Make snow

Friday, August 16, 2013

វិធាន​សាស្រ្ដ​ងាយ​ៗ​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ប្រចាំ​ថ្ងៃ

ការ​រំលាយ​អាហារ​ (Metabolism) ​គឺ​ជា​ដំណើរ​ដែល​រាង​កាយ​ដុត​បំផ្លាយ​កាឡូរី​។ ​បុរស​ត្រូវ​គេ​ដឹង​ថា​ អាច​ដុត​បំផ្លាញ​កាឡូរី​បាន​ឆាប់​រហ័ស​ជាង​ស្រ្ដី​ ក៏​ព្រោះ​តែ​រាង​កាយ​របស់​ពួក​គេ​សម្បូរ​ទៅ​ដោយ​សាច់​ដុំ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​រំលាយ​អាហារ​របស់​មនុស្ស​គ្រប់​គ្នា​នឹង​មាន​ល្បឿន​ថយ​ចុះ​នៅ​ពេល​ពួក​គេ​មាន​វ័យ​កាន់​តែ​ចាស់​។ ការ​រំលាយ​អាហារ​បាន​ល្អ នឹង​ជួយ​ឱ្យ​អ្នក​មាន​រាង​កាយ​សម​សួន​ ហើយ​មិន​ចាំ​បាច់​កាត់​បន្ថយ​កាឡូរី​។ ដូច្នេះ​ចូរ​អនុវត្ត​វិធី​សាស្ត្រ​ដូច ​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ប្រចាំ​ថ្ងៃ​​​៖
    ១.​ មិនត្រូវ​បោះបង់​អាហារ​ពេល​ព្រឹក
    ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ជួយ​ឱ្យ​ការ​រំលាយ​អាហារ​របស់​​អ្នក​ឆាប់​មាន​ដំណើរ​ការ​ហើយ​ជា​ពិសេស​ទទួល​ទាន​តិច​អំឡុង​អាហារ​ថ្ងៃត្រង់​។
    ២.​ ហាត់​ប្រាណ​យ៉ាង​តិច​៣០​នាទីក្នុង​១ថ្ងៃ
    ការ​ហាត់​ប្រាណ​ច្រើន​របៀប​ មាន​ដូច​ជា​ការ​លើក​ដៃ​លើក​ជើង​ អ៊ែរ៉ូប៊ិក … សុទ្ធ​តែ​អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អា​​ហារ​ និង​ដុត​បំផ្លាញ​កាឡូរី​ ។ ប្រសិន​បើ​ចាំ​បាច់​អ្នក​អាច​បែង​ចែក​រយៈ​ពេល​ហាត់​ប្រាណ​ជា​ផ្នែក​ៗ​១០​នាទី​ម្ដង​។
    ៣.​ ចៀសវាង​ការ​អង្គុយ​ច្រើន​
    ការ​អង្គុយ​ស្ងៀម​មួយ​កន្លែង​នៅ​មុខ​ម៉ាស៊ីន​កុំព្យូទ័រ​ ឬទូរទស្សន៍​ពិត​ជា​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​របស់​លោក​អ្នក​ថយ​ចុះ​។ ចូរឧស្សារហ៍​ក្រោក​ដើរ​ឱ្យ​បាន​ញឹកញាប់​ និង​ជា​ពិសេស​ទៅ​ទៀត​នោះ​លោក​អ្នក​អាច​កំណត់ពេល​៣០​នាទី​ ដើម្បី​ក្រោក​ចេញ​ពីកន្លែង​អង្គុយ។
    ៤.​ ចូរ​ទទួល​ទាន​តិច ប៉ុន្តែ​ញឹក​ញាប់​ ទង្វើបែប​នេះ នឹង​ជួយ​ឱ្យ​ការ​រំលាយ​អាហារ​កាន់​តែ​ល្អប្រសើ​ ព្រម​ទាំង​ទប់​ទល់​បាន​នឹង​ចំណង​ស្រេក​ឃ្លាន។
    ៥.​ បង្កើត​សាច់​ដុំ
    សាច់​ដុំ​ជួយ​បំផុត​បំផ្លាញ​កាឡូរី​បាន​ច្រើន​ជាង​ខ្លាញ់។ ការហ្វឹក​ហាត់​លើក​ទំងន់​ ពិតជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​​រក្សា​សាច់​ដុំ​ ខណៈ​ដែល​អ្នក​មាន​វ័យ​កាន់​តែ​ចាស់​ទៅ។ អ្នក​អាចធ្វើ​លំហាត់​​បែបនេះ​ឱ្យ​បាន​៣​ដង​ក្នុង​១​សប្ដាហ៍​ដោយ​មាន​ការ​ចង្ហាត់​បង្ហាញ​ពី​គ្រូ​ជំនាញ​។
    ៦.​ បង្កើត​ការ​ទទួល​ទាន​ទឹក​
    ទឹក​អាច​ជួយ​បង្កើន​ល្បឿន​រំលាយ​អាហារ​បាន​២៨%​ក្នុង​១ម៉ោង​។ ប្រសិន​បើ​អាច​ក្លាសេ​ឱ្យ​ត្រជាក់​គឺ​រឹត​តែ​ផ្ដល់​នូវ​ប្រសិទ្ធ​ភាព៕

No comments:

Post a Comment