អ្នកស្រាវជ្រាវអង់គ្លេស និងអ៊ីតាលី បានឱ្យដឹងថាអាការសរសៃឈាមខួរក្បាលរួមត្បៀត ឫដាច់អាចការពារបានដោយការបរិភោគអាហារមានប៉ូតាស្យូមច្រើន ដូចជាផ្ទី សណ្ដែក ទឹកដោះ ត្រី សណ្ដែក បារាំង និងចេក។
អ្នកស្រាវជ្រាវរកឃើញថា ការទទួលទានប៉ូតាស្យូមមួយថ្ងៃ ១៦០០មីល្លីក្រាម អាចជួយកាត់បន្ថយជំងឺសរសៃឈាមខួរក្បាលបាន១ភាគ៥។
នេះ គឺជាមូលហេតុដែលអ្នកវិទ្យាសាស្រ្ដណែនាំ ឱ្យបរិភោគចេក៣ផ្លែក្នុង១ថ្ងៃ ព្រោះចេកមួយផ្លែមានប៉ូតាស្យូមប្រមាណ ៥០០មីលីក្រាម ដែលអាចជួយចញ្ចុះសម្ពាធឈាម និងគ្រប់គ្រង់វត្ថុរាវក្នុងរាងកាយឱ្យមានតុល្យភាព៕
No comments:
Post a Comment