វិធីរក្សាបាយដំណើប
ខាងក្រោមនេះគឺជាវិធីទុកបាយដំណើបឲ្យបានយូរ ព្រោះជាធម្មតាបាយដំណើបនេះឆាប់ផ្អូមបំផុត ពិសេសក្នុងអាកាសធាតុក្ដៅខ្លាំងប៉ុន្តែពេលនេះយើងមានវិធីពិសេសអាចរក្សាទុកបាយដំណើបឲ្យនៅល្អបានយូរមកជូនស្រ្ដីមេផ្ទះទាំងឡាយ ដែលនិយមចូលចិត្តបាយដំណើប។ វិធីនោះ គឺបន្ទាប់ពីអ្នកពូតបាយដំណើបជាដុំៗរួចរាល់ហើយណែនាំឲ្យយកទៅចំហុយនៅលើភ្លើងខ្សោយៗ បន្តរយៈពេល ២០នាទី បន្ថែមទៀត។ លើកនេះអ្នកពិតជាចម្លែកនៅក្នុងចិត្តព្រោះមើលឃើញថា បាយដំណើបអាចរក្សាទុកបានយូរជាងមុនៗ៕
No comments:
Post a Comment