បច្ចុប្បន្ន ការគេងមិនគ្រប់គ្រាន់គឺជាបញ្ហាទូទៅមួយ ដោយសារតែប្រភេទនៃរបៀបរស់នៅដែលមនុស្សយើងមានសព្វថ្ងៃ។ ប៉ុន្តែ អ្នកគួរដឹងថា ការគេងមិនគ្រប់គ្រាន់អាចបង្ករឱ្យមានបញ្ហាជាច្រើនដល់សុខភាព។ ដើម្បីបង្ការដំណើរទៅរកបញ្ហាផ្លូវកាយនិងផ្លូវចិត្តដែលយើង គ្រប់គ្នាមិនចង់បាន យើងត្រូវតែបំបាត់ពេលវេលាដែលយើងគេងមិនគ្រប់គ្រាប់ហើយឱ្យរាង្គ កាយរបស់យើងមានកម្លាំងគ្រប់គ្រាន់ឡើងវិញ។ ប៉ុន្តែមនុស្សយើងមួយចំនួនគិតថា ការគេងដែលចាំបាច់សម្រាប់សម្រស់គឺគ្រាន់តែជាពាក្យចចាមអារ៉ាម ដូច្នេះខាងក្រោមនេះគឺជាការបង្ហាញពីផលប្រយោជន៍ដែលអ្នកនឹងទទួលបាន ពីការគេង៖
១. ការគេងជួយឱ្យស្បែករបស់អ្នកភ្លឺចែងចាំងព្រោះវាគឺជាពេលវេលាល្អ បំផុតសម្រាប់កោសិកាស្បែករបស់អ្នកជួសជុលខ្លួនវាដោយធម្មជាតិ។ ការពិតទៅ វានឹងជួយការពារស្បែករបស់អ្នកមិនឱ្យស្ងួតនិងរបក។
២. ដំណើរទៅរកភាពចាស់ត្រូវបានកាត់បន្ថយ ព្រោះរាង្គកាយអាចព្យាបាលនិងជួសជុលខ្លួនវាឡើងវិញដោយខ្លួនឯង នៅពេលដែលយើងកំពុងគេង។ នៅពេលដែលអ្នកគេងបានគ្រប់គ្រាន់ អ្នកនឹងមានស្នាមជ្រួញតិចជាងអ្នកដែលគេងមិនបានគ្រប់គ្រាន់។
៣. នៅពេលដែលអ្នកមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ ហើយសម្គាល់ឃើញថាភ្នែករបស់អ្នកមានថ្នក់ ហើម ឬ រង្វង់ខ្មៅជុំវិញភ្នែក អ្នកគួរដឹងថាអ្វីដែលអ្នកគួរធ្វើនោះគឺគេង។ ការគេងអាចជួយភ្នែករបស់អ្នកបានល្អជាងការប្រើត្រសក់បិតលើភ្នែក ទៅទៀត។
៤. បន្ថែមពីលើនេះទៀត ការគេងអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក និងបង្ការការចាប់ផ្តើមនៃជំងឺមួយចំនួន ដូចជាជំងឺលើសឈាម។
៥. ខួរក្បាលប្រើពេលគេងដើម្បីរៀបចំគ្រប់ពត៌មានទាំងអស់ដែលអ្នកទទួល នៅពេលដែលអ្នកមិនគេង។ ផលប្រយោជន៍មួយទៀតគឺ ការគេងផ្តល់ជាកម្លាំងបន្ថែមដល់ការចងចាំរបស់អ្នក។
៦. ការគេងមានឥទ្ធិពលវិជ្ជមានលើការរំលាយអាហាររបស់អ្នក។ ជាលទ្ធផល វាជួយឱ្យមានកោសិការស្រួបយកសារជាតិខនិជនិងសារធាតុចិញ្ចឹមបានយ៉ាង ល្អ។
៧. តាមការសិក្សាមួយចំនួនបានឱ្យដឹងថា ការគេងនិងទម្ងន់មានទំនាក់ទំនងបញ្ច្រាស់គ្នា។ អ្នកជំនាញអះអាងថា ពេលវេលានៃការភ្ញាក់ដឹងខ្លួនកាន់តែច្រើន ឱកាសដែលអ្នកបរិភោគកាន់តែច្រើន។ ហើយនៅពេលដែលអ្នកបរិភោគច្រើនពេក អ្នកនឹងឡើងទម្ងន់។ ដូច្នេះបើអ្នកចង់ថែរក្សាទម្ងន់ ចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)
No comments:
Post a Comment