បើតាមគេហទំព័រ CNN Money ការឆាប់បង្រៀនកូនលោកអ្នកឲ្យចេះដឹងអំពីរឿងប្រាក់កាសគឺជាការល្អ ព្រោះកុមារពេលសព្វថ្ងៃនេះចាប់ផ្តើមចាយវាយលុយកាក់តាំងពីអាយុ៤៥ ឆ្នាំទៅហើយ។ ការដែលបង្រៀនពួកគេឲ្យបានដឹងថាធ្វើដូចម្តេចទើបអាចទិញល្បែងលេង បាន ធ្វើយ៉ាងណាទើបមាន លុយ ឲ្យចេះប្រើកាតអេធីអិម រួចឲ្យបានយល់ខ្លះៗអំពីប្រព័ន្ធគណនីនៅពេលដែលគេធំបន្តិចទៅ នឹងធ្វើឲ្យកូនៗមានទម្លាប់ល្អនៅក្នុងការចាយវាយប្រាក់កាស។
ថ្វីបើថាវាមិនមែនងាយស្រួលនឹងបង្រៀនជំនាញនេះដល់ក្មេងៗប៉ុន្មាន ទេ យ៉ាងណាក្តី ក៏ប៉ុន្តែអ្នកនៅតែអាចបង្ហាត់បង្រៀនរឿបនេះដល់កូនៗរបស់លោកអ្នក បាន បើសិនជាលោកអ្នកព្យាយាមបន្តិច។
លោកអ្នកអាចចាប់ផ្តើមជាមួយនឹងការនាំកូនទៅជាមួយនៅពេលដែលលោក អ្នក ទៅបើកប្រាក់ពីធនាគារ ឬទៅបង់ថ្លៃសេវាអ្វីមួយ ដូចជាបង់ថ្លៃទឹក ថ្លៃភ្លើង ជាដើម ហើយពន្យល់កូនៗអំពីថាតើប្រាក់នោះបានមកពីណា ហេតុអ្វីចាំបាច់ត្រូវបង់ទៅវិញយ៉ាងនេះ។ បន្ទាប់មក លោកអ្នកអាចឲ្យកូនជួយគិតអំពីចំណូលនិងចំណាយក្នុងគ្រួសារ ដើម្បីឲ្យគេចេះគិតទៅដល់ការសន្សំសំចៃប្រាក់ ការសម្រេចចិត្តក្នុងការទិញអ្វីមួយ។ បើសិនជាអាចបាន គួរបង្រៀនឲ្យកូនចេះរកចំណូលដោយធ្វើអ្វីមួយ រួចឲ្យចេះទុកដាក់ប្រាក់ដែលរកបានមកនោះ ដោយឲ្យយកទៅផ្ញើនឹងនរណាម្នាក់(ដូចជាម្តាយ) និងឲ្យចេះគិតនៅពេលចង់ទិញអ្វីមួយ។ នៅពេលដែលកូនៗកាន់តែធំឡើងហើយ លោកអ្នកអាចបង្រៀនអំពីពាក្យគណនីខ្លះៗ និងឲ្យបានយល់អំពីគោលការណ៍គណនេយ្យមួយចំនួន។
ការបង្វឹកបង្ហាត់អំពីបញ្ហាហិរញ្ញវត្ថុតាំងពីក្មេងៗដូច្នេះអាច ធ្វើ ឲ្យកូនៗមានការចាប់អារម្មណ៍ ហើយយកចិត្តទុកដាក់នឹងរឿងនេះនៅពេលដែលគេធំទៅ។(ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)
No comments:
Post a Comment