ពួកអ្នកវិទ្យាសាស្រ្ដឱ្យដឹងថា ផឹកទឹកប៉េងប៉ោះ២កែវក្នុងជួយថ្ងៃជួយឱ្យឆ្អឹងរឹងមាំជាង និងអាចប្រឆាំងតបជំងឺពុកឆ្អឹង...។
សារជាតិមានប្រសិទ្ធភាពដ៏អស្ចារ្យនេះ គឺ Lycopence សម្បូរនៅក្នុងប៉េងប៉ោះ និងផ្លែឈើមួយចំនួនទៀត។ ការស្រាវជ្រាវមុនៗនេះ ក៏បានបង្ហាញថាសារជាតិ Lycopence មានឥទិ្ធពលបន្ថយគ្រោះថា្នក់កើតជំងឺមហារីកក្រពេញប្រូស្តាតនៅបុរស និងជំងឺសរសៃឈាមបេះដូង។
ពួកអ្នកវិទ្យាសាស្រ្ដនៅមហាវិទ្យាល័យតូរ៉ុនតូ បានដំណើរការពីសោធន៍លើស្រ្ដីអស់ដូវ៦០នាក់ មានអាយុពី៥០ដល់៦០ឆ្នាំ ។ ស្រ្ដីទាំងនេះត្រូវបានសំណូមពរមិនទទួលទានអាហារកែច្នៃពីប៉េងប៉ោះក្នុងរយៈពេលមួយខែ។ លទ្ធផលគឺកម្រិត N-telopeptide ក្នុងឈាមកើនខ្ពស់ពេលឆ្អឹងខ្សោយនិងស្រួយ។
បន្ទាប់ពីនោះ ពួកអ្នកវិទ្យាសាស្រ្ដបានសំណូមពរស្រ្ដីខាងលើមួយចំនួនទទួលទានថ្នាំមានផ្ទុក៣៥មិល្លីក្រាម lycopene មួយគ្រាប់ក្នុងមួយថ្ងៃ ប្រហាក់ប្រហែលទឹកប៉េងប៉ោះ២កែវ ហើយស្រ្តីមួយចំនួនទៀតត្រូវបានឱ្យលេបថ្នាំស្រដៀងគ្នា តែពុំមានផ្ទុកសារជាតិlycopene ។ ក្រោយពេលដំណើរការពិសោធន៍ក្នុងរយៈពេល៤ខែ ពួកអ្នកវិទ្យាសាស្រ្ដសង្កេតឃើញថា បរិមាណ N-telopeptide ក្នុងឈាមសុទ្ធតែថយចុះនៅស្រ្ដីផឹកថ្នាំគ្រាប់មានសារជាតិlycopene ឬផឹកទឹកប៉េងប៉ោះ។ ក្នុងពេលនោះឥទិ្ធពលនេះពុំលេចឡើងនៅស្រ្ដីផឹកថ្នាំគ្រាប់គ្មានផ្ទុកសារជាតិ lycopene ៕
No comments:
Post a Comment