បុរសរក្សាបានសុខភាពល្អ មានលទ្ធភាពប្រឆាំងតបជំងឺតម្កាត់ល្អជាង ។ ចូរស្វែង យល់អាថ៌កំបាំងបង្ការមហារីកមួយចំនួនខាងក្រោមនេះ របស់អ្នកជំនាញការនៅមជ្ឈមណ្ឌលបង្ការមហារីក MD Anderson មហាវិទ្យាល័យតិចសាស ។
អាយុ២០ឆ្នាំ : ចៀសវាងស្រា និង HPV
ផ្លូវភេទ, ចាក់បង្ការនិង HPV: សឹងតែទាំងអស់នៃបុរសមានសកម្មភាពផ្លូវភេទ សុទ្ធតែអាចឆ្លងវីរុស HPV ។ ជំងឺឆ្លងតាមផ្លូវភេទនេះ ធ្វើឱ្យកើនលទ្ធភាពកើតមហារីកលិង្គ គូទ និងមហារីកក្បាល និងក ។ បុរសនៅអាយុ២០ឆ្នាំ អាចការពារខ្លួនឯងផុតពីជំងឺនេះដោយវិធីចាក់វ៉ាក់សាំង HPV ។
បុរសក៏ជាមុខសញ្ញា តែងតែផឹកស្រាច្រើនជាង ប្រៀបនឹងស្ត្រី ។ ការស្រាវជ្រាវបង្ហាញថា ស្រាអាចធ្វើឱ្យកើនគ្រោះថ្នាក់មហារីក អាស្រ័យហេតុនេះ គួរកំហិតការផឹកស្រា និងពពួកភេសជ្ជៈមានអាល់កុល ។
អាយុ៣០ឆ្នាំ : ហ្វឹកហាត់សាច់ដុំ និងបន្ថយស្ត្រេស
បុរសស្ទើរតែទាំងអស់ សុទ្ធតែមិនរក្សាបានភាពហាប់ណែនរបស់សាច់ដុំ ក្រោយវ័យ៣០ ។ ហ្វឹកហាត់ជាប្រចាំ ជួយឱ្យសាច់ដុំហាប់ណែន បង្កើនដង់ស៊ីតេឆ្អឹង ជួយសរីរាង្គដុតបំផ្លាញកាឡូរីលឿនជាង និងជួយឱ្យបុរសរក្សាទម្ងន់ខ្លួនសមស្រប ដើម្បីបង្ការចៀសវាងជំងឺទាំងឡាយ ដូចជាមហារីក ។
លៃទុកពេលវេលាសម្រាក ៖ បុរសអាចត្រូវស្ត្រេស ដោយសារត្រូវរែកពុនភារកិច្ចក្នុងគ្រួសារ និងការងារ។ ស្ត្រេសយូរថ្ងៃ បង្កឥទ្ធិពលដល់សរីរាង្គ និងបន្ថយលទ្ធភាពប្រឆាំងតបជំងឺតម្កាត់ រួមមានទាំងមហារីក ។ ចូរបន្ថយស្ត្រេស ដោយវិធីអនុវត្តលំហាត់ដកដង្ហើម ឬ សកម្មភាពបន្ធូរអារម្មណ៍ផ្សេងៗ ដូចជាម៉ាស្សា ឬ yoga ។
អាយុ៤០ : គ្រប់គ្រងទម្ងន់
ចៀសវាងឡើងទម្ងន់ សកម្មភាពបំប្លែងតែងថយចុះតាមវ័យ ។ រឿងនេះ គឺត្រឹមត្រូវ ជាពិសេសចំពោះបុរសក្រោយវ័យ៤០ឆ្នាំ ។ ជ្រើសរើសនូវអាហារមានផលប្រយោជន៍សម្រាប់សុខភាព និងធ្វើចលនារាល់ថ្ងៃ អាចជួយបុរសកែប្រែឱ្យប្រសើរសមត្ថភាពបំប្លែង ទប់ស្កាត់ការឡើងទម្ងន់ នាំដល់ការបន្ថយគ្រោះថ្នាក់មហារីក ។
អាយុពី៥០ឆ្នាំឡើងទៅ :
រៀបចំផែនការពិនិត្យសុខភាព : មហារីកតែងឧស្សាហ៍ជួបប្រទះ នៅបុរសវ័យ៥០ឆ្នាំឡើង ។ នេះជាមូលហេតុ ដែលភាគច្រើននៃកម្មវិធីពិនិត្យជ្រើសសម្រាំងមហារីក តែងចាប់ផ្តើមនៅវ័យនេះ ។ បើរកឃើញ និងព្យាបាលមហារីកទាន់ពេល ជាវិធីដ៏ល្អបំផុតមួយ ដើម្បីឱ្យជំងឺនេះបរាជ័យ ។
ត្រួតពិនិត្យសុខភាពរាល់ឆ្នាំ :
ការត្រួតពិនិត្យសុខភាពរាល់ឆ្នាំ ចាំបាច់មិនថាអ្នកមានអាយុ ២០, ៤០ ឬ ៦០ឆ្នាំ ។ ជាមួយនឹងការជួយរបស់វេជ្ជបណ្ឌិត អ្នកអាចបង្កើតផែនការថែទាំ និងធានាសុខភាពឱ្យខ្លួនឯង ៕
No comments:
Post a Comment