Make snow

Monday, March 12, 2012

អ្នកគួរធ្វើដូចម្តេចនៅពេលកូនឈាមច្រមុះ?


មាន​វិធីងាយៗ​មួយ​ចំនួន​សម្រាប់​បញ្ឈប់ ​ការ​ហូរ​ឈាម​តាម​ច្រមុះ។ ជា​រឿយ​ៗ​ការ​ដាក់​កុមារ ​ឲ្យ ​អង្គុយ​ប៉ុន្មាន​នាទី​អាចជា​ ការ​គ្រប់​គ្រាន់​។ ​ដើម្បី​ជៀសវាង​ការ​លេប​ឈាម​ចូល​ទៅ​ក្នុង​ពោះ ​សូម​ដាក់​កុមារ​ឲ្យ​អង្គុយ​ចុះ​និង​ឲ្យ​ងោក​ក្បាល​ទៅមុ​ខ ឬ​បើ​សិន​ជា​កុមារ​ស្ថិត​ក្នុង ​ស្ថាន​ភាព​ដេក​ សូម​ទាញ​ក្បាល​ឲ្យ​បែ​រមុខ​ ទៅ​ម្ខាង​ដើម្បី​ឲ្យ​ច្រមុះ​វា​រាង​ឱន​ចុះ​បន្តិច​។ ​កុំ​ឲ្យ​កុមារ​ញើស​សំបោរ​ ឬ​យក​កន្សែង​ដៃ​មក​ជូត​ ច្រមុះ​ឲ្យ​សោះ។​
តាម​ធម្មតា​ការ​ឈាម​ច្រមុះ​កើត​មាន​ឡើង​ ជាមួយ​នឹង​ផ្នែក​ខាងមុខ​នៃ​ច្រមុះ​។ ​ជួន​កាល​អ្នក​អាច​ បញ្ឈប់​ការ​ហូរ​ឈាម ​ច្រមុះ​ខ្លាំង​បាន​ ដោយ​ច្របាច់​ខ្ជិប​ ផ្នែក​ខាង​ក្រោម​ច្រមុះ​ ចំនួន​ប៉ុន្មាន​នាទី​(សូម​មើល​នាឡិកា: ​៥នាទី​អាច​គ្រប់​គ្រាន់​បាន​)​។ ​សូម​ធ្វើយឺតៗ​ និង​ថ្នមៗ។​ បើ​នៅ ​តែ​មាន​ការ​ឈាម​ច្រមុះ​ទៀត​ ក្រោយ​ ពីបាន​ អនុវត្ត​ដូចខាង​លើចំនួន ​១០នាទី​ហើយ ​ត្រូវ​ទាក់ទង​រក​គ្រូពេទ្យ​។ ​បើ​សិន​ជា​អ្នក​មាន ​ថ្នាំ​បាញ់​បន្ធូរ​ការ​តឹង​ច្រមុះ​ សូម​បាញ់​ចូល​ក្នុង​ច្រមុះ​បន្តិច​ទៅ​ រួច​ច្របាច់​ច្រមុះ​ម្តង​ទៀត​។ ​ធ្វើ​បែប​នេះ​វា​ល្អ​ជាង​ ការ​ដែល​គ្រាន់​តែ​ បញ្ឈប់​ការ​ហូរ​ឈាម​។​
ការ​ឈាម​ច្រមុះ​ច្រើន​តែ​បណ្តាល ​ឡើង​ពី​ការ​ប៉ះ​ទង្គិច​ដល់​ច្រមុះ ​ការ​ខ្វេះ​ច្រមុះ​ម្តង​ហើយ​ម្តង​ទៀត​ ប្រតិកម្មរ​មាស់ ​គ្រុន​ផ្តាសាយ ​ឬ​ការ​បង្ក​រោគ​ ផ្សេងៗ។​ បើ​កុមារ​មាន​ការ​ឈាម ​ច្រមុះ​ ជា​បន្ត​បន្ទាប់​ដោយ ​មិន​មាន​មូល​ហេតុ ​ច្បាស់​លាស់​ ត្រូវ​យក​គេ​ទៅ​ឲ្យ​គ្រូ​ពេទ្យ​ ពិនិត្យ​ហើយ​ ដើម្បី​បញ្ជាក់​ ថា​តើ​ គេ​មាន​ បញ្ហា​ជាមួយ ​នឹង​កា​រកក​ឈាម​ដែរ​ឬ​ទេ​។ ​ហើយ​បើ​កុមារ​មាន​ការ​ ឈាម​ច្រមុះ​ជាប់​ជា​ប្រចាំ​ នោះ​គេ​ប្រហែល ​ជា​មាន​បញ្ហា​សរសៃ​ឈាម ​ដាច់​ដោច​ហើយ​។ ​មាន​តែ​គ្រូពេទ្យ​ទេ​ទើប​អាច​ ដោះ​ស្រាយ​បញ្ហា​នេះ​បាន ​បន្ទាប់​ពី​ឈាម​ឈប់​ហូរ។​
ការ​ឈាម​ច្រមុះ​មិន​កើត​មាន​ចំពោះ​ គ្រប់​កុមារ​នោះ​ទេ​ ដូច្នេះ​បើ​កើត​មាន​ ត្រូវ​រាយការណ៍​ប្រាប់​គ្រូពេទ្យ ​ឬគិលានុប្បដ្ឋយិកា​ភ្លាម​។​(ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhealth.com.kh)

No comments:

Post a Comment