»ក្រុមទីពីរៈ បន្លែជាក្រុមអាហារមានទាំងពពួកកាបូអ៊ីដ្រាត វីតាមីនរ៉ែធាតុ កាកសរសៃរអាហារ សារជាតិប្រឆាំងនឹងបាក់តេរីដែលគួរទទួលទានបន្លែចម្រុះពណ៌ដើម្បីទទួលបានគុណប្រយោជន៍គ្រប់គ្រាន់។
»ក្រុមទីបីៈ ផ្លែឈើ ព្រោះក្នុងផ្លែឈើសម្បូរទៅដោយជាតិស្ករហ្វ្រុតតូស វីតាមីន រ៉ែធាតុប្រភេទខ្លះ កាកសរសៃរអាហារ និង មានសារជាតិប្រឆាំងបាក់តេរី ព្រមទាំងសារជាតិពណ៌ដែលហុចផលល្អដល់រាងកាយ និងខួរក្បាល។
»ក្រុមទីបួនៈ ប្រេងឆា គួរប្រើប្រេងកន្ទក់ ប្រេងសណ្ដែកប្រេងម្កាក់ ប្រេងសណ្ដែកដីក្នុងការចម្អិនអាហារ ព្រោះជាតិប្រេងឆាមានសារសំខាន់ដល់ការវិវឌ្ឍខួរក្បាល និង ប្រព័ន្ធសរសៃប្រសាទ។ លើសពីនេះទៅទៀត ប្រេងឆាក៏ចំណែកផ្សំនៃកោសិកាខួរក្បាលស្រោមកោសិកាសរសៃប្រសាទ ព្រមទាំងជួយផ្ដល់វិតាមីន A វិតាមីនD វិតាមីនE និង វិតាមីនK អាចស្រូបយកទៅប្រើការបានល្អដោយសារតែអាចរលាយបាននៅក្នុងប្រេង។
»ក្រុមទីប្រាំៈ ផលិតផលពីទឹកដោះ ទឹកដោះគោជូរ ឈីសដោយអាហារទាំងអស់នេះជួយបំប៉នសរសៃប្រសាទឱ្យដំណើរការកាន់តែល្អ រួចទាំងជួយដល់ឆ្អឹង និង ធ្មេញឱ្យរឹងមាំល្អទៀតផង។
»ក្រុមទីប្រាំមួយៈ សាច់សត្វជាប្រភពបណ្ដុំនៃប្រូតេអ៊ីន ជួយឱ្យរាងកាយលូតលាស់ធំធាត់ និង ជាសមាធាតុគ្រាប់ឈាមស និង គ្រាប់ឈាមក្រហម។ ក្រៅពីនេះ ជួយបង្កើតប្រព័ន្ធកាពាររាងកាយ និងជំរុញការវិវឌ្ឍដល់ខួរក្បាល។
»ក្រុមទីប្រាំពីៈ ក្នុងនេះមិនកំណត់ថា គ្រាប់សណ្ដែកក្រៀមសណ្ដែកក្រហម សណ្ដែកខ្មៅ ដោយអាហារប្រភេទសណ្ដែកទាំងអស់នេះជួយដល់ប្រព័ន្ធរំលាយអាហារផ្សេង និង ជួយជំរុញការវិវឌ្ឍដល់ខួរក្បាលផងដែរ៕
No comments:
Post a Comment