Make snow

Thursday, August 4, 2011

មិន​គួរ​បណ្តោយ​ឲ្យ​ទារក​យំ​លើស​ពី​២០​នាទី​ឡើយ

ក្នុង​នាម​ជា​មាតាបិតា​តែង​តែ​មាន​ការ​ស្រលាញ់​ថ្នាក់ថ្មម​កូន​ជា​ធម្មតា​។ មាន​អ្នក​ខ្លះ​ស្ទើរ​តែ​មិន​ហ៊ាន​ឲ្យ​កូន​យំ​មួយ​ម៉ាត់​ផង​ ប៉ុន្តែ​មាន​អ្នក​ខ្លះ​មាន​ក្រិត​ក្រម​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ខុស​ៗពី​គ្នា​។ បែប​នេះ​ហើយ​ទើប​ក្នុង​នាម​ជា​មាតាបិតា​គួរ​ស្វែង​យល់​ពី​កត្តា​សំខាន់​មួយ​ចំនួន​នៅ​ពេល​ដែល​កូន​តូច​របស់​អ្នក​យំ​។ តើ​មាតាបិតា​មាន​តួនាទី​អ្វីខ្លះ​ប្រសិន​បើ​កូន​តូច​របស់​ខ្លួន​យំ​ខ្លាំង​? មាន​យោបល់​ មួយ​ចំនួន​តែង​និយាយ​ថា ក្មេង​មិន​ត្រូវ​ទំយើ​វាពេក​ទេ បើ​វាយំទុក​ឲ្យ​យំ​អស់​ចិត្ត​ទៅ​វា​យប់​ហើយ​ ដើម្បី​កុំ​ឲ្យ​វា​មាន​ទម្លាប់​អាក្រក់​ទៅ​ថ្ងៃ​ក្រោយ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យោង​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​លោក​គ្រូ​ពេទ្យ​ជនជាតិ​អាមេរិច​គី​លោក Pini Rop Lynch បាន​សរសេរ​ជា​សៀវ​ភៅ​ថ្មី​មួយ​របស់​លោក​ថា​ប្រសិន​បើ​ទារក​ស្រែក​យំ​ចាប់​ពី​២០​ នាទី​ឡើង​ទៅ​ខួរ​ក្បាល​របស់​ទារក​នោះ​អាច​ទទួល​រង​នូវ​ការ​បំផ្លាញ​។
      ក្នុង​ពេល​ដែល​ទារក​ចាប់​ផ្តើម​ស្រែក​យំ​មិន​យប់​ឈរ​នោះ​ ហើយ​ប្រសិន​បើ​លោក​អ្នក​ជា​មាតាបិតា​មិន​រវីរវល់​ចំពោះ​វា​ ពួក​វា​នឹង​អាច​ស្រែក​យំ​ទាល់​តែ​ខ្សោះ​ខ្យល់​ទើប​ឈប់​ដោយ​ខ្លួន​ឯង​។​ ប៉ុន្តែ​ទឹក​ចិត្ត​នៃ​ការ​អស់​សង្ឃឹម​ និង​សម្ពាធ​បែប​នេះ​ អាច​ធ្វើ​ឲ្យ​ទារក​បញ្ចេញ​សារធាតុ​ម្យ៉ាង​ដែល​អាច​ជះ​ឥទិ្ធពល​អាក្រក់​ដល់​ខួរ​ក្បាល​របស់​វា​។ ដូ​ច្នេះ ប្រសិន​បើ​ហេតុ​ការណ៏​នទាំង​នេះ​កើត​ឡើង​ញឹក​ញាប់​ចំពោះ​ទារក​ វាអាច​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​រីក​ធំ​ធាត់​របស់​កូន​តូច​របស់​អ្នក​នា​ថ្ងៃ​អនាគត។ យ៉ាង​ណា​មិញ​ការ​បញ្ជាក់​បែប​ច្បាស់​លាស់​ថា​ មិន​មែន​បាន​ន័យ​ចា​គ្រាន់​តែ​កូន​យំ​តិច​ៗ ភ្លាម​ ហើយ​ទៅ​លើ​លួង​លោម​វា​ភ្លាម​នោះ​ទេ​ ព្រោះ​បើ​វា​គ្រាន់​តែ​យំ​តិចៗ​ក៏​ឈប់​ទៅ​វិញ​នោះ​ ពុំ​ចាំ​បាច់​លួង​លោម​វាឡើង​។ ផ្ទុយ​ទៅ​វិញ​បើ​កូន​នោះ​យំ​ស្រែក​ខ្លាំង​ទៅៗ​ មិន​ព្រម​ឈប់​នោះ​ទើប​មាតាបិតា​គួរ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការលើក​វា​យក​មក​លួង​ដើម្បី​ឲ្យ​វា​បាត់​យំ​ មិន​ត្រូវ​បណ្ដោយ​ឲ្យ​វា​ស្រែក​យំ​រហូត​ដល់​លើស​ពី​ ២០​នាទី នោះ​ឡើយ៕

No comments:

Post a Comment