លោកអ្នកប្រហែលជាមិនធ្លាប់ជ្រាបពីមុនមកទេថា ការសំងំធ្មេចគេងនៅពេលថ្ញៃនោះវាជួយឱ្យខួរក្បាលរបស់មនុស្សយើងអាចគិតដោះស្រាយបញ្ហាបានយ៉ាងល្អប្រសើរបំផុត។ ទិន្នន័យនេះគេទទួលបានពីការពិសោធន៍ដោយសាកលវិទ្យាល័យមួយនៅក្នុងសហរដ្ឋអាមេរិកដែលគេបានរកឃើញថា ការសំងំធ្មេចគេងនៅពេលថ្ងែ(Rapid Eyes Movement) វាអាចជួយឱ្យយើងស្វែងរកដំណោះស្រាយបញ្ហាបានល្អប្រសើរថែមទៀតរហូតដល់៤០ភាគរយឯណោះ។
នៅក្នុងអំឡុងនៃរាងកាយមិនកំរើកជាបណ្ដោះអាសន្ននិងមិនរវើរវល់ជាមួយនឹងវត្ថុដែលបានភ្ញោកណាមួយពីខាងក្រៅនោះក្នុងរយៈពេលប្រមាណ១ម៉ោងក្រោយពេលគេងលក់នឹងកើតមានប្រមាណ៥ដងក្នុង១យប់ក្នុងការងារពិសោធន៍ទៅលើក្រុមអ្នកស្ម័ត្រចិត្តអាចដោះស្រាយបញ្ហានៅក្នុងការរួមគ្នាលេងហ្គេមឆ្លើយនឹងសំណួរទទួលបានលទ្ធផលល្អប្រសើរជាងមុន។ ហេតុផលដោយសារការគេងរបៀប REM នេះវាជួយធ្វើឱ្យខួរក្បាលតភ្ជាប់គ្នាជាមួយនឹងគំនិតក្នុងរូបភាពថ្មីៗធ្វើឱ្យកើតការផ្តួចផ្ដើមល្អៗឡើងមកនោះឯង៕
No comments:
Post a Comment