ការជ្រើសរើសខោអាវសម្រាប់កូនតូច អ្នកគួរគិតពីបញ្ហាមួយចំនួនដូចខាងក្រោម ដើម្បីកុំឲ្យទិញខោអាវសល់ចោលទទេៗ...។
មិនគួរទិញខោអាវសម្រាប់ក្មេងទើបកើត ដល់អាយុ៣ខែ ច្រើនពេកនោះទេ ព្រោះក្មេងក្នុងវ័យនេះ លូតលាស់លឿនបំផុត។
គួរទិញអាវដែលបិទឡេវ នៅខាងមុខ ឫអាវដែលមានចង់ខ្សែនៅខាងក្រោយ ព្រោះវាងាយស្រួលក្នុងការពាក់។
គួរជ្រើសរើស យកអាវប្រភេទណាដែលមានថ្នេរតិចបំផុត និងមិនគួរមានរូបភាពច្រើនពេកនោះឡើង ព្រោះវារំខានដល់កូនតូច នៅពេលគេង។
គួរទិញខោអាវណាដែលខ្យល់អាចចេញចូលបានស្រួល និងធ្វើពីអំបោះ ដើម្បីសម្រួលដល់សីតុណ្ហភាពរបស់រាងកាយ។
ចំពោះអាវយឺត គួរជ្រើសរើសយកអាវណាដែលមានក និងដៃរលុងៗ។
ខោ គួរជាប្រភេទសាច់ក្រណាត់យឺត ងាយស្រួលស្លៀក។
ប្រសិនបើកូននៅផ្ទះ គួរឲ្យកូនស្លៀកពាក់ឈុតខ្លី និងមានដៃ ទើបជាការប្រសើរ៕
No comments:
Post a Comment