ការចាប់គូអាហារដើម្បីទទួលទាន(Food Combining) គ៏ចាត់ទុកថាជាយុទ្ធសាស្ត្រមួយក្នុងការទទួលទាន ដែលគេជឿថា អាហារខ្លះ ក្រោយពេលទទួលទានរួមជាមួយគ្នាហើយនោះនឹងទទួលបានប្រយោជន៍កាន់តែច្រើនឡើង ស្របពេលអាហារប្រភេទខ្លះទៀតបែរជាបង្ករោគដល់រាងកាយវិញ។ ខាងក្រោមនេះគឺជាប្រភេទអាហារទាំង ៥ ដែលមិនគួរទទួលទានរួម៖
- ទឹកការ៉ុត+ទឹកបន្លែ : ព្រោះអង់ស៊ីមមួយប្រភេទនៅក្នុងទឹកអាស៊ីដវាទៅបំផ្លាញវីតាមីននៅក្នុងបន្លែអស់ ។ ប្រសិនបើចង់ទទួលទានទឹកការ៉ុតគួរផឹកតែមួយមុខប្រសើរជាង។
- ជាតិអាកុល+គ្រឿងហើរ : អាហារប្រភេទនេះអាចត្រូវមាត់មនុស្សជាច្រើននាក់ តែសូមកុំភ្លេចថា ទាំងអាល់កុល និង ម្ទេសនីមួយៗសុទ្ធតែជួយជំរុញចរន្តឈាមដូចគ្នា ។ ដូច្នេះសម្រាក់អ្នកកើតរោគប្រតិកម្ម ឫ លើសឈាម គួរប្រយ័ត្នមុននឹងទទួលទានអាហារពីរមុននេះរួមគ្នា។
- តែ កាហ្វេ+ផ្លែប្រ៊ូន : ទោះបីជាផ្លែប្រ៊ូនជាទីបណ្ដុំទៅដោយធាតុដែកក្ដី តែដោយសារទៅប៉ះនឹងសារជាតិម្យ៉ាងឈ្មោះ ថេននីន នីក្នុង <<តែ>> និង កាហ្វេ ដែលជាអ្នករារាំងដ៏ក្លៀវក្លាមិនឱ្យស្រូបយកជាតិដែកបាននោះ ទោះបីអ្នកព្យាយាមទទួលទានច្រើនយ៉ាងណាក្ដី ក៏មិនទទួលបានប្រយោជន៍ដែរ។
- ទឹកដោះគោ+បន្លែ : ផ្លែឈើសំបូរកាកសរសៃរ វានឹងរារាំមិនឱ្យទទួលបានប្រយោជន៍ពីកាស់ស្យូម និងខ្លាញ់ពីទឹកដោះគោ ព្រោះជាតិកាកសរសៃរអាហារនឹងស្រូបទៅចោលអស់គ្មានសល់ ។ ដូច្នេះប្រសិនបើចង់ទទួលទានគួរទទួលម្ដងមួយៗខុសពេលគ្នា។
- របស់ចៀន+ឪឡឹក : នាំឱ្យប្រឈរមុននិងការាករូសដោយសារឪឡឹកមានធាតុត្រជាក់ មានទឹក និង កាកសរសែរច្រើនក្រោយពេលចូលទៅដល់ក្នុងពោះរួមទាំងខ្លាញ់ផងនោះ អាចធ្វើឱ្យងាយរាករួស៕
No comments:
Post a Comment