ការ មានជំងឺផ្តាសាយគឺដូចជាការប្រលងជ្រើសរើសចម្លើយយ៉ាងដូច្នោះ ដែរ ព្រោះជំងឺផ្តាសាយមានបីប្រភេទធំៗគឺ A B និង C។ ប៉ុន្តែក្នុងប្រភេទទាំងបីនេះ មេរោគទាំងនេះមានសមត្ថភាពដែលមិនអាចកំណត់បានក្នុងការប្រែប្រួលទៅ ជាទម្រង់ផ្សេងៗជាច្រើន។
ដោយសារតែជំងឺផ្តាសាយគឺជា ការឆ្លងមេរោគ ដូច្នេះថ្នាំអង់ទីប៊ីយ៉ូទិចមិនមានឥទ្ធិពលក្នុងការបំបាត់វានោះ ទេ។ ប៉ុន្តែប្រសិនបើអ្នកទៅរកគ្រូពេទ្យក្នុងរយៈពេល ៤៨ម៉ោងដំបូងពេលមានរោគសញ្ញាផ្តាសាយ ថ្នាំដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យដូចជា zanamivir (Relenza) ឬ oseltamivir (Tamiflu) អាចជួយអ្នកឱ្យជាសះស្បើយលឿន។
ប្រព័ន្ធភាពស៊ាំនិងប្រភេទ នៃមេរោគក្នុងមួយឆ្នាំៗមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ថាតើ អ្នកណាដែលត្រូវរងគ្រោះដោយសារជំងឺផ្តាសាយ។ ប៉ុន្តែការការពារខ្លួនដែលល្អបំផុតនៅតែជាការបង្ការ។ ខាងក្រោមនេះគឺជាការណែនាំដែលអ្នកអាចប្រើដើម្បីកាត់បន្ថយទៅនឹង ការឆ្លងមេរោគជំងឺផ្តាសាយ៖
ចាក់ថ្នាំបង្ការ៖ អ្នកវិទ្យាសាស្ត្របង្កើតវ៉ាក់ស៊ាំងប្រឆាំងទៅនឹងប្រភេទមេរោគជំងឺ ផ្តាសាយថ្មីៗជារៀងរាល់ឆ្នាំ។ ដូច្នេះហើយអ្វីដែលល្អបំផុតដែលអ្នកអាចធ្វើដើម្បីខ្លួនឯងបាន ដើម្បីការពារពីជំងឺផ្តាសាយគឺត្រូវចាក់វ៉ាក់ស៊ាំងនៅខែតុលាឬមុន ខែតុលា ប្រសិនបើអ្នកងាយនឹងមានជំងឺផ្តាសាយ។ វេជ្ជបណ្ឌិត ស៊ូសាននី ហ្គាវេនតា (Suzanne Gaventa) ណែនាំជាពិសេសចំពោះអ្នកធ្វើការនៅកន្លែងថែទាំកុមារឬមនុស្សចាស់ឱ្យ ចាក់ថ្នាំវ៉ាក់សាំង និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ឬក្រលៀន ជំងឺហឺត ឬបញ្ហាសួត ឬមានប្រព័ន្ធភាពស៊ាំខ្សោយ អ្នកដែលមានអាយុយ៉ាងតិច ៦៥ឆ្នាំ និងបុគ្គលិកផ្នែកវេជ្ជសាស្ត្រភាគច្រើន។ អ្នកដែលនៅក្នុងក្រុមផ្សេងទៀត ដូចជា ស្ត្រីមេផ្ទះ អ្នកមានសុខភាពល្អដែលមានអាយុពី ៥០ ទៅ ៦៤ឆ្នាំ និងអ្នកដទៃទៀតដែលមានបំណងចង់កាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងជំងឺ ផ្តាសាយ គួរតែចាប់ផ្តើមចាក់វ៉ាក់ស៊ាំងនៅខែវិចិ្ឆកា។
ក្នុងករណីដែលវ៉ាក់ស៊ាំង មិនអាចបង្ការជំងឺនេះទាំងស្រុង វាក៏អាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃការជំងឺបានដែរ។ អ្នកមិនត្រូវរងចាំឱ្យមានការឆ្លងជំងឺផ្តាសាយសាយភាយច្រើនហើយទើប រកចាក់ស៊ាំងនោះទេ ព្រោះវ៉ាក់ស៊ាំងនេះត្រូវការពេល ២សប្តាហ៍ ដើម្បីបញ្ចេញឥទ្ធិពលរបស់វា។ ជាពិសេស អ្នកដាច់ខាតហាមចាក់វ៉ាក់ស៊ាំងនេះប្រសិនបើអ្នកមានប្រតិកម្ម ជាមួយនឹងស៊ុត ព្រោះវាផលិតឡើងពីស៊ុត។
គេចចេញពីកន្លែងមានមនុស្សច្រើន៖ វេជ្ជបណ្ឌិត ថូម៉ាស ហ្គូសែល (Thomas Gossel) និយាយថា ដោយសារតែមេរោគជំងឺផ្តាសាយស្រួលនឹងសាយភាយ ដូច្នេះអ្នកត្រូវគេចចេញពីរោងកុន ផ្សារ និងកន្លែងផ្សេងៗទៀតដែលមានមនុស្សច្រើន ក្នុងពេលដែលជំងឺផ្តាសាយកំពុងរាតត្បាត។ ហើយអ្នកត្រូវព្យាយាមនៅឱ្យឆ្ងាយពីមនុស្សដែលកំពុងក្អកឬកណ្តាស់ ។
ផ្តាសាយបណ្តាលមកពីភាពត្រជាក់៖ ការត្រូវនឹងអាកាសធាតុត្រជាក់និងសើមយូរ បង្កើនឱកាសនៃការឆ្លងមេរោគ។
បោះបង់ចោលទម្លាប់មិនល្អ៖ ការជក់បារីនិងទទួលទានគ្រឿងស្រវឹងក៏អាចកាត់បន្ថយសមត្ថភាពរបស់អ្នក ក្នុងការប្រឆាំងនឹងជំងឺផងដែរ។ វេជ្ជបណ្ឌិត ហ្គូសែល និយាយថា ជាពិសេសគឺការជក់បារី ព្រោះវាអាចធ្វើឱ្យបំពង់ខ្យល់មានរបួស ដែលធ្វើឱ្យអ្នកកាន់តែងាយឆ្លងមេរោគជំងឺផ្តាសាយ។
គ្រោះថ្នាក់នៃការថើប៖ ការ ថើបគឺជាវិធីចម្លងមេរោគផ្តាសាយបានល្អបំផុត។ គ្រាន់តែការគេងក្នុងបន្ទប់ជាមួយគ្នាក៏អាចបង្ករជាបញ្ហាបានដែរ ដូច្នេះប្រសិនបើអាច អ្នកគួរប្តូរទៅគេងបន្ទប់ផ្សេងមួយរយៈ។
រក្សាកម្លាំង៖ អ្នកមិនត្រូវធ្វើអ្វីឱ្យអស់កម្លាំងឬថមថយកម្លាំងនោះទេ។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)
No comments:
Post a Comment