ឈឺក្បាលពុំមែនជាជំងឺត្រូវការសង្គ្រោះបន្ទាន់ភ្លាមៗនោះឡើយ តែវាបង្កការពិបាកទ្រាំសម្រាប់មនុស្សគ្រប់គ្នាពិសេសគឺនៅរដូវក្ដៅស្អុះស្អាប់នេះ។ ក្រៅពីថ្នាំនិងលំហាត់ព្យាបាលឈឺក្បាលអាហារមួយចំនួននិងទឹកផឹកអាចជួយបន្ថយរោគសញ្ញាឈឺក្បាល់បាន។
ទឹក ៖ បរិមាណទឹកចំពោះមនុស្សធំក្នុងរដូវក្ដៅមានប្រមាណពី២-២,៥លីត្រ អាស្រ័យទៅតាមអ្នកធ្វើការធ្ងន់បែកញើស ឫអត់។ ពេលផ្គត់ផ្គង់ទឹកចូល សរីរាងនឹងបញ្ចេញចោលសារជាតិពុលតាមផ្លូវ ទឹកមូត្រ ជួយបន្ថយសីតុណ្ហភាពសេរីរាង្គទ្រាំផ្នែកខួរក្បាលដែលធ្វើឱ្យឈឺក្បាល។ ទឹកល្អមួយចំនួនសម្រាប់យើងពេលឈឺក្បាល។ ទឹកល្អមួយចំនួនសម្រាប់យើងពេលឈឺក្បាលគឺទឹកស្អាត ទឹកក្រូច ទឹកក្រូចឆ្មារ...។
ពពួកផ្លែឈើមានទឹកច្រើន ៖ ផ្លែឈើមួយចំនួនសម្បូរវីតាមីន C និងសារជាតិរ៉ែម៉ាញ៉េស្យូម ជួយបន្ថយលឿនក្នុងការឈឺក្បាល។ អ្នកគួរទទួលទាន ក្រូច ឪឡឹក ក្រូចត្លុង ប៉េងប៉ោះ ឫអាហារមួយចំនួនពីបន្លែដូចជាស្ពៃ។
បំពេញបន្ថែម glycogen ៖ Glycogen ជាប្រភពថាមពលមួយពលក្នុងខួរ ដូច្នេះហើយពេលប្រភពផ្គត់ផ្គង់ថយចុះសភាពឈឺក្បាលនឹងលេចឡើង។ ហេតុនេះ ដើម្បីបង្ការនិងជំនួយព្យាបាលជំងឺ អ្នកត្រូវទទួលទានអាហារសម្បូរ glycogen ដូចជាល្ពៅសម្បូរវិតាមីនB6 និងដែកជួយបង្កើនដំណើរការបំបែកglycogen ទៅជាគ្លុយកូស។ គ្លុយកូសជាថាមពលសំខាន់ផ្ដល់ឱ្យខួរក្បាលជួយរំញោចខ្សែសរសៃប្រសាទរបស់ខួរក្បាល។
Alkaloid ក្នុងផ្លែចេកជួយបន្ថយតានតឹង ៖ ពេលត្រូវឈឺក្បាល អ្នកច្រើនតែមានអារម្មណ៍ស្មារតីនឿយហត់ ធុញទ្រាន់មិនចង់ធ្វើការអ្វី... ។ Alkaloid ក្នុងអ្នកចំពោះស្មារតីផ្លូវចិត្តបង្កើនជំនឿទុកចិត្តលើខ្លួនឯង។ ទន្ទឹមនោះ វីតាមីន B6 និង tryptophan ក្នុងចេកនៅជួយបង្កើតបរិមាណ Serotonin ខ្ពស់ បន្ថយភាពខ្វាយខ្វល់ កំហឹង ជួយបន្ថយការឈឺក្បាលយ៉ាងនល្អ៕
No comments:
Post a Comment