របស់របរប្រើប្រាស់ជាប្រចាំក្នុងគេហដ្ឋាន ដូចជាអេប៉ុងដុសខ្លួន, ច្រាសដុសធ្មេញ, ប្រអប់ដាក់បាយ... មើលទៅឃើញស្អាតជានិច្ច តែវាអាចជាប្រភពចម្លងជំងឺ ប្រសិនប្រើយូរហួសកាលកំណត់ ។
អេប៉ុងដុសខ្លួន
៣ខែគួរផ្លាស់ម្តង ។ ជំនាញការរោគសើស្បែក(ញូវយ៉ក) បណ្ឌិត Ami Neuberger ឱ្យដឹងថា អេប៉ុងដុសខ្លួន ប្រើប្រាស់យូរនឹងជាប់ស្បែកងាប់ជាច្រើននៅលើនោះ, ដូច្នេះនឹងអំណោយផលឱ្យបាក់តេរីកកើតដុះដាល។ ចូរបោកឱ្យស្អាតមួយសប្តាហ៍ម្តងនិងប្តូរថ្មីក្នុងរយៈពេលបី ខែម្តង។
ច្រាសដុសធ្មេញ
៣-៤ខែប្តូរម្តង ។ សមាគមទន្តសាស្ត្រអាមេរិកទូន្មានថា ច្រាសដុសធ្មេញក្រោយពេលប្រើប្រាស់ត្រូវលាងឱ្យបានស្អាត ដាក់បញ្ឈរហាលឱ្យស្ងួត។ ពេលឃើញច្រាសសឹកនោះ ត្រូវប្តូរភ្លាមជាបន្ទាន់ ។
ប្រអប់ដាក់បាយ
បើមានរបក ឬរលាត់នោះ ត្រូវចោលភ្លាម។ សាស្ត្រាចារ្យ Patricia Hunt នៅផ្នែកជីវសាស្ត្រម៉ូលេគុល នៃមហាវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន ឱ្យដឹងថា របស់របរជ័រ ប្រសិនត្រូវរបករលាត់នោះ ងាយប្រមូលផ្តុំបាក់តេរី, ល្អបំផុត គួរលាងវាដោយដៃ ។
ក្រណាត់ជូត
៣០ថ្ងៃប្តូរម្តង ។ បណ្ឌិត Charles gba នៅមហាវិទ្យាល័យអារីហ្សូណា ឱ្យដឹងថា ក្រណាត់ជូតងាយប្រមូលផ្តុំបាក់តេរី ដូច្នេះមួយសប្តាហ៍ត្រូវបោកដោយសារជាតិសម្លាប់មេរោគម្តង ឬ ដាក់ចូលក្នុងម៉ាយក្រូវ៉េវសម្លាប់មេរោគក្នុងរយៈពេល៣០វិនាទី ។
ពូកៈ
៨-១០ឆ្នាំផ្លាស់ម្តង ។ ជំនាញការខាងព្យាបាលដោយចលនា ជនជាតិអាមេរិក គឺបណ្ឌិត Michael- Xiao Feile ឱ្យដឹងថា ពូកគេងប្រសិនប្រើយូរពេក រ៉ឺស័រនឹងបាត់ភាពយឺត ហេតុនេះត្រូវប្តូរដើម្បីបន្ថយការឈឺចាប់សរីរាង្គ ។
ខ្នើយ
រាល់សប្តាហ៍ត្រូវប្តូរ ឬបោក ។ បណ្ឌិត Neuberger ឱ្យដឹងថា ខ្នើយងាយត្រូវប្រឡាក់ទឹកមាត់, ញើស, អង្គែ លើក្បាលនិងធូលី ដូច្នេះត្រូវប្តូរបោកគក់រៀងរាល់សប្ដាហ៍ ។
ត្រកទៅផ្សារ
ក្រោយពេលប្រើប្រាស់រួច ត្រូវសម្អាតភ្លាម ។ ត្រកដាក់ម្ហូបងាយឆ្លងបាក់តេរី និងសារជាតិកខ្វក់នៅលើបន្លែ និងសាច់ ប្រសិនសម្អាតទាន់ពេល នោះអាចកម្ចាត់បាក់តេរីបានដល់ទៅ៩៩,៩ភាគរយ៕
ដកស្រង់ចេញពីគេហ័ទំព័រ(រស្មីកម្ពុជា)
No comments:
Post a Comment