Make snow
Thursday, August 22, 2013
វិតាមីនD អមជាមួយកាល់ស្យូមជួយអូសបន្លាយអាយុ
ក្នុងរយៈពេល៣ឆ្នាំ អ្នកផឹកវីតាមីនD អមជាមួយថ្នាំគ្រាប់កាល់ស្យូមមានការប្រឈមការបាត់បងជីវិតតិចជាង៩ភាគរយ ប្រៀបនឹងអ្នកមិនបំពេញបន្ថែមថ្នាំពីរប្រភេទនេះ។
អ្នកស្រាវជ្រាវ Lars Rejinmark នៅមន្ទើរពេទ្យមហាវិទ្យាល័យ Aarhus (ដាណឺម៉ាក) និងសហសេវិកបានពិនិត្យមើលតួលេខអំពីការផឹកវិតាមីនD របស់មនុស្សជាង៧០.០០០នាក់ មានអាយុពី៦០ ទៅ៧០ឆ្នាំ ក្នុងរយៈពេល៣ឆ្នាំ។
ពួកអ្នកស្រាវជ្រាវឱ្យដឹងថាផឹកវិតាមីនD តែមួយមុខ គឺពុំមានឥទ្ធិពលចំពោះអត្រាបាត់បង់ជីវិត។ អត្រាបាត់បង់ជីវិតក្នុងចំណោមក្រុមមនុស្សផឹកវីតាមីននេះក្រោយរយៈពេល១ ឫ២ឆ្នាំ ពុំមានការខុសប្លែកច្រើនគំហើញនេះត្រូវបានប្រកាសបន្ទាប់ពីការស្រាវជ្រាវមួយចំនួនផ្ដល់លទ្ធភាពមិនដូចគ្នាអំពីផលប្រយោជន៍របស់វីតាមីនD ចំពោះសុខភាពរួមមានទាំងឥទិ្ធពលអាចមានចំពោះអាយុ។ តាមបណ្ឌិត Philippe Autier នៅវិទ្យាសា្ថនស្រាវជ្រាវបង្ការជំងឺអន្តរជាតិ ការស្រាវជ្រាវនេះបានបញ្ជាក់មន្ទិលសង្ស័យរបស់ពួកអ្នកវិទ្យាសាស្រ្ដថា វីតាមីនD អាចអូសបន្លាយអាយុ។
ថ្វីត្បិតការស្រាវជ្រាវត្រូវបានអនុវត្តតែចំពោះគ្រាប់ថ្នាំបំពេញបន្ថែមកាល់ស្យូម តែបណ្ឌិត Rejinmark ពុំចាត់ទុកថាមានការខុសប្លែកគ្នាអំពីផលប្រយោជន៍ពេលមនុស្សស្រូបយកជីវជាតិទាំងនេះពីអាហារ។ លោកក៏មានជំនឿថា វិតាមីនD និងកាល់ស្យូមសុទ្ធតែមានឥទិ្ធពលដូចគ្នាទាំងនៅបុរសនិងស្រ្ដីពេលចង់អូសបន្លាយអាយុ វាមានតួនាទីសំខាន់ចំពោះឆ្អឹង។ លោក Rejinmark ទូន្មានគ្រប់គ្នាចាប់ផ្ដើមយកចិត្តទុកដាក់ដល់ការផឹកវា "ពេលអស់រដូវនៅស្រ្ដី និងបុរសនៅអាយុប្រមាណ៥០ឆ្នាំ”។
បណ្ឌិត Autier សង្កត់ធ្ងន់ថាប្រភពវិតាមីនD ធំបំផុតដែលស្បែកអាចបង្កើតដោយធម្មជាតិគឺពេលវាប្រាស្រ័យជាមួយពន្លឺព្រះអាទិត្យ។ អ្នកមានសម្បុរស្បែកពណ៌ក្រមៅពិបាកអាចបង្កើតវីតាមីន D ហេតុនេះត្រូវថ្លឹងថ្លែងដល់ការផឹកគ្រាប់ថ្នាំបំពេញបន្ថែម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment