មាន តេស្ដសាមញ្ញមួយដើម្បីស្ទាបស្ទង់ថាតើអ្នកណាម្នាក់នឹងក្លាយជា អ្នកមានឬក៏អ្នកណាដែលបានក្លាយជាអ្នកមានរួចហើយ។អ្វីដែលអ្នក ត្រូវតែធ្វើគឺសម្លឹងមើលអ្នកមានម្នាក់អានកាសែតដែលគេចូលចិត្ត:
• ត្រូវសម្គាល់ថាទំព័រណាដែលគាត់អាន
• ត្រូវកត់សម្គាល់ថាតើផ្នែកណាមួយនៃកាសែតដែលគាត់អាន
• ត្រូវកត់សម្គាល់ថាផ្នែកណាដែលគាត់មិនអាន
• ត្រូវកត់សម្គាល់ថាផ្នែកណាដែលគាត់អានតាមលំដាប់លំដោយ
នេះគឺជាតេស្ដមួយសម្រាប់អ្នកដែរ។សូមមើលផ្នែកខាងលើហើយធ្វើការចង ចាំថាតើចំណុចមួយណាដែលអ្នកបានកត់សម្គាល់។អ្នកមានគឺជាមនុស្ស ដែលជ្រើសរើសយកភាពមានបានជាជាងមនុស្សមួយចំនួនដែលឈ្នះឆ្នោតឬទទួល កេរ្តិ៍មរតកឬរៀបការជាមួយមនុស្សម្នាក់ដោយសម្លឹងឃើញ ទ្រព្យសម្បត្តិ។ យើងតែងតែ៖
• ជ្រើសរើសទំព័រណាដែលចង់អានខ្លាំងបំផុត
• ជ្រើសរើសយកផ្នែកណាដែលអ្នកចង់ដឹងខ្លាំង
• រំលងទំព័រដែលឥតបានការ
• អានទំព័រដែលនិយាយពីឬ ពីការរកស៊ីមុនគេ
បើសិនជាអ្នកស្លន់ស្លោរអំពីការក្លាយជាអ្នកមាន អ្នកត្រូវតែរៀនស្វែងយល់ពីរបៀបដែលអ្នកមានៗគិត។ នេះមានន័យថាស្វែងយល់ពី “ភាពផ្ទុយគ្នា” ទោះបីជារយៈពេលខ្លីក៏ដោយ។ អ្នកត្រូវតែដឹងភាសាផ្សេងៗ និងភាសាដែលគេរស់នៅ របៀបដែលគេធ្វើការនិងលំហែអារម្មណ៍ របៀបដែលគេវិនិយោគនិងសន្សំ។ និយាយដោយសង្ខេបអ្នកត្រូវតែសិក្សាស្វែងយល់ពីលុយបើសិនជាអ្នកចង់ បង្កើនភាពរុងរឿង។ ព្យាយាមនិយាយជាមួយអ្នកមានៗ សួរសំនួរ អភិវឌ្ឍនូវមហិច្ឆិតាដើម្បីយល់ដឹង។ អានអត្ថបទ ឬ ឯកសារណាឬបទសំភាសន៍ដែលនិយាយអំពីអ្នកមានៗ និងជីវប្រវត្តិ ដែលអាចបំពេញចំណេះដឹង។
អ្នកក៏ប្រហែលអាចទទួលបានផលប្រយោជន៍ពីសៀវភៅដែលនិយាយពីការ ជ្រើសរើសពីមុខជំនួញនិងហិរញ្ញវត្ថុ។ខ្ញុំមិនផ្ដល់ជាមតិយោបល់ទេ ដោយសារតែខ្ញុំមិនដឹងថាអ្នកអានតាមវិធីណានោះទេចូររកសៀវភៅមួយ ណាដែលសាកសមនឹងអ្នក។អ្នកក៏អាចស្វែងរកឯកសារផ្សេងៗតាមអ៊ីនធឺ ណេតបានដែរដើម្បីទទួលបានពីពត៌មានទីផ្សារហិរញ្ញវត្ថុ។តើធ្វើ យ៉ាងដូចម្ដេចបើទាំងអស់នេះមានអារម្មណ៍ថាដូចជាធ្ងន់ធរពេកនោះ? យើងនៅតែអាចក្លាយជាអ្នកមានហើយយើងក៏សប្បាយរីករាយដែរ។រុងរឿងហើយ ថែមទាំងសប្បាយស្ដាប់មើលទៅល្អណាស់។ខ្ញុំគិតថាយើងគួរតែស្រឡាញ់ លុយឲ្យខ្លាំងបើសិនជាយើងចង់បានច្រើនយើងត្រូវតែរស់រៀន ដកដង្ហើម និងគេងដើម្បីលុយ។ យើងត្រូវតែខិតខំរៀនអំពីទ្រព្យសម្បត្តិបើសិនជាយើងចង់ក្លាយ ជាអ្នកមាន។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)
No comments:
Post a Comment