ក្រៅពីផលអវិជ្ជមានដែលការបន្សល់គ្រឿងសម្អាងលើមុខអាចធ្វើឱ្យមុខ ឡើងមុនហើយនោះ វាក៏អាចបង្ករឱ្យមានបញ្ហាកាន់តែធ្ងន់ជាងនេះផងដែរ។ ក្នុងករណីការបន្សល់គ្រឿងសម្អាងនៅភ្នែកចោលមួយយប់ ភាពធ្វេសប្រហែសនេះអាចបង្ករឱ្យភ្នែករបស់អ្នករលាកឬឆ្លងមេរោគ។ ប្រសិនបើអ្នកមិនប្រាកដពីរបៀបលាងសម្អាតម៉ាស្ការ៉ា ម្សៅស្រមោល ម្សៅទ្រាប់ និងទឹកខ្មៅគូសភ្នែកដែលមានប្រសិទ្ធភាពនិងត្រឹមត្រូវទេនោះ ចូរអានការណែនាំខាងក្រោមស្តីពីវិធីសាស្ត្រទាំងនេះ។
ប្រសិនបើអ្នកគ្រាន់តែលាប គ្រឿងសម្អាងស្រាលៗ អ្នកគ្រាន់តែលាងមុខរបស់អ្នកជាមួយនឹងទឹកធម្មតា ហើយដុសត្របកភ្នែកថ្នមៗជាមួយនឹងទឹកលាងសម្អាតឬសាប៊ូប្រភេទស្រាល ដែលគ្មានជាតិក្រែម។ ជាទូទៅ ទឹកលាងសម្អាតឬសាប៊ូលាងមុខធម្មតាមានច្រើនប្រភេទទៅតាមស្បែកឆាប់ ប្រតិកម្ម ស្ងួត ឬសម្បូរខ្លាញ់ ដូច្នេះអ្នកគួរជ្រើសរើសប្រភេទដែលសាកសមនឹងអ្នក។
ចំពោះអ្នកដែលលាបភ្នែក ក្រាស់ៗ វាជាជម្រើសដ៏ឆ្លាតដែលអ្នកជ្រើសរើសប្រើផលិតផលដែលផ្សំឡើងពិសេស សម្រាប់លាងសម្អាតគ្រឿងសម្អាង។ ប៉ុន្តែ ចូរចងចាំថាអ្នកត្រូវប្រើវាមុននឹងលាងមុខជាមួយនឹងសាប៊ូ ឬទឹកលាងសម្អាតធម្មតា។
អ្នកខ្លះអាចប្រើសាប៊ូ សម្រាប់កុមារក្នុងការលាងសម្អាតគ្រឿងសម្អាងនៅភ្នែកបានយ៉ាងមាន ប្រសិទ្ធភាព។ វាមិនបង្ករឱ្យភ្នែករលាក ហើយវាក៏អាចជួយសម្អាតម៉ាស្ការ៉ាបានយ៉ាងល្អផងដែរ។
ប្រើទឹកធម្មតានៅពេលលាង សម្អាតត្របកភ្នែករបស់អ្នក ប៉ុន្តែអ្នកគួរប្រើទឹកក្តៅឧណ្ហៗក្នុងការលាងសម្អាតសាប៊ូឬទឹកលាង សម្អាតដើម្បីរក្សាជាតិសំណើម។ ចូរចងចាំថា គែមភ្នែករបស់អ្នកងាយនឹងស្ងួតណាស់ ហើយទឹកក្តៅតិចៗអាចផ្តល់សារធាតុសំណើមដល់វាបាន។
ក្នុងករណីដែលអ្នកចង់ប្រើ សារធាតុលាងសម្អាតគ្រឿងសម្អាងធម្មជាតិ អ្នកអាចសាកល្បងប្រើប្រេងអូលីវ។ វាមិនត្រឹមតែអាចជួយសម្អាតគ្រឿងសម្អាងលើភ្នែករបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងផ្តល់សារធាតុសំណើមនិងបន្ទន់រោមភ្នែករបស់អ្នកទៀតផង។(ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)
No comments:
Post a Comment