ជានិច្ចកាលផ្លែប៉ោម និង ផ្លែសារី ក្រោយពេលចិតសម្បកវាហើយ សាច់នឹកប្រែពណ៌ទៅជាខ្មៅ ឫ ជាំភ្លាម ព្រោះសម្បកផ្លែឈើទាំងពីរមុខនេះឆាប់ជាំខ្មៅលឿនបំផុត។ សភាពជាំខ្មៅបែបនេះធ្វើឱ្យបាត់បង់សោភណភាព និង លែងមានអារម្មណ៍គួរឱ្យចង់ទទួលទៀតផង ។ ដូច្នេះដើម្បីឱ្យផ្លែប៉ោម ឫ ផ្លែសារីក្រោយពេលចិតសម្បករួចហើយមិនឡើងខ្មៅជាំ សូមសាកល្បងធ្វើតាមការណែនាំដូចខាងក្រោមនេះ៖
មុនពេលចិតសម្បកផ្លែប៉ោម ឫ ផ្លែសារី គួរត្រៀមអំបិលម៉ដ្ឋប្រមាណ ១ស្លាបព្រាកាហ្វេលាយជាមួយទឹក ទុកក្នុងកូនចានដែកមួយ។ក្រោយពេលចិតសម្បកផ្លែឈើទាំងពីរមុខនេះហើយចូរប្រញាប់យកវាទៅត្រាំលាងជាមួយទឹកអំបិលដែលបានត្រៀមទុក ។ ធ្វើដូច្នេះក្រោយពេលចិតរៀបដាក់ចានហើយ សាច់របស់វាមិនប្រែពណ៌ទៅជាជាំខ្មៅទៀតឡើយ៕
No comments:
Post a Comment