ការថែរក្សាសក់របស់អ្នកមានសារសំខាន់ដូចគ្នាទៅនឹងការថែរក្សាស្បែក យ៉ាងដូច្នោះដែរ។ វាទាំងពីរនេះត្រូវការសារធាតុសំណើមគ្រប់គ្រាន់ព្រោះនៅពេលដែលវា ស្ងួត បញ្ហានឹងចាប់ផ្តើមកើតឡើង។ នៅពេលដែលសក់របស់អ្នកស្ងួត វាងាយនឹងបែកឬដាច់ និងមិនអាចគ្រប់គ្រងបាន។ ដូច្នេះហើយដើម្បីទប់ស្កាត់បញ្ហានេះ ចូរអាននូវការណែនាំខាងក្រោមដែលនឹងប្រាប់អ្នកពីវិធីសាស្ត្រដែល អ្នកអាចបង្ការសក់ពីភាពស្ងួត។
១. ប្រើសាប៊ូប្រភេទស្រាល
សាប៊ូដែលមានលក់លើ ទីផ្សារភាគច្រើនគឺសុទ្ធតែផ្សំឡើងពីសារធាតុខ្លាំងពេក។ អ្វីដែលអ្នកត្រូវធ្វើគឺជ្រើសរើសសាប៊ូប្រភេទស្រាលបំផុតតាមដែល អ្នកអាចធ្វើបានដែលវានឹងមិនបំបាត់ប្រេងធម្មជាតិនៅគល់និងឫសសក់ របស់អ្នក។ ប្រសិនបើអាច ចូរជ្រើសរើសសាប៊ូផ្សំពីរុក្ខជាតិដែលមានផ្ទុកសារធាតុគីមីទាប។
២. ផលប្រយោជន៍ពីសាប៊ូបន្ទន់
ជំនួសនឹងការកក់សក់ រាល់ថ្ងៃ អ្នកជំនាញអះអាងថាវាមានសារប្រយោជន៍ជាងក្នុងការប្រើប្រាស់សាប៊ូ បន្ទន់សក់។ ប៉ុន្តែអ្នកត្រូវចងចាំថា អ្នកមិនត្រូវចាក់សាប៊ូទៅលើស្បែកក្បាលផ្ទាល់នោះទេ។
៣. ឈប់ប្រើម៉ាស៊ីនផ្លុំសក់
ចូរបញ្ឈប់ការប្រើម៉ាស៊ីន ផ្លុំសក់ លុះត្រាតែអ្នកត្រូវការប្រើវាជាចាំបាច់។ ចូរទុកឱ្យសក់របស់អ្នកស្ងួតតាមធម្មជាតិ ឬសម្ងួតវាដោយជូតថ្នមៗជាមួយនឹងកន្សែង។ ចូរចងចាំថា ការត្រដុសឬកកិតនៃសក់គឺជាមូលហេតុចម្បងនៃបញ្ហាសក់ជ្រុះ។
៤. ព្យាបាលសក់ជាប្រចាំ
អ្នកគួរទៅហាងថែសក់យូរៗ ម្តង ហើយចំណាយប្រាក់ទៅលើការព្យាបាលដែលផ្តល់សារធាតុសំណើមដល់សក់របស់ អ្នកបានល្អ។ អ្នកអាចធ្វើការអប់សក់ ឬចំហុយសក់។
៥. កាត់បន្ថយការពាក់មួកឬចងសក់
ក្រៅពីការត្រដុសសក់របស់ អ្នកជាមួយនឹងកន្សែង ការពាក់មួកឬចងសក់ក៏អាចបង្ករឱ្យមានការកកិតបានដែរ។ ដូច្នេះប្រសិនបើអាច ចូរអ្នកកាត់បន្ថយការពាក់មួកនិងការចងសក់។
No comments:
Post a Comment