យោងតាមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យល័យ Tev Aviv University ប្រទេសអ៊ីស្រាអែលបានឱ្យដឹងថា បណ្ដាជនដែលទទួលទានអាហារពេលព្រឹកឆ្អែតដូចជាអាហារថ្ងៃត្រង់អាចធ្វើឱ្យកម្រិតអ័រម៉ូនអាំងស៊ុយលីន និងកម្រិត គ្លុយកូសថយចុះ ។ បញ្ហានេះនឹងធ្វើឱ្យអត្រាប្រឈមនឹងជំងឺបេះដូង ទឹកនោមផ្អែម ការលើសឈាម ការលើសខ្លាញ់កូឡេស្ដេរ៉ូលថយចុះ។ បន្ថែមពីលើនេះទៀត ចំណង់ក្នុងការទទួលទានអាហារសម្រន់ផ្សេងៗក៏មានតិចតួចផងដែរហើយដូច្នេះ ហានិភ័យនឹងការធាត់លើសទម្ងន់ក៏ត្រូវបានកាត់បន្ថយ។
ក្រោយពីការពិសោធលើក្រុមអ្នកស្ម័គ្រចិត្តជាស្រ្ដីរយៈពេល១២សប្ដាហ៍ ក្រុមអ្នកសិក្សាស្រាវជ្រាវដែលដឹកនាំឱ្យលោកស្រីសាស្រ្ដចារ្យDaniela Jakubowicz បានរកឃើញថា ក្រុមដែលទទួលទានអាហារពេលព្រឹកឆ្អែតចុះទម្ងន់ជាមធ្យមបាន ៨,៦៦គីឡូក្រាមខណៈក្រុមដែលទទួលអាហារពេលល្ងាចឆ្អែតចុះទម្ងន់ត្រឹម៣,២២គីឡូក្រាមប៉ុណ្ណោះ។
យោងតាមលោកស្រីសាស្រ្ដាចារ្យ Jakubowicz បកស្រាយថា បញ្ហានេះក៏ព្រោះ ក្រុមអ្នកទទួលទានអាហារពេលព្រឹកឆ្អែត កម្រិតអ័រម៉ូនបញ្ជាការស្រេកឃ្លានរបស់ពួកគេ ថយចុះច្រើនធៀបនឹងក្រុមដែលទទួលទានអាហារពេលល្ងាចឆ្អែត។ ចំណែកអ័រម៉ូនអាំងស៊ុយលីន គ្លុយកូសនិងខ្លាញ់ Triglyceride ក៏បានថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ លោកស្រីបានបន្តថា៖<<ការទទួលទានអាហារត្រឹមត្រូវខុសពេលវេលាមិនត្រឹមតែមិនជួយបញ្ជុះទម្ងន់ខ្លួលប៉ុណ្ណោះទេ តែថែមទាំងអាចផ្ដល់ផលអាក្រក់ដល់សុខភាពទៀតផល ។ ការសិក្សារបស់យើងបានរកឃើញថា បណ្ដាជនដែលទទួលទានអាហារពេលល្ងាចឆ្អែតខ្លាំង កម្រិតសារធាតុខ្លាញ់ក្នុងរាងកាយរបស់ពួកគេពិតជាកើនឡើង>>។
លោកស្រីបានស្នើសុំឱ្យជនទាំងឡាយគួរកាត់បន្ថយការទទួលទានអាហារផ្សេងៗក្នុងពេលភាពងងឹតឈានចូលមកដល់ដើម្បីបញ្ចៀសនូវរាល់បញ្ហាសុខភាពដែលបង្កដោយការទទួលទាន។ សាស្រ្ដចារ្យរូបនេះបានបន្ថែមថា៖ <<ការទទួលទានតាមទំនើងចិត្តនៅមុខម៉ាស៊ីនកុំព្យូទ័រ ឬមុខទូរទស្សន៍ជាពិសេសក្រោយពេលសម្រាកពីការងារនឿយហត់ពេគមួយថ្ងៃគឺជាកត្តាប្រឈមចម្លងមួយដែលនាំធាត់លើសទម្ងន់។ វាមិនត្រឹមតែធ្វើឱ្យឡើងទម្ងន់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបង្កើនអត្រាប្រឈមនឹងជំងឺបេះដូងទៀតផង>>៕
No comments:
Post a Comment