​តិច​៣០​នាទីក្នុង​១ថ្ងៃ
    ការ​ហាត់​ប្រាណ​ច្រើន​របៀប​ មាន​ដូច​ជា​ការ​លើក​ដៃ​លើក​ជើង​ អ៊ែរ៉ូប៊ិក … សុទ្ធ​តែ​អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អា​​ហារ​ និង​ដុត​បំផ្លាញ​កាឡូរី​ ។ ប្រសិន​បើ​ចាំ​បាច់​អ្នក​អាច​បែង​ចែក​រយៈ​ពេល​ហាត់​ប្រាណ​ជា​ផ្នែក​ៗ​១០​នាទី​ម្ដង​។
    ៣.​ ចៀសវាង​ការ​អង្គុយ​ច្រើន​
    ការ​អង្គុយ​ស្ងៀម​មួយ​កន្លែង​នៅ​មុខ​ម៉ាស៊ីន​កុំព្យូទ័រ​ ឬទូរទស្សន៍​ពិត​ជា​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​របស់​លោក​អ្នក​ថយ​ចុះ​។ ចូរឧស្សារហ៍​ក្រោក​ដើរ​ឱ្យ​បាន​ញឹកញាប់​ និង​ជា​ពិសេស​ទៅ​ទៀត​នោះ​លោក​អ្នក​អាច​កំណត់ពេល​៣០​នាទី​ ដើម្បី​ក្រោក​ចេញ​ពីកន្លែង​អង្គុយ។
    ៤.​ ចូរ​ទទួល​ទាន​តិច ប៉ុន្តែ​ញឹក​ញាប់​ ទង្វើបែប​នេះ នឹង​ជួយ​ឱ្យ​ការ​រំលាយ​អាហារ​កាន់​តែ​ល្អប្រសើ​ ព្រម​ទាំង​ទប់​ទល់​បាន​នឹង​ចំណង​ស្រេក​ឃ្លាន។
    ៥.​ បង្កើត​សាច់​ដុំ
    សាច់​ដុំ​ជួយ​បំផុត​បំផ្លាញ​កាឡូរី​បាន​ច្រើន​ជាង​ខ្លាញ់។ ការហ្វឹក​ហាត់​លើក​ទំងន់​ ពិតជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​​រក្សា​សាច់​ដុំ​ ខណៈ​ដែល​អ្នក​មាន​វ័យ​កាន់​តែ​ចាស់​ទៅ។ អ្នក​អាចធ្វើ​លំហាត់​​បែបនេះ​ឱ្យ​បាន​៣​ដង​ក្នុង​១​សប្ដាហ៍​ដោយ​មាន​ការ​ចង្ហាត់​បង្ហាញ​ពី​គ្រូ​ជំនាញ​។
    ៦.​ បង្កើត​ការ​ទទួល​ទាន​ទឹក​
    ទឹក​អាច​ជួយ​បង្កើន​ល្បឿន​រំលាយ​អាហារ​បាន​២៨%​ក្នុង​១ម៉ោង​។ ប្រសិន​បើ​អាច​ក្លាសេ​ឱ្យ​ត្រជាក់​គឺ​រឹត​តែ​ផ្ដល់​នូវ​ប្រសិទ្ធ​ភាព៕

ការ​ទទួល​ទាន​ផ្លែ​ប៉ោម​ទាំង​សម្បក​អាច​ជួយ​ទប់​ស្កាត់​ការ​លើស​ឈាម

ជា​ទូទៅ​មនុស្ស​ស្ទើរ​គ្រប់​គ្នា​មិន​និយម​ទទួល​ជា​ទូទៅ​មនុស្ស​ស្ទើរ​គ្រប់​គ្នា​មិន​និយម​ទទួល​បាន​ផ្លែប៉ោម​ទាំង​សម្បក​នោះ​ទេ​ ប៉ុន្តែ​តាម​អ្នក​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ដ​ចំណី​អាហារ​បាន​អះអាង់​ថា​ ទង្វើបែប​នេះ​នាំ​ឱ្យ​ពួក​គេ​បង់​នូវ​អត្ថប្រយោជន៍​សុខភាព​ទៅវិញ។​
    ក្រុម​អ្នក​ស្រាវជ្រាវ​កាណា​ដា​បាន​រក​ឃើញ​ថា​ ទទួល​ទាន​ប៉ោម​ ទាំង​សម្បក​១​ផ្លែ​ក្នុង​មួយថ្ញៃ​អាច​ជួយរក្សា​សម្ពាធ​ឈាម​ឱ្យ​នៅទាប​។ អត្ថប្រយោជន៍​បែប​នេះ​ក៏​ព្រោះ​សម្បក​ប៉ោម​ផ្ទុក​សមាស​ធាតុ​ប្រឆាំង​អុកស៊ីដកម្ម​កម្រិត​ខ្ពស់​ និង​សមាស​ធាតុ Flavonoids  ។ អត្ថ​ប្រយោជន៍​របស់​ផ្លែ​ឈើ​នេះ​ ប្រមូល​ផ្ដុំ​នៅ​ជុំ​វិញ​អង់​ហ្ស៊ីម​មួយ​មាន​ឈ្មោះ​ថា​ ACE ​ដែលបុព្វ​ហេតុ​ សំខាន់​បំផុត​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​ នៅ​ក្នុង​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្ដិប័ត្រ​  Food Chemistry  ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​យក​សម្បក​ប៉ោម​និង​សាច់​ប៉ោម​ទៅ​ពិសោធន៍​ជាមួយ​អង់​ហ្ស៊ីម​ ACE ​ ដាច់​ដោយ​ឡែក​ពីគ្នា​។ ជា​លទ្ធផល​គេ​រក​ពី​លើ​នេះ​ទៀត​ ប្រសិទ្ធ​នៃ​ការ​ទប់​ស្តាត់​ ACE​ បាន​៦​ដង​ខ្លាំង​ជាង​សាច់​របស់​វា​។ បន្ថែម​ពីលើ​នេះ​ទៀត​ ប្រសិន​ភាព​នៃ​ការ​ទប់​ស្កាត់​វា​សិ្ថត​នៅ​លើកម្រិត​បវិមាណ​។ នេះ​មាន​ន័យ​ថា​ សម្បក​ប៉ោម​កាន់​តែ​ច្រើន​ ប្រសិទ្ធ​ភាព​ទប់​ស្កាត់​ ACE ​ គឺ​កាន់​តែ​ខ្លាំង​។
    ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​កន្លង​មក​សុទ្ធ​តែបាន​រក​ឃើញ​ថា សម្បក​ប៉ោម​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សុខភាព​។ ការ​សិក្សា​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹប្រត្តិប័ត្រ​ Plos ONE  កាល​ពីខែមិថុនា​ ឆ្នាំ​២០១២​ បាន​រក​ឃើញ​ថា​ សមាស​ធាតុ​មួយ​នៅ​ក្នុង​សម្បក​ប៉ោម​អាច​ប្រឆាំង​ទៅ​នឹង​ការ​ធាត់​លើស​ទម្ងន់​ ខណៈ​ការ​សិក្សា​មួយ​ផ្សេង​ទៀត​ចុះ​ផ្សាយ​ទៀត​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Cell Metabolism ខែសីហា​ ដដែល​រក​ឃើញ​ថា​ វា​ជួយ​ទប់​ស្កាត់​ការ​ចុះ​ថម​ថយ​បរិមាណ​សាច់​ដុំ​  ។ <<  ទទួល​ទាន​ប៉ោម​១​ផ្លែ​ក្នុង​១​ថ្ងៃ​នាំ​ឱ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ពី​គ្រូ​ពេទ្យ​>>៕